តំបន់​ទេសចរណ៍​កំពូល​ទាំង​១០​នៅ​ហ្វីលីពីន ស្អាតៗ​អស់​ទាស់!

  • 2014-12-09 17:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វីលីពីន​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ហើយ​ធនធាន​ធម្មជាតិ​ទាំងអស់​នោះ​​ហើយ​ដែល​បាន​​ទាក់ទាញ​​ទេសចរ​​ទៅ​កម្សាន្ត​ឥត​ស្រាកស្រាន្ត។ ខាងក្រោម​នេះ​គឺជា​តំបន់​ទេសចរណ៍​កំពូល​ទាំង​១០​ក្នុង​ប្រទេស​ហ្វីលីពីន៖

 

១០. ថ្ម​ប៉​ប្រះ​ទឹក Tubbataha

 

 

តំបន់​ថ្ម​ប៉​ប្រះ​ទឹក Tubbataha ស្ថិត​ក្នុង​សមុទ្រ Sulu ជា​តំបន់​​អភិរក្ស​ក្រោម​បាត​សមុទ្រ​​ ដែល​មាន​ឈ្មោះ​ថា​ឧទ្យានជាតិ​ក្រោម​សមុទ្រ Tubbataha Reef National Marine Park ។

 

៩. វិហារ​សាសនា San Agustin

 

 

វា​មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​ម៉ានីល និង បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​១៥៨៩។ ព្រះវិហារ​សាសនា​ដ៏​ស្រស់​ស្អាត​នេះ​បាន​រួច​ផុត​ពី​គ្រោះ​រញ្ជួយ​ដី​ប្រាំពីរ​ដង និងអគ្គីភ័យ​២ដង រយៈ​ពេល​​ជាច្រើន​សតវត្ស​មក​ ហើយ​ជា​ព្រះវិហារ​ថ្ម​ដ៏​ចំណាស់​បំផុត​ក្នុង​ប្រទេស​ហ្វីលីពីន។

 

៨. ភ្នំភ្លើង Mayon

 

 

ភ្នំភ្លើង Mayon មាន​កម្ពស់​២៤០០​ម៉ែត្រ។ ភ្នំភ្លើង​នេះ​មាន​រាង​ជា​ត្រីកោណ​ស្មើ​ស្អាត​ឥត​ខ្ចោះ។ Mayon ជា​ភ្នំភ្លើង​សកម្ម​បំផុត​នៅ​ប្រទេស​ហ្វីលីពីន​ដោយ​បាន​ផ្ទុះ​ឡើង​ជាង​៤៩​ដង​ក្នុង​រយៈពេល​៤០០ឆ្នាំចុង​ក្រោយ​។

 

៧. កោះ Malapascua

 

 

ជា​កោះ​តូច​នេះ​ គឺ​ជា​​ភូមិ​នេសាទ​ដ៏​ស្ងាត់​មួយ។ កោះ Malapascua ជា​កន្លែង​ពេញ​និយម​សម្រាប់​មុជទឹក​ដ៏​ល្អ​របស់​ភ្ញៀវ​ទេសចរណ៍​មើល​ផ្កា​ថ្ម​ និង​ជា​កន្លែង​តែ​មួយ​គត់​ដែល​អាច​មើល​ត្រី​ឆ្លាម​បាន​យ៉ាង​ច្បាស់។

 

៦. Puerto Galera

 

 

វា​ស្ថិតនៅ​ភាគ​ខាងត្បូង​ទីក្រុង​ម៉ានីល​ដែល​ជា​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​ខេត្ត Puerto Galera។ ឆ្នេរ​ដ៏​ពេញ​និយម​បំផុត​គឺ​ឆ្នេរ White និង ឆ្នេរ Sabang ដែល​នៅ​ក្បែរ​នោះ​បាន​ផ្ដល់​ជូន​នូវ​ការ​ដើរ​ទិញ​ឥវ៉ាន់ បរិភោគ​អាហារ ការ​កម្សាន្ត​ពេល​រាត្រី និង ការ​ស្នាក់​នៅ​សណ្ឋាគារ។

