​មើល​​ម៉េច​​​​ដឹង​​​ថា​គេ​​​មិន​មែន​ស្រលាញ់​អ្នក​​​​លេង​ៗ​?

  • 2014-09-16 15:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាព​នារី​គ្រប់​រូប​ប្រហែល​ជា​ចង់​ដឹង​ហើយ​មើល​ទៅ ថា​សង្សារពិត​ជា​ស្រលាញ់​អ្នក​ និង​​មាន​​បំណង​ចង់​រៀប​ការ​ជាមួយ​អ្នក ឬ​គ្រាន់​តែ​លេងៗ? ចំណុច​ណា​ខ្លះ​ទៅ ​​ដែល​អាច​បញ្ជាក់​​ថា​ គាត់​បាន​គិត​គូរ​ដល់​រឿង​អនាគត​? ខាង​ក្រោម​នេះ​ ជា​​គន្លឹះ​មួយ​ចំនួន​​ដែល​អ្នក​អាច​កត់​សម្គាល់​បាន​ថា​ ម្ចាស់​ចិត្ត​​របស់​អ្នក​ពិត​ជា​ស្រលាញ់​​​ និង​ចង់​រួម​រស់​ជាមួយ​​អ្នក​ពិត​ប្រាកដ​មែន៖

កន្លែង​សំខាន់ៗ​​នៃ​រាងកាយ​​នារីៗ​ដែល​បុរស​មើល​ហើយ​លួច​ស្រមើ​ស្រមៃ ​

 

ជុំ​វិញ​បញ្ហា​នេះ​​ កញ្ញា​ សូនី អាយុ​២៤ឆ្នាំ ដែល​ជា​អ្នក​អ៊ុត​សក់​​នៅ​ក្បែរ​ផ្សារ​ទូល​ទំពូង​​ បាន​​ប្រាប់​ពី​អ្វី​ដែល​កញ្ញា​បាន​ដឹង​ថា៖ “បើ​សិន​ជា​គាត់​ជា​បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​មែន គាត់​ច្បាស់​ជា​មាន​គម្រោង​ថវិកា​ ច្បាស់​លាស់​ទាក់ទង​នឹង​ការ​សន្សំ​ប្រាក់​​​ដើម្បី​​ទិញ​អចលន​ទ្រព្យ​ផ្សេងៗ ​​ និង​រៀប​ចំ​បង្កើត​គ្រួសារ​មួយ​ជា​មួយ​អ្នក​​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន​ ឡើយ”។ សម្រាប់​កញ្ញា​ ផាត់ និមល អាយុ​២៣ឆ្នាំ​ និស្សិត​ឆ្នាំ​ទី៤​ ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​និយាយ​ថា៖ “​បើ​សិន​ជា​សង្សារ​របស់​អ្នក​មិន​មែន​ស្រលាញ់​អ្នក​លេង​សើច​ទេ​ គាត់​​នឹង​មិន​មាន​ការ​រារែក​ ក្នុង​ការ​ណែនាំ​ឲ្យ​អ្នក​ស្គាល់​ គ្រួសារ​ សាច់​ញាតិ​ និង​មិត្ត​ភ័ក្តិ​របស់​គាត់​ដោយ​បើក​ចំហ​នោះ​ទេ”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រាល់​ពេល​ដែល​និយាយ​​ដល់​រឿង​រៀប​ការ​ជា​មួយ​អ្នក ​គាត់​នឹង​សម្ដែង​​អារម្មណ៍​​សប្បាយ​រីករាយ​ ព្រោះ​​​នេះ​ជា​បំណង​ពិតប្រាកដ​របស់​គាត់។​​

 

 

(រូបតំណាង)

បច្ចេកទេស​ឲ្យ​ស្រី​ៗ​បាក់​ស្រលាញ់​​​ទោះ​​​មិន​សង្ហា

ចំណែក​ឯ​ កញ្ញា​ ជន ស្រីណាយ​ អាយុ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទូល​ស្វាយ​ព្រៃ​ បាន​ប្រាប់​ថា៖ “គាត់​ច្បាស់​ជា​កែ​ប្រែ​ទម្លាប់​មិន​ល្អ​របស់​គាត់​ទាំង​ប៉ុន្មាន​​​ដែល​ មាន​ពី​មុន​មក ដូច​ជា​ដើរ​លេង​ច្រើន​ ស៊ី​ផឹក​ ជា​មិន​ខាន​ឡើយ ដើម្បី​បញ្ជាក់​ប្រាប់​អ្នក​ថា​ គាត់​​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​មាន​ចារិត​​​ចាស់​ទុំ​ មិន​ឲ្យ​អ្នក​ខ្វល់​ខ្វាយ​ឡើយ ហើយ​ចំពោះ​​កំហុស​​​តូច​តាច​ផ្សេងៗ​​របស់​អ្នក​ គាត់​នឹង​​​មិន​ប្រកាន់​​នោះ​ទេ គឺ​គាត់​តែង​តែ​អភ័យ​ទោស​ឲ្យ​បាន​រាល់​ចំណុច​អវិជ្ជមាន​​តិច​តួច​របស់​អ្នក” ​។ ​​​

 

មាន​ការ​យល់​ឃើញ​ស្រដៀង​ៗ​គ្នា​នេះ​ដែរ​ យុវជន សៅ វីរៈបុត្រ​ និស្សិត​ឆ្នាំ​ទី​២ នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង់​បាន​លើក​ឡើង​ថា៖ “បុរស​ដែល​ស្រលាញ់​ស្មោះ​ និង​ចង់​រៀប​ការ​ជាមួយ​អ្នក​ពិត​ គាត់​នឹង​ខិត​ខំ​ប្រឹង​​ប្រែង​ធ្វើ​ការ​ងារ​ សន្សំ​លុយ​​ទុក​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​​ពេល​មាន​កម្មវិធី​ទៅ​ណា​មក​ណា​ម្តងៗ​ គាត់​នឹង​នាំ​អ្នក​ទៅ​​ជា​មួយ​ជានិច្ច​ ហើយ​ជារឿយៗ​ ​សង្សារ​របស់​អ្នក​តែង​តែ​និយាយ​ពី​ភក្ដី​ភាព​របស់​គាត់​ចំពោះ​អ្នក ប្រាប់​អ្នក​ដទៃ​​ដូច​ជា​មិត្ត​ភ័ក្តិ​​ និង​គ្រួសារ​​ជា​និច្ច”៕ ​​​​​​​​

ចុះ​មិត្ត​យុវវ័យ​ យល់​យ៉ាង​ណា​ដែរ​?

ធ្លាប់​ប្រើ​ស្រោម​អនាម័យ​​គ្រើម​អត់? ល្បី​ថា​ ស្រោម​ប្រភេទ​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន អត្ថបទ៖ យិន សំបូរ