មណ្ឌលប្រឡងបាក់ឌុបលើកទី២ គឺក្រសួងអប់រំកំណត់ហើយ(មានឯកសារ)
- 2014-09-27 17:23:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មណ្ឌលប្រឡងបាក់ឌុបលើកទី២ គឺក្រសួងអប់រំកំណត់ហើយ(មានឯកសារ)
ចន្លោះមិនឃើញ
មណ្ឌលត្រៀមប្រឡងបាក់ឌុបលើកទី ២ សម្រាប់បេក្ខជន ដែលត្រូវប្រឡងឡើងវិញ ត្រូវបានក្រសួងអប់រំកំណត់រួចហើយ។ យោងតាមគេហទំព័ររបស់ក្រសួងអប់រំ មណ្ឌលប្រឡងសរុបសម្រាប់ការប្រឡងឡើងវិញនេះ មានចំនួន១១៧មណ្ឌល ក្នុងនោះរាជធានីភ្នំពេញមាន១៥មណ្ឌល។
គួររំលឹកផងដែរថា ការលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបលើកទី១ កាលពីថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ដែលមានបេក្ខជនប្រឡងសរុប ៩៣.៩៣៧នាក់ មាន១៥១មណ្ឌល ក្នុងនោះមានបេក្ខជនប្រឡងជាប់មានចំនួន ២៣.១២៦ នាក់ ត្រូវជា ២៥,៧២%។ ដោយឡែកចំពោះបេក្ខជន ដែលប្រឡងធ្លាក់ត្រូវបានក្រសួងអប់រំ ផ្ដល់សិទ្ធិឲ្យប្រឡងលើកទី ២ ម្ដងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤៕
ចុចត្រង់នេះ ដើម្បីទាញយកឯកសារស្ដីពីមណ្ឌលប្រឡង
អត្ថបទ៖ យិន សំបូរ
ប្រភព៖ គេហទំព័រក្រសួងអប់រំ