 

៥. ទន្លេ​ក្រោម​ដី Puerto Princesa

 

 

វា​មាន​ទីតាំង​ស្ថិតនៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាងជើង​របស់​កោះ Palawa ។ Puerto Princesa គឺជា​ឋានសួគ៌​ធម្មជាតិ​ពិតៗ​មួយ។ ទន្លេ​ក្រោម​ដី​នេះ​នៅ​ក្នុង​ឧទ្យាន​ជាតិ​មួយ​គឺជា​អច្ឆរិយ​ធម្មជាតិ​ហើយ​ក៏​ជា​ទន្លេ​ក្រោម​ដី​វែង​បំផុត​របស់​ពិភពលោក​ដែល​អាច​ធ្វើ​នាវាចរណ៍​បាន។

 

៤. Donsol

 

 

Donsol មាន​ទីតាំង​ស្ថិតនៅ​ខេត្ត Sorsogon ដែល​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដូចជា ឆ្នេរខ្សាច់ ទឹកជ្រោះ និង គុហា ដែល ជា​កន្លែង​ដ៏​ល្អ​ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​មើល​ឃើញ​ត្រី​ឆ្លាម និង ត្រី​បាឡែន។

 

៣. កូន​ភ្នំ​សូកូឡា

 

 

ជា​​កន្លែង​​មួយ​ក្នុង​​ចំណោម​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ច្រើន​បំផុត​​របស់​ប្រទេស​ហ្វីលីពីន។  តំបន់​​ភ្នំ​សូកូឡា​ ​ជា​​ភូមិសាស្ត្រ​មិន​ធម្មតា​មួយ​ដែល​មាន​យ៉ាងហោចណាស់​​កូន​ភ្នំ​តូចៗ​ដល់​ទៅ ១២៦៨​។ នេះ​ជា​ការ​បង្កើត​ឲ្យ​ស៊ីមេទ្រី និង មាន​ទំហំ​ដូចគ្នា​ចាប់ពី​៣០​ទៅ​៥០ម៉ែត្រ ដែល​ត្រូវ​គ្របដណ្ដប់​ទៅ​ដោយ​វាល​ស្មៅ​ពណ៌បៃតង។

 

២. កោះ Boracay

 

 

កោះ Boracay អាច​ជា​កោះ​តូច​មួយ​ ប៉ុន្តែ​វា​មាន​​លក្ខណៈ​ពិសេស​ដ៏​អស្ចារ្យ ​ដូចជា​មាន​ឆ្នេរ​ស្អាត ទទួល​បាន​ពាន​រង្វាន់ រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត និង កន្លែង​ផ្សង​ព្រេង​ផ្សេង​ៗ​​ជា​ច្រើន​ទៀត។

 

១. ខ្ពង់រាប​វាលស្រែ Banaue

 

 

ការ​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​មិន​​គួរ​​បញ្ចប់​​នោះ​​ទេ ​ប្រសិនបើ​មិន​បាន​ឃើញ​វាលស្រែ Banaue ដ៏​អស្ចារ្យ​ទេ​នោះ។ ជួរភ្នំ​នេះ​មាន​អាយុ​កាល​ប្រហែល​២០០០​ឆ្នាំ​ កើត​ឡើង​ដោយ​​ពួក​កុលសម្ព័ន្ធ Ifugao ដោយ​គ្មាន​ឧបករណ៍​ទំនើប​ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​វាលស្រែ​ដ៏​អស្ចារ្យ​បែប​នេះ​ឡើយ។

 

បាន​ឃើញ​ហើយ តើ​ប្រិយមិត្ត​ចង់​ទៅ​លេង​តំបន់​ណា​ជាង​គេ?

 

ចុច​អាន៖ កន្លែង​​ក្រេប​ទឹកឃ្មុំ​​ដ៏​ពេញ​និយម ​និង​គយ​គន់​មិន​ណាយ​​នា​រាត្រី

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ ​touropia

អត្ថបទថ្មី