៤​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​លង់ លែង​ទៅ​ណា​រួច

  • 2014-09-17 22:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ៗ​ផ្ដើម​ស្រលាញ់​មនុស្ស​ប្រុស​បន្តិច​ម្ដងៗ ឬ​អាច​និយាយ​ថា​ចាប់​ពី​សូន្យ​ដល់​១០០​ភាគ​រយ ហើយ​មិន​ងាយ​យក​ចិត្ត​បាន​នោះ​ទេ តែ​បើ​យក​ចិត្ត​បាន​ហើយ គេ​នឹង​ស្មោះ​លង់​ស្រលាញ់​​មិន​ងាយ​ដក​ចិត្ត​ងាក​រេ​សាវ៉ា​ដូច​មនុស្ស​ប្រុស​ឡើយ។ អីចឹង​ចង់​ដឹង​អត់ ​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ស្រីៗ​ស្រលាញ់​យើង​លង់​លែង​ចង់​ទៅ​ណា?

 

 

១. ធ្វើ​ជា​អង្គរក្ស​ការពារ​នាង

 

សម័យ​ឥឡូវ ស្រីៗ​តែង​ទុក​ខ្លួន​គេ​ស្មើ​នឹង​បុរស។ គេ​តែងតែ​បង្ហាញ​ថា​គេ​អាច​មើល​ថែ​ខ្លួន​ឯង​បាន ប៉ុន្តែ​នៅ​ពេល​គេ​ពិបាក​ម្តង​ៗ វា​ជា​ឱកាស​មាស​របស់​យើង។ ការ​បង្ហាញ​ខ្លួន​របស់​យើង និង​សម្ដី​ការពារ​បាន​ប៉ុន្មាន​ម៉ាត់​ អាច​ធ្វើ​ឲ្យ​គេ​ទន្ទេញ​ឈ្មោះ​យើង​ជាប់​ក្នុង​បេះដូង។

 

អាន​អត្ថបទ៖ សង្សារ​វិទ្យាល័យ​ និង ​សង្សារ​​នៅ​វ័យ​​ធ្វើការ​ខុសគ្នា​ដូចម្ដេច?

 

២. ធ្វើ​ខ្លួន​ជា​ឪពុក​

 

ប្រុស​ស្រលាញ់​ម្ដាយ​ជាង​ឪពុក​ តែ​ស្រីៗ​ស្រលាញ់​ឪពុក​ច្រើន​ជាង​ម្ដាយ​។ ព្រោះ​អ្វី? ព្រោះ​ឪពុក​ភាគ​ច្រើន​តែងតែ​ធ្វើ​ជា​កង​ការពារ​នាង ​ជូន​ទៅ​មក​ពេល​ទៅ​សាលា​ ជួយ​នាង​ពេល​ត្រូវ​ម្ដាយ​បន្ទោស។​ ជា​មួយ​ស្រីៗ វា​គ្មាន​ប្រយោជន៍​អី​ទៅ​និយាយ​ខុស​ត្រូវ​ជា​មួយ​គេ​នៅ​ពេល​គេ​កំពុង​ខឹង​នោះ​ទេ ព្រោះ​ហេតុផល​សំខាន់​របស់​គេ​​គឺ​គេ​ជា​អាទិភាព។ ប៉ុន្តែ​ពេល​គេ​ត្រូវ​ចិត្ត​លើ​អ្នក ថ្ងៃ​ក្រោយ​អ្នក​ចង់​និយាយ​ស្ដី​ទូន្មាន​គេ​បែប​ណា​ ក៏​តាម​ចិត្ត គេ​នឹង​មិន​ទៅ​ណា​ទៀត​ឡើយ។ អីចឹង​ហើយ​បានជា​ធម្មជាតិ​បង្កើត​មនុស្ស​ប្រុស​មក​ឲ្យ​មាន​ចិត្ត​ធ្ងន់​ជាង​មនុស្ស​ស្រី ទើប​គេ​អាច​គ្រប់គ្រង​នាង​បាន​។

 

អាន​អត្ថបទ៖ មើល​​ម៉េច​​​​ដឹង​​​ថា​គេ​​​មិន​មែន​ស្រលាញ់​អ្នក​​​​លេង​ៗ​?

 

៣. ធ្វើជា​មិត្ត​យល់​ចិត្ត​

 

 

បើ​រាល់​ពេល​ដែល​គេ​លំបាក គេ​ស្វែង​រក​យើង​មក​ស្ដាប់​រឿង​វេទនារម្មណ៍​របស់​គេ​គ្មាន​ក្បាល​គ្មាន​កន្ទុយ​និយាយ​ដដែលៗ នោះ​គឺ​អ្នក​ជា​មនុស្ស​ពិសេស​៥០%​ហើយ។ កុំ​ឲ្យ​គេ​ដឹង​ឲ្យ​សោះ​ថា អ្នក​ធុញ​នឹង​ការ​ប្រើ​អារម្មណ៍​របស់​គេ ធ្វើ​ដូច​អ្នកជា​ថ្ម ឬ​គល់​ឈើ​ ហើយ​ស្ដាប់​គេ​រអ៊ូ​ទៅ។ ចុងក្រោយ ពាក្យ​អ្នក​ប៉ុន្មាន​ម៉ាត់​អាច​ធ្វើ​ឲ្យ​គេ​នឹក​អ្នក​​មួយ​ជីវិត «អូន​ឯង​អត់​ខុស​ទេ​ គ្រាន់​តែ​ធ្វើ​ហ្នឹង​មិន​ត្រូវ​កាលៈទេសៈ» «ទោះ​យ៉ាងណា​បង​នៅ​ខាង​អូន​ឯង» «ហេ​ស្រី​ស្អាត! ខឹង​ច្រើន​ឆាប់​ចាស់!»

 

៤. ធ្វើ​ជា​អ្នក​គាំទ្រ

 

ទុក​នាង​ដូច​ជា​កំពូល​តារា ហើយ​យើង​ជា​កំពូល​អ្នក​គាំទ្រ​ស្វិតស្វាញ។ ស្រីៗ​ចង់​បាន​មុខ​មាត់ សូម្បី​តែ​ជា​មួយ​រឿង​តូចតាច​មួយ។​ ហើយ​ពេលខ្លះ ​គេ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ផង​ជឿ​ថា​គេ​ត្រូវ​បាន​ស្រលាញ់ តាម​ចិត្ត ហើយ​ត្រូវ​បាន​យោគយល់។ អំណោយ​ទាំងនេះ មិន​អាច​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ក្មេង​ទំនើង​ទេ តែ​នាង​នឹង​ស្រលាញ់​ម្ចាស់​អំណោយ​នេះ​រហូត​ដល់​អាច​ធ្វើ​អ្វី​ជា​ច្រើន​ធំៗ​ដើម្បី​តែ​វត្ថុ​តូចៗ​​ទាំង​នោះ។

 

អាន​អត្ថបទ៖ កន្លែង​សំខាន់ៗ​​នៃ​រាងកាយ​​នារីៗ​ដែល​បុរស​មើល​ហើយ​លួច​ស្រមើ​ស្រមៃ

 

ប្រិយមិត្ត​ជឿ​អីចឹង​ដែរ​អត់?

 

ដោយ៖ សុផាត