Angelina Jolie​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​តែ​រួច​ផុត​ជីវិត!

  • 2014-12-03 21:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​ដែល​យក​កូន​ខ្មែរ​ទៅ​ចិញ្ចឹម​ នាង​ Angelina Jolie​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​រថយន្ត​របស់​នាង​បែក​កង់​ទាំង​ពីរ​ ក្រោយ​ពី​បុក​នឹង​ចិញ្ចើម​ផ្លូវ​​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង។

 

 

 

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​នៅ​ពេល​នាង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះវិញ​​​នៅក្នុង​ទី​ក្រុង​ Beverly Hills ​រដ្ឋ ​California​ សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ទស្សនា​ការ​បញ្ចាំង​ភាពយន្ត​និយាយ​អំពី​​​សង្រ្គាម​លោក​លើ​ទី​ពីរ​​ "Unbroken”​ ដែល​ខ្លួន​ជា​អ្នក​ដឹក​នាំ​​ផ្ទាល់។ ជា​សំណាង​ល្អ​ នាង​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ​ និង​ត្រូវ​រថយន្ត​មួយ​ផ្សេង​ទៀត​នាំ​ចេញ​ពី​កន្លែង​កើត​ហេតុ​នោះភ្លាម៕

 

  ប្រភព៖ dailymailx17online