ទៅ​កម្សាន្ត​អំពែ​ភ្នំ​​កុំ​ភ្លេច​ស្ពាន​យោល​អង្រួន​អារម្មណ៍​​ និង​ទស្សនា​ស្វា​ដ៏​រប៉ិលរប៉ូច

  • 2014-12-06 16:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំពែ​ភ្នំ​ជា​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ។ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៤២ គីឡូម៉ែត្រ​​ទៅ​ដល់​ទីរួម​ខេត្ត​កំពង់​ស្ពឺ និង​បត់ឆ្វេង​តាម​ផ្លូវ​លំ​កៅស៊ូ​ជាង ២ គីឡូម៉ែត្រ​ទៀត ​នឹង​ទៅ​ដល់​រមណីយដ្ឋាន​​មួយ​នេះ។

 

ជាមួយ​ជំនោរ​ខ្យល់​​ត្រជាក់នា​រដូវ​រំហើយ​​ ភ្ញៀវ​ទេសចរ​អាច​ទទួល​ទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​​ប្រកប​ដោយ​បរិយាកាស​រីករាយ​របស់​អ្នក​ស្រុក​ផ្ទាល់ ​​និង​សម្រាក​លំហែ​អារម្មណ៍​​នៅ​លើ​ខ្ទូស​សង់​អែប​មាត់​ស្ទឹង​ព្រែក​​ត្នោត ឬ​ចុះ​ហែលទឹក​ស្ទឹង​ដ៏​ត្រជាក់​។ ម្យ៉ាង​ទៀត​​​​អាច​ឆ្លង​ស្ពាន​យោល​​ទៅ​វត្ត​អំពែ​ភ្នំ ដែល​សង់​ឆ្លង​កាត់​ស្ទឹង​ព្រែក​ត្នោត​ដើម្បី​​ទស្សនា​សត្វ​ស្វា​ដ៏​រប៉ិលរប៉ូច និង​បួងសួង​សុំ​សេចក្តី​សុខ​នៅ​​វត្ត​វិហារ​ចាស់​អំពែ​ភ្នំ។

 

http://youtu.be/-Ysoq-yCgBU

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី