​គ្រួសារ​ Sabay ក្នុង​យុទ្ធនាការ​សង្គ្រោះ​ជីវិត​ដោយ​​​បរិច្ចាគ​ឈាម​

  • 2014-12-10 00:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ Sabay ​និង​សប្បុរសជន​មួយ​ចំនួន​​ទៀត​ បាន​បើក​យុទ្ធនាការ​បរិច្ចាគ​ឈាម​​ស្ម័គ្រ​ចិត្ត​ពេញ​មួយ​ព្រឹកនេះ ​​នៅ​​ការិយាល័យ​​ក្រុមហ៊ុន​តែ​ម្ដង​ ហើយ​​​វា​ជា​លើក​ទី​៣​​​របស់​​​ក្រុម​គ្រួសារ​​​ Sabay ​​ក្នុង​​បេសកកម្ម​​​​​រួម​ចំណែក​​​​កាត់​បន្ថយ​​​​​​កង្វះ​ខាត​ឈាម​​​ក្នុង​សង្គម​ខ្មែរ ដែល​​​​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​​កំពុង​ដង្ហោយ​​​រក​​។

 

បើ​ទោះ​ជា​​ការ​​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សង្គ្រោះ​​​​ជល់​ជីវិត​​​​ដោយ​ការ​បរិច្ចាគ​ឈាម​ ​​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ទៅ​បណ្ដា​មហាជន​​​​​ តែ​​​បញ្ហា​​​​​​នេះ​​​​នៅ​​តែ​​​​ស្ថិត​ក្នុង​​ស្ថានភាព​​​កង្វះ​ខាត​​​កម្រិត​ខ្ពស់​​​​នៅ​ឡើយ​។

 

​មន្ត្រី​​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​​ឈាម​​​​​ឲ្យ​ដឹង​ថា​​​មក​ទល់​ពេល​នេះ​​​ ឈាម​ពី​ការ​បរិច្ចាគ​​មាន​​​​​​មិន​ដល់​​ ពាក់​កណ្ដាល​ឈាម​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ផង។ ​«​​គឺ​មាន​ប្រមាណ​​៤០%​​នៃ​ការ​​ត្រូវ​ការ​។ ហើយ​បញ្ហា​សំខាន់​ត្រង់​ ថា​​​​ប្រជាជន​​នៅ​តែ​ភ័យខ្លាច​នឹង​បរិច្ចាគ​»។

 

 

​លោក អ៊ឹង ​ងួន​តុលា ​មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​​រក​​អ្នក​បរិច្ចាគ​ឈាម​ថា​​​ ​ការ​​ផ្សព្វផ្សាយ​​​កន្លង​មក​​​កំពុង​ទាញ​ឲ្យ​សន្ទុះ​អ្នក​បរិច្ចាគ​កើន​ឡើង បើ​ទោះ​ក្នុង​​កម្រិត​​​​​​យឺត​ៗ​​ តិច​តួច​​​។ ​ហើយ​ឆ្នាំ​​២០១៣​ទៅ​មិញ​​​ការ​​បរិច្ចាគ​កើន​ឡើង​ច្រើន ដែល​​​​​​​អ្នក​​បរិច្ចាគ​ភាគ​ច្រើន​គឺ​​យុវជន​សិស្ស​សាលា ​និស្សិត​មហា​វិទ្យាល័យ​​​ជា​ដើម។ ​

 

មជ្ឈមណ្ឌល​​ជាតិ​​ផ្ដល់​​​ឈាម​​​នឹង​​បន្ត​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលាយ​​ ស្វែង​រក​ការ​​បរិច្ចាគ​ឈាម​​ឲ្យ​​គ្រប់គ្រាន់​កង្វះ​ខាត​ ដើម្បី​លុប​ចោល​​ទាំង​ស្រុង​រាល់​​​​​​ភាព​អសកម្ម​​នៃ​ការ​​​ផ្គត់​ផ្គង​និង​ចរាចរណ៍​ឈាម។

 

​ប្រជាជន​មួយ​ចំនួន​​ភ័យ​ខ្លាច​ថា​ឈាម​​ដែល​ផ្ដល់​នឹង​​យក​ទៅ​លក់​ដូរ​ ដែល​​មិន​បាន​បម្រើ​ដល់​ប្រយោជន៍​ដូច​គាត់​ចង់​បាន​ តើ​​​មាន​ការ​បក​ស្រាយ​បែប​ណា? ​លោក ងួន​តុលា ពន្យល់​ថា​​​​តែង​មាន​ភាព​អសកម្ម​ខ្លះ​ក្នុង​ការ​ចរាចរ​ឈាម​​ តែ​​​ស្ថាប័ន​​ផ្គត់ផ្គង់​ថ្នាក់​ជាតិ​នេះ​​​​​​កំពុង​​​លុប​បំបាត់​។ ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​​តែង​ពន្យល់​ថា តើ​ឈាម​ទាំង​នេះ​នឹង​​បម្រើ​កង្វះ​ខាត​បែប​ណា ហើយ​​រាល់​ពេល​​អ្នក​​បរិច្ចាគ​ត្រូវ​ការ ​អាច​ទៅ​ទាក់​ទង​​​​​នៅ​ឯណា ​និង​ថា​​​ឈាម​​​ទាំង​នេះ​​នឹង​មិន​​​​​យក​ទៅ​​​​លក់​ដូរ​ឡើយ។​ ​មជ្ឈមណ្ឌល​ក៏​កំពុង​​ត្រៀម​ចេញ​ច្បាប់​ ​បោស​សម្អាត​​អ្នក​​ធ្វើ​អាជីវកម្ម​ឈាម ​ដើម្បី​​ជីក​រំលើង​ចោល​ទាំង​ស្រុង​​នូវ​ភាព​​​​អសកម្ម​ក្នុង​​ការ​ផ្គត់ផ្គង់​ឈាម​​​​ទៅ​ជន​រង​គ្រោះ​​​។

 

 

ព្រឹក​នេះ​ បុគ្គលិក​ Sabay តាំង​ពី​​ថ្នាក់​គ្រប់គ្រង​​​​តាម​ផ្នែក​នានា​​​​បាន​ចូល​​​​គ្រែ​បរិច្ចាគ​ឈាម​​ម្ដង​​ម្នាក់​ៗ​ ដើម្បី​រួម​ចំណែក​កិច្ច​មនុស្សធម៌​មួយ​នេះ។

 

​មន្ត្រី​​​ផ្នែក​ទីផ្សារ​​​របស់ Sabay វ័យ​​​​​ក្បែរ​៣០​ឆ្នាំ​ លីណា ថា​នេះ​ជា​លើក​ទី​​៣​ហើយ ​ដែល​​អ្នក​ស្រី​​​បរិច្ចាគ​​ឈាម​​។ ​«​ដំបូង​ខ្ញុំ​​ភ័យ​ តែ​​វា​មិន​អី​ផង។ ​ពេទ្យ​ថា​​​​នៅ​ពេល​ខ្ញុំ​​ត្រូវ​ការ​គឺ​អាច​ទាក់​ទង​សុំ​​​វិញ​បាន។ ប៉ុន្តែ​បើ​មិន​យើង​មិន​ត្រូវ​ការ​វា​ទេ ​​​ទោះ​មិន​សម្រាប់​ជួយ​ខ្លួន​ឯង​​​ ក៏​វា​នឹង​​​​​ជួយ​សង្គ្រោះ​​​​ទៅ​ដល់​មនុស្ស​​​ដទៃ​ដែល​កំពុង​ត្រូវការ​​​ ​»

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​