ឆាប់ៗ! ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​នឹង​លែង​ស្ទះ​ពេលធ្វើផ្លូវទាំងនេះ​រួច​​​​រាល់

  • 2014-12-03 14:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​មួយចំនួន​ ដែល​សាលារាជ​ធានី​ភ្នំពេញ​កំពុង​ស្ថាប​នា​​​នឹង​​អាច​កាត់​បន្ថយ​ការ​​កក​ស្ទះ​​​នៅ​តាម ​បណ្តោយ​​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ដ៏​មមាញឹក​​បាន។​ ​​​នៅ​លើ​បណ្តាញ​​សង្គម​​របស់​ខ្លួន​​​សាលា​រាជធានី​ភ្នំពេញ​បាន​សរសេរ​ថា​ ផ្លូវ​​​ដែល​​កំពុង​ស្ថាប​នា​មាន​​ផ្លូវ​លេខ​១៩២៨ ​(ផ្លូវ​បន្ត​ពី​វិថី​ឧកញ៉ាម៉ុង​ ឫទ្ឋី​)​ ចាប់​ពី​ផ្លូវ​លេខ​ ១០១៩ ​(វិថី​ហាណូយ​)​ ​ដល់​ផ្លូវ​លេខ​២០១១​(វិថីទ្រី ​ហេង) ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ។​ ​គំរោង​នេះ ​ស្ថាប​នា​ជា​ផ្លូវ​បេតុង​អារមេ​ ប្រវែង ​១៧៧០ម៉ែត្រ​ ទទឹង​១៦​ ម៉ែត្រ​ ​កំរាស់​ ២០​ស.ម​ ​កម្លាំង​បេតុង​៤០​មេហ្គាប៉ាស្កាល់​ជា​គូប ​និង​ដាក់​លូទំហំ​ ​១,២​ម៉ែត្រ​។

 

ប្រភព​ដដែល​​ឲ្យ​ដឹង​ទៀត​ថា​  ​ជា​ផែន​ការ​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​ សាលា​រាជ​ធានី​ នឹង​បន្ត​ពង្រីក​ផ្លូវ​លេខ​១៩២៨​(វិថីម៉ុង ឫទ្ឋី) ​ដល់​រង្វង់​មូល​កាំកូ ​ហើយ​ការ​ធ្វើ​ចរាចរ​ពី​សង្កាត់​កាកាប​ ​គោករកា​ ក្រាំង​ធ្នង់​ ​ភ្នំពេញ​ថ្មី ​ឃ្មួញ​ អាច​ធ្វើ​ចរាចរ​ចេញ​ចូល​រាជធានី​បាន​ងាយ​ស្រួល​តាម​ច្រក​នេះ ​ដោយ​មិន​បាច់​ចេញ​ចូល​តាម​មហាវិថីសហព័ន្ឋរុស្ស៊ី​ឡើយ​ ជា​ពិសេស​ក៏​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ព្រលាន​យន្តហោះ​ផង​ដែរ​។  គិត​ត្រឹម​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤​នេះ​ ការដ្ឋាន​ដាក់​លូ​សម្រេច​បាន​ប្រវែង​​១២២០​ម៉ែត្រ​ លើ​ប្រវែង​១៧៧០​ម៉ែត្រ​ ត្រូវ​ជា ​៦៧%​នៃ​គំរោង​៕

 

 រូប​តំណាង​

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី