មើលសម្រស់ Taylor Swift និងម៉ូដែលសិចស៊ីក្នុងកម្មវិធីបង្ហាញម៉ូដខោអាវទ្រនាប់ធំបំផុតប្រចាំឆ្នាំ
- 2014-12-03 21:07:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលសម្រស់ Taylor Swift និងម៉ូដែលសិចស៊ីក្នុងកម្មវិធីបង្ហាញម៉ូដខោអាវទ្រនាប់ធំបំផុតប្រចាំឆ្នាំ
ចន្លោះមិនឃើញ
កម្មវិធីបង្ហាញម៉ូដខោអាវក្នុងនារី Victoria’s Secret Fashion Show ប្រចាំឆ្នាំ២០១៤ បានរៀបចំឡើងកាលពីថ្ងៃទី២ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍ Earls Court ទីក្រុងឡុងដុង ប្រទេសអង់គ្លេស។
រៀបចំឡើងដោយក្រុមហ៊ុនផលិតអាវទ្រនាប់នារី Victoria’s Secret កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ១៩៩៥ និងចូលរួមដោយតារាចម្រៀងល្បីៗ ក៏ដូចជាតារាម៉ូដែលកំពូលៗជាច្រើននាក់។ ឆ្នាំនេះ Victoria’s Secret Show មានការចូលរួមពីតារាចម្រៀងល្បី Taylor Swift, Ariana Grande, និង Ed Sheeran។ ក្នុងចំណោមតារាម៉ូដែលជាច្រើនរូប តារាម៉ូដែលពីររូបគឺ Alessandra Ambrosio និង Adriana Lima បានបង្ហាញ ម៉ូដខោអាវក្នុងដែលមានតម្លៃរហូតដល់ ២លានដុល្លារ ក្នុងមួយឈុត។
ទស្សនាសកម្មភាពតារាចម្រៀង និងតារាម៉ូដែលក្នុងកម្មវិធីនេះ៖
Ed Sheeran និងតារាម៉ូដែលទាំងពីររូបដែលបង្ហាញម៉ូដឈុតក្នុងតម្លៃ ២លានដុល្លារ
អានអត្ថបទ៖ ៧ឈុតខើចៗ បង្ហាញសម្រស់សិចស៊ីរបស់ Taylor Swift
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ hollywoodlife