មោទនភាព​! ទង់ជាតិ​ខ្មែរ​បង្ហាញ​មុខ​លើ​ឆាក​ប្រកួត​ជើង​ឯក Dj ប្រចាំ​អាស៊ី

  • 2014-12-04 22:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លិប​វីដេអូ​ថ្មី​មួយ​ទើប​តែ​បង្ហោះ​ពី​ហ្វីលីពីន​កាល​ពី​ដើម​ខែ​ធ្នូ​នេះ បាន​បង្ហាញ​ពី​ទង់ជាតិ​ខ្មែរ​ដែល​បាន​បង្អួត​រាង​បណ្ដែត​ខ្លួន​គួរ​ជា​ទី​មោទនៈ​លើ​ឆាក​ប្រកួត​ជើង​ឯក Dj អន្តរជាតិ​លំដាប់​អាស៊ី Pioneer Digital DJ Battle Asia Championship 2014 នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

 

 

 

ការ​ប្រកួត​កក្រើក​ឆាក​អន្តរជាតិ​នេះ មាន​ការ​ចូល​រួម​របស់ Dj ជើង​ខ្លាំង​លេខ​១ មក​ពី​តំណាង​ប្រទេស​រៀង​ខ្លួនៗ​ទាំង​៩៖ កម្ពុជា អូស្ត្រាលី អារ៉ាប់​រួម សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និង​វៀតណាម ខណៈ​ដែល Dj តំណាង​កម្ពុជា​លើក​ដំបូង​មិន​ធ្លាប់​មាន ជា Dj ស្រី​វ័យ​ក្មេង​ត្រឹម​២១​ឆ្នាំ​ដ៏​ជោគជ័យ​ចំណូល​ប្រចាំ​ខែ​មិន​ក្រោម ៤០០០​ដុល្លារ គឺ Dj Maily។

 

Maily ដែល​មាន​ឈ្មោះ​ដើម​ថា ​ឃុន វុឌ្ឍានិត បាន​នាំ​យក​មោទនភាព​ជាតិ​ខ្មែរ​ទៅ​បង្ហាញ​ឆាក​អន្តរជាតិ​ក្នុង​ពិភព Digital Dj បើ​ទោះ​ជា​នាង​មិន​បាន​ជាប់​ជើង​ឯក​ក្នុង​ការ​ប្រកួត​នេះ​ក៏​ដោយ។

http://youtu.be/xuEgR45XSCs

Pioneer Digital DJ Asia Championship 2014 នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា មក​ម្ល៉េះ ហើយ​ជើង​ឯក​បាន​លើ​ប្រទេស​ថៃ ៕

 

ដោយ៖ សុផាត រូបភាព៖ DJ Maily Facebook