ឃើញ​ទេ...ស្រី​ស្អាត​​បាត់​ដំបង ទោះ​ធ្លាក់​ពី The Voice Cambodia នៅ​តែ​ក្លាយ​ជា​តារា​ចម្រៀង​អាជីព!

  • 2014-12-08 16:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ពេជ្រ ស៊ីកា ដែល​ជ្រុះ​ចេញ​ពី​កម្មវិធី The Voice Cambodia ត្រឹម​វគ្គ The Battle នោះ ឥឡូវ​ក្លាយ​ជា​តារា​ចម្រៀង​​អាជីព​ហើយ ក្រោយ​បាន​ឈាន​ជើង​ចូល​រួម​ជា​មួយ​ផលិតកម្ម BKS ដែល​មាន​និន្នាការ​ផលិត​តែ​បទ​ចម្រៀង​ថ្មី​សុទ្ធ។

 

លោក ឈុន សុវណ្ណ​ភក្ដី ជា​ចាងហ្វាង​ផលិតកម្ម បាន​ទម្លាយ​ឲ្យ​ដឹង​ពី​បញ្ហា​នេះ។ លោក បន្ត​ថា "សម្រាប់​ខ្ញុំ ស៊ីកា គាត់​មាន​សំឡេង​ល្អ​បំផុត"។

 

 

កញ្ញា ពេជ្រ ស៊ីកា មក​ពី​ខេត្ត​បាត់ដំបង កញ្ញា​ទើប​តែ​មាន​វ័យ​១៦​ឆ្នាំ​ប៉ុណ្ណោះ​គិត​ត្រឹម​ឆ្នាំ ២០១៤​នេះ។ជាមួយ​នឹង​វ័យ​ដ៏​ក្មេង​ខ្ចី​នេះ លោក សុវណ្ណ​ភក្ដី ថ្លែង​ថា កញ្ញា ស៊ីកា នឹង​មាន​អនាគត​វែង​ឆ្ងាយ ក្នុង​នោះ​កញ្ញា​ថែម​ទាំង​មាន​រូប​សម្ផស្ស​ល្អ​ស្រស់ និង​មាន​សំឡេង​ល្អ​ទៀត។ ដូច្នេះ​ហើយ គ្រាន់​តែ​ចូល​មក​ក្នុង​ផលិតកម្ម​លោក​ភ្លាម លោក​ក៏​បាន​រៀប​ចំ​ចម្រៀង​សម្រាប់​នាង​ភ្លាម​តែ​ម្ដង។

 

“បទ​នោះ​មាន​ចំណង​ជើង​ថា "បើ​បង​ជ្រុល​មាន​គេ ម្ដេច​មាស​មេ​មិន​ប្រាប់" ជា​បទ​ត​ពី​បទ "ថ្ងៃ​ខួប​ស្នេហ៍​យើង​បែក​គ្នា" ហើយ​យើង​បាន​រៀប​ចំ​ថត​ជា MV រួច​ហើយ ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ឆាប់​ៗ​នេះ”។ លោក ឈុន សុវណ្ណ​ភក្ដី បន្ថែម។

 

សម្រាប់​ការ​បើក​ទីផ្សារ​នា​ពេល​នេះ ពេជ្រ ស៊ីកា ទើប​មាន​បទ​ចម្រៀង​ប៉ុណ្ណោះ។ យ៉ាង​ណា ចាងហ្វាង​ផលិតកម្ម​វ័យ​ក្មេង ថ្លែង​ថា តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ នឹង​មាន​បទ​ចម្រៀង​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ទន្ទ្រាន​យក​ទីផ្សារ។

 

កញ្ញា ពេជ្រ ស៊ីកា ក្នុង​វគ្គ "The Battle" របស់​កម្មវិធី The Voice Cambodia

 

កញ្ញា ពេជ្រ ស៊ីកា គឺ​ជា​តារា​ចម្រៀង​​ធ្លាក់​ពី The Voice Cambodia ទី​២​ បន្ទាប់​ពី​លោក ប្រុក ចាន់​ថន ដែល​បាន​ចូល​រួម​ជាមួយ​ផលិតកម្ម BKS។ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ពេញ​និយម​នេះ កញ្ញា បាន​ឆ្លង​ផុត​វគ្គ Pre Audition និង​វគ្គ Blind Audition។ ប៉ុន្តែ​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ បាន​ជ្រុះ​ចេញ​ត្រឹម​វគ្គ The Battle ក្រោយ​ជួប​តស៊ូ​ជាមួយ​បេក្ខនារី​ពីរ​ដួង​ទៀត គឺ​បេក្ខនារី សាមុត ស្រីកា និង​បេក្ខនារី ភួង សុភី ក្នុង​បទ "បេះដូង​១០០"។ វគ្គ​នេះ គឺ​បេក្ខនារី សាមុត ស្រីកា នៅ​រាជធានី​ភ្នំពេញ​ជា​អ្នក​ជាប់។

 

នៅ​គ្រា​នោះ លោក ណុប បាយ៉ារិទ្ធ ដែល​ជា Coach របស់​ពួក​នាង ថ្លែង​ថា លោក​មាន​ការ​ពិការ​ក្នុង​ការ​សម្រេច​ចិត្ត​បំផុត។ អីចឹងតោះ...បក​ទៅ​មើល​ការ​ប្រកួត​ដ៏​តាន​តឹង​នោះ​​ទាំង​អស់​គ្នា...!!!

 

អត្ថបទ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង The Voice Cambodia សូម​ចុច​ទី​នេះ…!!!

 

http://youtu.be/7fK6FimmQUc

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី