កន្លែង​សំខាន់ៗ​​នៃ​រាងកាយ​​នារីៗ​ដែល​បុរស​មើល​ហើយ​លួច​ស្រមើ​ស្រមៃ ​

  • 2014-09-15 22:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ដែល​ស្អាត​ សិច​ស៊ី ពេល​ទៅ​ណា​មក​ណា​ តែង​តែ​មាន​ការ​ទាក់​ទាញ​ពី​​បុរសៗ​ជាក់​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​មាន​បុរស​មួយ​ចំនួន​បាន​និយាយ​ថា​ បើ​សិន​ជា​គេ​ឃើញ​នារី​សិចស៊ី​ គេ​​ច្បាស់​ជា​សម្លឹង​មើល​កន្លែង​ពិសេស​ខុសៗ​គ្នា ទៅ​តាម​អារម្មណ៍​ និង​ការ​ចូល​ចិត្ត​របស់​ពួក​គេ​ចំពោះ​​នារីៗ។ តើ​កន្លែង​ណា​ខ្លះ​ នៃ​រាងកាយ​របស់​នារីៗ​ដែល​ប្រុសៗ​​​និយម​មើល ហើយ​ក្រោយ​ពី​មើល​ហើយ​ ​តើ​គេ​​គិត​ដល់​​រឿង​អ្វី​ទៅ​ហ្ន៎?

 

​​បើ​តាម​យុវជន សុខ ពន្លក អាយុ២៣ឆ្នាំ ជា​ម្ចាស់​ហាង​អ៊ីនធឺណិត​នៅ​ម្ដុំ​ចាក់​អង្រែ​ក្រោម​បាន​ប្រាប់​ឲ្យ​ដឹង​ជុំវិញ​បញ្ហា​នេះ​ថា ៖ "​បើ​តាម​ខ្ញុំ​គិត ប្រុសៗ​មើល​មនុស្ស​ស្រី​ដំបូង​គ្មាន​អី​ក្រៅ​ពី​ម្ដុំៗ​ដើម​ទ្រូង​ហ្នឹង​ទេ​ ព្រោះ​ដើម​ទ្រូង​គឺ​ជា​លក្ខណៈ​ពិសេស​មួយ​​នៃ​រាង​កាយ​របស់​មនុស្ស​ស្រី"។ ពន្លក​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ភ្នែក​មនុស្ស​ប្រុស​ភាគ​ច្រើន​ ​លឿន​ណាស់​ពេល​ឃើញ​ស្រីៗ​ ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​សិចស៊ី​ ជា​ពិសេស​ល្វែង​លើ​ហ្នឹង។

 

"ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​ចាប់​អារម្មណ៍​ស្រីៗ​មុន​គេ​បង្អស់​គឺ​ផ្ទៃ​​មុខ​តែ​ម្ដង"។ នេះ​បើ​តាម​យុវជន​ អៀង រង្សី អាយុ២៤ឆ្នាំ​ និស្សិត​​ឆ្នាំ​ទី៤​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ។ រង្សី​ បាន​បន្ត​ថា មិន​ថា​​តែ​មនុស្ស​ស្រី​ទេ មនុស្ស​ទូទៅ​ ក៏​គេ​ចាប់​អារម្មណ៍​ដំបូង​បង្អស់​ទៅ​លើ​មុខ​មាត់​ហ្នឹង​មុខ​គេ​​បង្អស់​នោះ។ អាក្រក់​ល្អ​ ស​ខ្មៅ ​គឺ​គេ​ច្បាស់​ជា​សម្លឹង​មើល​ទៅ​កាន់​ផ្ទៃ​មុខ​មុន​គេ​ជាក់​ជា​មិន​ខាន​ឡើយ។

 រូបតំណាង

ដោយ​ឡែក​យុវជន ហៀង ជីវ័ន្ត អាយុ២២ឆ្នាំ​ជា​បុគ្គលិក​​នៃ​រោង​ពុម្ភ​មួយ​កន្លែង​នៅ​ម្ដុំ​ស្ទឹង​មានជ័យ​យល់​ឃើញ​ខុស​ពី​គេ​​ថា៖ "ខ្ញុំ​ស្រលាញ់​ និង​ចាប់​អារម្មណ៍​ចំពោះ​នារីៗ​ដំបូង​បំផុត គឺ​កំភួន​ជើង​​ស​ស្រលូន មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ និង​ក្នាញ់​ណាស់​"។ ចំណែក​ឯ​ផ្នែក​ខាង​លើ​វិញ ខ្ញុំ​យល់​ថា​ បបូរ​មាត់​ ក៏​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចង់​គយ​គន់​ផង​ដែរ។

 

​​​​​​​ផ្ទុយ​ទៅ​វិញ​យុវជន ឡុង ចំណាន អាយុ២៤ឆ្នាំ​ជា​និស្សិត​​​ទើប​បញ្ចប់​ឆ្នាំ​ទី៤​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ប្រាប់​ឲ្យ​ដឹង​ចំៗ​ពី​​ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្លួន​​នៅ​ពេល​ដែល​ឃើញ​ស្រីៗ​​ថា៖ សម្រាប់​ខ្ញុំ​គឺ​រាង​ដ៏​សិចស៊ី​របស់​​ស្រី​ ជា​ចំណុច​ដែល​ទាក់​ទាញ​អារម្មណ៍​ខ្ញុំ​ខ្លាំង​បំផុត។

 

ដើម​ទ្រូង​ ត្រគាក​ និង​ដំណើរ​សិចស៊ី​ ទាំង​បី​នេះ​ ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​ជ្រួល​ជ្រើម​ ពេល​​ឃើញ​នាង​ដំបូង ហើយ​​បន្ទាប់​ពី​បាន​ឃើញ​​កន្លែង​ទាំង​អស់​នេះ​​ប្រុស​ៗ​មួយ​ចំនួន​ច្បាស់​ជា​ស្រមៃ​ គិត​ទៅ​ដល់​រឿង​ផ្ដេសផ្ដាស​ភ្លាម​ជា​មិន​ខាន​ឡើយ​​ ខ្ញុំ​ធានា៕

 

តើ​នៅ​មាន​សល់​កន្លែង​ណា​ទៀត​ ដែល​ជា​ចំណុច​ទាក់​ទាញ​របស់​នារីៗ​ដែរ​អត់?

 

អត្ថបទ៖ យិន សំបូរ

 

​​​​