ស្នេហា​ថៃ​ក្នុង​បទ​ចម្រៀង​វៀតណាម ខ្មែរ​មើល​ហើយ​ហាម​យំ

  • 2014-12-07 16:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​រំជួល​ចិត្ត​មួយ​កើត​នៅ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ ដោយ​កើត​ចេញ​ពី​បទ​ចម្រៀង​មួយ​បទ ដែល​ជា​បទ​របស់​វៀតណាម ប៉ុន្តែ​តួ​សម្ដែង​ស្រី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ថៃ មួយ​រូប​ទៅ​វិញ។

 

តួអង្គ​បុរស បាន​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​សង្សារ​សំណព្វ សព្វ​បែប​យ៉ាង តាំង​ពី​ការ​រៀប​ចំ​ចំណី​អាហារ និង​ការ​គេង​លង់​លក់​ជាដើម សុទ្ធ​តែ​ក្រោម​ការ​មើល​ថែ​របស់​គេ ខណៈ​ខ្លួន​ឯង​មាន​ជំងឺ​ប្រចាំ​កាយ​ផង។ ការ​ខិត​ខំ​របស់​បុរស​យើង មិន​ត្រូវ​បាន​មិត្ត​នារី​មើល​ឃើញ​ឡើយ ទី​បំផុត​បុរស​អភ័ព្វ​បាន​លា​ចាក​លោក​ទៅ​ជាមួយ​ទឹក​ចិត្ត​ស្រឡាញ់​ដ៏​បរិសុទ្ធ​មួយ។ ឯ​មិត្ត​នារី​បាន​ត្រឹម​តែ​សោក​ស្តាយ ព្រោះ​ទើប​យល់​ពី​ទឹក​ចិត្ត​គូ​ស្នេហ៍ ប៉ុន្តែ​គេ​លែង​នៅ​លើ​លោក​នេះ​ទៅ​ហើយ។

 

 

ខាង​លើ គឺ​ជា​ខ្លឹម​សារ​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ ខណៈ​ប្រិយមិត្ត​ជា​ច្រើន​លើ​បណ្ដាញ​សង្គម Facebook ពេល​បាន​ឃើញ​វីដេអូ​ចម្រៀង​ស្នេហ៍ សុទ្ធ​បាន​ពោល​ពី​ការ​រំជួល​ចិត្ត​។

 

ឥឡូវ​សាក​ទាំង​អស់​គ្នា​តិច​មើល...ម៉េច​វិញ?

 

http://youtu.be/6GLaQhyvzHc

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម