តារា​ខ្មែរ​អាមេរិក​នឹង​ចេញ​បទ​ខារ៉ាអូខេ​ថ្មី​ស្ទីល​រាំ​ប្លែក​ភ្នែក​

  • 2014-12-04 20:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ខ្មែរ​អាមេរិក​ នាង​ Laura Mam ​អាយុ​២៨​ឆ្នាំ​ ដែល​បាន​អង្រួន​ដួងចិត្ត​ទស្សនិកជន​ក្នុង​ស្រុក​ខ្មែរ​តាម​រយៈ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គ្រោង​នឹង​ចេញ​បទ​ចម្រៀង​ខារ៉ាអូខេ​ (MV) ​ថ្មី​មួយ​ទៀត​ហើយ​នៅ​សប្ដាហ៍​ក្រោយ។

 

 

តាម​រយៈ​សារ​ដ៏​ខ្លី​សរសេរ​ខាង​ក្រោម​វីដេអូ​ Youtube ​ឲ្យ​ដឹង​ថា​ បទ​ចម្រៀង​នេះ​នឹង​ចេញ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​ ប៉ុន្តែ​វីដេអូ​ដ៏​ខ្លី​ខាង​ក្រោម​នេះ​គឺ​ដើម្បី​​​ផ្សព្វផ្សាយ​ឲ្យ​ប្រិយមិត្ត​ដែល​និយម​បទ​របស់​នាង​បាន​ដឹង​អំពី​ការ​សម្ពោធ​បទ​ចម្រៀង​របស់​ខ្លួន​ជា​ផ្លូវ​ការ។

 

បទ​ចម្រៀង​ខារ៉ាអូខេ​​​នេះ​ជា​បទ​ចាស់ ​ច្រៀង​តាំង​ពី​ទសវត្សរ៍​ទី​៦០​ ដោយ​អ្នក​ស្រី​ ប៉ែន រ៉ន​ ដែល​មាន​ចំណងជើង​ថា​ "ខ្ញុំ​មិន​សុខចិត្ត​ទេ"​ ប៉ុន្តែ​ត្រូវ​បាន​យក​មក​ថត​ជា​វីដេអូ​ដ៏​រស់​រវើក​ ជាមួយ​នឹង​សាច់​ភ្លេង​រន្ថើន​ជាង​មុន។   http://youtu.be/87QngxhskPg

 

តារា​ចម្រៀង​ខ្មែរ​អាមេរិក​ នាង​ Laura Mam​ មាន​ក្រុម​ចម្រៀង​របស់​ខ្លួន​មួយ​ឈ្មោះ​ថា​ “The Like Me’s”។ នាង​បាន​ចេញ​នូវ​បទ​ចម្រៀង​ច្រើន​ដែរ​ ដូច​ជា​ "មន្ត​ទឹក​ភ្លៀង” ,“សុបិន​ស្នេហ៍", "ដន្ត្រី​ស្នេហ៍" ជា​ពិសេស​បទ​ដ៏​ទាក់ទាញ ​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​ស្គាល់​នាង​គឺ​បទ​ "ផ្កា​ព្រហាម​រីក​ពព្រាយ”៕

 

ប្រភព៖ youtube