រឿង​ចម្លែក ​និង​គ្រោះថ្នាក់​​​​នៅ​ចិន ដែល​អ្នក​ត្រូវ​​យល់​ដឹង

  • 2014-09-28 17:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក ហើយ​ក៏​ជា​ប្រទេស​មួយ​​​ត្រូវ​បាន​គេ​ជឿ​ថា សម្បូរ​​​​កើត​រឿង​ប្លែកៗ​ទាំង​ល្អ​​ និង​អាក្រក់​​ដែរ។ ដូចនេះ​​ដើម្បី​ទុក​ជា​ចំណេះ​ដឹង Sabay សូម​បង្ហាញ​នូវ​រឿង​ប្លែក ​និង​គ្រោះថ្នាក់​ដូច​ខាងក្រោម៖ ​

 

១. ស្បោង​ខ្យល់​បរិសុទ្ធ​ជាច្រើន ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន។

 

 

២. ក្នុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​ចិន​បាន​ព្យាករណ៍​ថា ប្រទេស​ចិន​មាន​បុរស​៤០លាន​នាក់ ច្រើន​ជាង​ស្រី។ នៅ​ត្រឹម​ឆ្នាំ​២០២០ ចិន​​នឹង​មាន​បុរស​វ័យ​រៀបការ ​៣០លាន​នាក់ ​ដែល​​មិន​អាច​រក​ប្រពន្ធ​បាន។

អាន​អត្ថបទ៖ ទី​កន្លែង៩ ​​ដែល​ស្រីៗ​ចង់​ឱ្យ​សង្សារ​​ឱប​ថើប

 

 

៣. ខ្យល់​កខ្វក់​ក្នុង​ទីក្រុង​ប៉េកាំង ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ស្មើ​នឹង​ជក់​បារី​២១​កញ្ចប់​ក្នុង​មួយ​ថ្ងៃ។

 

 

៤. សៀងហៃ​បាន​បំបែក​​កំណត់​ត្រា ជា​ទីក្រុង​ស្ទះ​ចរាចរណ៍​វែង​ជាង​គេ​លើ​លោក គឺ​មាន​ប្រវែង​ជិត​១០០​គីឡូម៉ែត្រ​ និង​មាន​រយៈពេល​១២​ថ្ងៃ។

 

 

៥. ស៊ុត​ស្ងោរ​ក្នុង​ទឹកនោម​ក្មេង​ប្រុស​ដ៏​កម្រ ​និង​ថ្លៃ​បំផុត​នៅ​ក្នុង​ទីក្រុង Dongyang។

 

 

៦. ក្រោយ​​ម្ចាស់​ផ្ទះ​​ក្នុង​ទីក្រុង Wenling ខេត្ត Zhejiang បដិសេធ​រើស​ផ្ទះ​ចេញ ​រដ្ឋ​​បាន​ធ្វើ​ផ្លូវ​ព័ទ្ធជុំវិញ​។

 

 

៧. កន្លែង​ក្មេង​លេង​សម្រាប់​តែ​ក្មេង​ស្រី ក្នុង​ប្រទេស​ចិន។

 

 

៨. ក្នុង​ប្រទេស​ចិន ពេញ​និយម​ប្រើ​ប្រេង​ឆា​លើ​ចំណី​អាហារ។ អ្នក​លក់​តាម​ផ្លូវ និង​ហាង​មួយ​ចំនួន បាន​ទិញ​ប្រេង​តម្លៃ​ថោក​​ចម្រាញ់​ពី​កាក​សំណល់​​ពី​ផ្សារ​ងងឹត។ កម្មករ​សហគ្រាស Yenterpriseing បាន​យក​កាក​សំណល់​ពី​ធុង​សំរាម ប្រឡាយ​ទឹក និង​អ្នក​កាត់ដេរ ហើយ​ច្របាច់​យក​​ប្រេង យក​ពី​របស់​រឹង​​មាន​ប្រេង​ប្រើ​រួច ឬ​យក​ពី​ផ្នែក​មួយ​ចំនួន​​នៃ​សត្វ។ បន្ទាប់​មក​ពួកគេ ចម្រាញ់​របស់​ទាំងនោះ យក​ប្រេង រួច​​លក់​​ឱ្យ​ឈ្មួញ​​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ ហើយ​ឈ្មួញ​យក​ប្រេង​នេះ​ទៅ​ចម្អិន​អាហារ ដែល​អាច​​ធ្វើ​ឱ្យ​អតិថិជន​មាន​ជំងឺ​ឈឺ​ធ្ងន់។ ​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ asiantown