រឿង​គាប់​ជួន​នឹក​ស្មាន​មិន​ដល់​រវាង Coach និង​កូន​ក្រុម សុវណ្ណ​រាជ-ប៊ុត​សីហា

  • 2014-12-03 17:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ពេញ​និយម The Voice Cambodia បាន​បញ្ចប់​ជា​ស្ថាពរ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មុន ប្រិយមិត្ត​ក៏​ដឹង។ លោក ប៊ុត សីហា បេក្ខជន​មក​ពី​ខេត្ត​កំពង់​ស្ពឺ ដែល​ជា​កូន​ក្រុម​របស់ Coach ឆន សុវណ្ណ​រាជ ក៏​ត្រូវ​បាន​ដឹង​លឺ​ទាំង​អស់​គ្នា​ថា ជា​ម្ចាស់​ពាន​ក្នុង​ឆ្នាំ​ទី​១​នេះ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ជា​ច្រើន បូក​រួម​ជាមួយ​កុង​ត្រា​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្សមាស​ថែម​ទៀត។

 

ប៉ុន្តែ​មាន​តែ​២​រឿង​គត់​ប៉ុណ្ណោះ ដែល​ប្រិយមិត្ត និង​សូម្បី​តែ​សាមី​ខ្លួន​ផង អាច​មិន​ដឹង ឬ​មិន​ចាប់​អារម្មណ៍​មក​ទល់​ឥឡូវ។ ដូច្នេះ ត​ទៅ​នេះ ការ​ស្វែង​រក​ចំណុច​ពិសេស​ទាំង​ពីរ​នោះ គឺ​ជា​កិច្ចការ​របស់​ប្រិយមិត្ត​ហើយ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​កម្សាន្ត និង​ដាស់​រំញោច​សមត្ថភាព​ខួរ​ក្បាល។

 

យ៉ាង​ណា មុន​ចាប់​ផ្ដើម...Sabay សូម​ផ្ដល់​ជា​ព័ត៌មាន​គន្លឹះ​​សម្រាប់​ការ​ពិចារនា​​ខ្លះ​ៗ​ថា រឿង​ទាំង​ពីរ​នោះ ទើប​តែ​កើត​មាន​ពេល​ពួក​គេ​ទាំង​ពីរ (ប៊ុត សីហា-ឆន សុវណ្ណ​រាជ) បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ មិន​មែន​កើត​មាន​តាំង​ពី​ចាប់​ផ្ដើម​កម្មវិធី The Voice Cambodia មក​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង...ចំណុច​ទាំង​ពីរ​នោះ នឹង​លេច​ឡើង ដោយ​យក​ពួក​គេ​ទាំង​ពីរ ទៅ​ប្រៀប​ធៀប​ជាមួយ​​ក្រុម Coach ដទៃ​ទៀត​ប៉ុណ្ណោះ។ មាន​ន័យ​ថា ពួក​គេ​មាន​ពីរ​ចំណុច​នោះ ខុស​ពី Coach និង​កូន​ក្រុម​ដទៃ​ទៀត​ដាច់​ប៉ិត​តែ​ម្ដង។

 

សុំ​ជូន​ត្រឹម​ប៉ុណ្ណឹង...និង​ជឿ​ថា ប្រិយមិត្ត​ខ្លះ អាច​នឹង​រក​ឃើញ ប៉ុន្តែ​ច្រើន​ណាស់​ត្រឹម​តែ​មួយ​ចំណុច​ប៉ុណ្ណោះ។ ដូច្នេះ​ចម្លើយ​ដ៏​ច្បាស់​លាស់ ១០០% ថា​រឿង​គាប់​ជួន​ទាំង​ពីរ​នោះ មាន​លើ​ខ្លួន Coach ឆន សុវណ្ណ​រាជ និង​កូន​ក្រុម ប៊ុត សីហា ជា​អ្វី Sabay នឹង​លាត​ត្រដាង​​ជូន​នៅ​ថ្ងៃ​បន្ទាប់។

អត្ថបទ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង The Voice Cambodia សូម​ចុច​ទី​នេះ...!!!

 

 

ប៉ុន្តែ​ឥឡូវតោះ...សាក​ល្បង​ទាំង​អស់​គ្នា​សិន...!!!

រៀប​រៀង៖ ទារិកា