បច្ចេកទេសឲ្យស្រីៗបាក់ស្រលាញ់ទោះមិនសង្ហា
- 2014-09-15 15:52:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកទេសឲ្យស្រីៗបាក់ស្រលាញ់ទោះមិនសង្ហា
ចន្លោះមិនឃើញ
ស្នេហាពិតកើតចេញពីការស្រលាញ់ចិត្តនិងចិត្ត មិនគិតពីរូបសម្បត្តិអ្វីឡើយ។ ទោះជាយ៉ាងនេះក្ដី ក៏មាននារីខ្លះស្រលាញ់បុរស ក៏ព្រោះតែរូបសង្ហារ អ្នកខ្លះស្រលាញ់ព្រោះមានទ្រព្យសម្បត្តិ តែអ្នកខ្លះទោះបុរសនោះមិនសូវមានលុយ ហើយមិនសង្ហារក៏នាងនៅតែស្រលាញ់ដែរ។ តើបុរសទាំងនោះមានតិចនិកបែបណាទើបធ្វើឲ្យនាងស្រលាញ់?
ប៊ុនថា មន្ត្រីឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំឃើញខ្ញុំខ្មៅ ហើយស្គមអីចឹង មិត្តស្រីខ្ញុំសាច់សខ្ចីស្រលាញ់ខ្ញុំណាស់។ ខ្ញុំស្រលាញ់គ្នាបីឆ្នាំហើយ គឺតាំងពីនៅរៀនមហាវិទ្យាល័យជាមួយគ្នាឆ្នាំទី៣មកម្ល៉េះ ហើយពេលនេះ ឪពុកម្ដាយពួកខ្ញុំក៏ដឹងរឿងនេះដែរ។ សំខាន់បំផុត គឺមកពីខ្ញុំចេះជួយយកឧស្សាហ៍នាង។ ដំបូងខ្ញុំតែងជួយធ្វើ Homework ហើយក្រោយមក មាន Assignment អីហ្នឹងខ្ញុំធ្វើឲ្យនាងរហូត។ ជាពិសេស ពេលគេមិនសប្បាយចិត្ត ព្យាយាមជួយលើកទឹកចិត្ត ហីបើរឿងណាយើងអាចជួយបាន ត្រូវជួយគេ បើជួយមិនបាន ព្យាយាមផ្ដល់គំនិតដែរ។ យូរៗគេទុកចិត្ត ហើយឲ្យតែគេមានរឿងអីគេប្រាប់ខ្ញុំ គេឲ្យខ្ញុំជួយ រហូត។ ក្រោយពីស្និទ្ធស្នាលម្ដងបន្តិចៗមកយើងក៏បង្កើតបានស្នេហា។ ក្រោយចប់មហាវិទ្យាល័យ នាងស្រលាញ់ខ្ញុំកាន់តែខ្លាំង ព្រោះខ្ញុំមានមុខរបរច្បាស់លាស់ និងអាចជួយនាងឲ្យមានការងារទៀតផង។
រូបតំណាង
ស៊ីណាត Sales Supervisor ក្រុមហ៊ុនលក់ផ្ទះល្វែង សង្ហារ មិនសង្ហារមិនសំខាន់ទេបង។ ចំណុចពិសេសគឺយើងឲ្យគេផ្ញើក្ដីសង្ឃឹមនឹងយើងបានអត់? ស្គាល់គ្នាដំបូងនរណាក៏ដូចជានរណាដែរគឺត្រូវសង្កេតមើលទឹកចិត្ត ជាមុន អីចឹងខ្ញុំត្រូវធ្វើខ្លួនជាមនុស្សចាស់ទុំ និងរកឲ្យបានការងារល្អសិន។ តាមពិត កាលមិនទាន់ស្រលាញ់គេ ខ្ញុំចូលចិត្តដើរលេងណាស់ ចរិតក្មេងសុទ្ធសាធតែដល់ពេលចាប់ផ្ដើមស្រលាញ់គេ ខ្ញុំកែប្រែតែម្ដង។ ក្រោយពេលមានការងារល្អ ខ្ញុំព្យាយាមទំនាក់ទំនងទៅនាង រហូតដល់ខ្ញុំត្រូវគេដំឡើងឋានៈ រកចំណូលបានគួរសម គេក៏ស្រលាញ់ខ្ញុំតែម្ដង។ លោក ស៊ីវ សុវណ្ណ ជាងជួសជុលម៉ូតូនៅម្ដុំផ្សារកាណាឌីយ៉ា ខ្ញុំ មានប្រពន្ធហើយតែប្រពន្ធខ្ញុំស្រលាញ់ខ្ញុំណាស់។ ខ្ញុំមិនសង្ហារដូចគេមែន តែខ្ញុំមានទំនួលខុសត្រូវចំពោះអនាគតគ្រួសារ ហីមិនមែនតែពេលរៀបការហើយនោះទេ តែតាំងពីខ្ញុំស្គាល់នាងណ៎។ ថ្វីត្បិតតែខ្ញុំមិនបានរៀនសូត្រដូចគេ ហើយគ្មានសមត្ថភាពធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ តែជាជាងម៉ូតូរកបានចំណូលគួរសមសម្រាប់ចិញ្ចឹមខ្លួន និងជួយគ្រួសារ។ ខ្ញុំជួយស្ទូចឪពុកម្ដាយខ្ញុំនៅស្រែបានប្រសើរគ្រាន់បើ ប្អូនខ្ញុំពីរនាក់រៀនចប់មហាវិទ្យាល័យ។ ដល់ឃើញយើងគំនិតបានអីចឹងទៅ គេស្រលាញ់យើងតែម្ដង។ ចុះអ្នកវិញមានបទពិសោធន៍ផ្សេងពីនេះទេ? អត្ថបទ៖ Sabay