​ទី​កន្លែង៩ ​​ដែល​ស្រីៗ​ចង់​ឱ្យ​សង្សារ​​ឱប​ថើប

  • 2014-09-27 16:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិកនិក​នៃ​ការ​ថើប​ជា​រឿង​សំខាន់ ប៉ុន្តែ​ទី​កន្លែង​ដែល​យើង​ត្រូវ​ថើប​មនុស្ស​ជា​ទី​ស្រលាញ់​ក៏​សំខាន់​ណាស់​ដែរ។ ចូរ​ស្រមៃ​ថា បើ​អ្នក​បាន​កាន់​ដៃ​មិត្ត​ស្រី ដើរ​តាម​មាត់​សមុទ្រ​​ ឬ​ក្រោម​ម្លប់​ឈើ មាន​ខ្យល់​បក់​ត្រសៀក​ត្រជាក់​កាយ រួច​ថើប​នាង​ដោយ​ក្ដី​ស្រលាញ់ តើ​​​នាង​នឹង​​​មាន​អារម្មណ៍​យ៉ាងណា? តើ​អ្នក​ធ្លាប់​​​ជ្រើសរើស​កន្លែង​រ៉ូមែនទិក​សម្រាប់​នាង​ដែរ​​ឬ​ទេ? បើ​មិន​ធ្លាប់​គិត​ទេ ខាងក្រោម​នេះ​ជា​កន្លែង​ទាំង៩​ដែល​ស្រីៗ​ចង់​ឱ្យ​មិត្ត​ប្រុស​ថើប៖​​

 

ចុច​អាន៖ ៦​សន្លឹក​បង្ហាញ​ក្ដី​ស្រលាញ់ និង care ចំពោះ​គូ​សង្សារ

 

១. មាត់​សមុទ្រ៖ មាត់​សមុទ្រ​មាន​ខ្យល់​អាកាស​បរិសុទ្ធ រួម​ទាំង​សំឡេង​បោក​នៃ​ទឹក​រលក។ កន្លែង​​នេះ​ស្រីៗ​តែង​​ឱ្យ​​​ដៃគូ​​ឱប​ថើប។ បើ​មាន​ថ្ងៃ​លិច​កាន់​តែ​ប្រសើរ។

 

 

 

២. ក្នុង​ឡាន៖ ក្នុង​ឡាន​ជា​កន្លែង​មួយ​ទៀត ដែល​នារី​ចង់​ឱ្យ​មិត្ត​ប្រុស​ថើប ហើយ​ការ​ថើប​អាស្រ័យ​ទៅ​លើ​ដៃគូ​ស្នេហា។​

 

 

៣. ក្នុង​រោងកុន៖ អង្គុយ​មើល​​រឿង​ផ្អែមល្ហែម នៅ​ទី​ងងឹត​លាយឡំ​ជាមួយ​ភ្លើង​ពណ៌​តិចៗ សុភាព​នារី​​ចង់​ឱ្យ​សង្សារ​ផ្ដល់​ភាព​កក់ក្ដៅ​ដោយ​ស្នាម​ថើប ​​និង​ឱប។ ​

 

 

៤. ពេល​ថត Selfie៖ ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​ និង​ផ្អែមល្ហែម នារី​​ត្រូវ​ការ​ស្នាម​ថើប​នៅ​ក្នុង​រូប​ថត គ្រាន់​ទុក​ជា​អនុស្សាវរីយ៍។

 

ចុច​អាន៖ បច្ចេកទេស​ឲ្យ​ស្រី​ៗ​បាក់​ស្រលាញ់​​​ទោះ​​​មិន​សង្ហា

 

 

៥. លើ​យ៉​ផ្ទះ៖ បើ​អ្នក​ជា​ប្ដី​ប្រពន្ធ យ៉​ផ្ទះ​របស់​អ្នក​ជា​កន្លែង​រ៉ូមែនទិក​មួយ​ដែរ។ ឱប​​នាង​ឱ្យ​ណែន​ហើយ​​ថើប​នាង​តិចៗ។ ​

 

 

៦. ក្រោម​ទឹកភ្លៀង៖ ស្ដាប់​ទៅ​ដូច​ជា​ចម្លែក​បន្តិច តែ​សុភាព​នារី​ចូល​ចិត្ត​ចលនា​រ៉ូមែនទិក​​ក្រោម​ដំណក់​ទឹកភ្លៀង។ បើ​ភ្លៀង​ខ្លាំង គ្មាន​នរណា​នៅ​ក្បែរ កាន់​តែ​ធ្វើ​ឱ្យ​នាង​រីករាយ​ជាមួយ​បបូរ​មាត់​ដ៏​ទន់​របស់​អ្នក​។

 

 

៧. ក្នុង​​អាង​ហែល​ទឹក៖ មុជទឹក​​សប្បាយ​ជាមួយ​គ្នា​មិន​ទាន់​គ្រប់គ្រាន់​ទេ អ្វី​ដែល​នាង​ត្រូវ​ការ​បន្ថែម គឺ​​ការ​ក្រេប​​រសជាតិ​បបូរ​មាត់។ ពេល​ខ្លួន​​​សិចស៊ី​របស់​នាង​ប៉ះ​ដង​ខ្លួន​អ្នក ធ្វើ​ឱ្យ​​អារម្មណ៍​​កាន់​តែ​ពុះកញ្ជ្រោល។

 

ចុច​អាន៖ ៤​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​លង់ លែង​ទៅ​ណា​រួច

 

 

៨. ក្នុង​ក្លិប​រាត្រី៖ រាំ​លេង​​ក្រោម​ភ្លើងពណ៌​ខ្វាត់ខ្វែង នារី​ជា​​សង្សារ​ត្រូវការ​ឱ្យ​អ្នក​ឱប​បបោសអង្អែល និង​ថើប​ស្រាលៗ​លើ​ដង​ខ្លួន​។

 

 

៩. ដើរ​លើ​ផ្លូវ​តែ​មួយ៖ បើ​អ្នក​និង​មិត្ត​ស្រី​​ដើរ​ចំ​ផ្លូវ​មាន​តែ​មួយ អ្នក​ត្រូវ​ចាប់​ដៃ​មិត្ត​ស្រី​ ​មើល​ភ្នែក រួច​ថើប​នាង​​ដោយ​ភាព​កក់ក្ដៅ។

 

ចុច​អាន៖ ៤​ជំហាន​​​​​សង្គ្រោះ​​​​ខ្លួន​ឯង​ឲ្យ​​​​រួច​​ផុត​ពី​​​​មនុស្ស​គ្មាន​ស្នេហ៍​ស្មោះ​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ idiva