រឿង​ឆ្កួតៗ​ ៥ ​យ៉ាង​ដែល​អ្នក​មាន​បំផុត​​​នៅ​​​ចិន​​ Jack Ma ​​ធ្លាប់​ធ្វើ​

  • 2014-12-09 23:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jack Ma ​​ដែល​ជា​​ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​លើ​អនឡាញ​​ Alibaba និង​​​​​​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​​​​​​បាន​ប្រែ​ក្លាយ​ខ្លួន​យ៉ាង​អស្ចារ្យ​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ទៅ​ជា​មហាសេដ្ឋី​ប្រាក់​វាល់​លាន។​ ថ្វី​ត្បិត​តែ​ជា​អ្នក​មាន​ និង ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​​​ក៏​ពិត​មែន​ តែ​​លោក​ក៏​ទម្លាប់​ធ្វើ​រឿង​ចម្លែក​​មួយ​ចំនួន​ដែល​អ្នក​​មិន​​​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ចម្លែក​ ៥ យ៉ាង​ដែល​ ​អ្នក​​មិន​ដឹង​ពី​ លោក Jack Ma។

 

១. ​ហាត់​ក្បាច់​​​ថៃ​ជី​ ជា​សាធារណៈ

 

 

ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់​នៅ​ក្នុង​រូប​ភាព​ខាង​លើ​ លោក​ Ma បាន​​សម្ដែង​​ជា​មួយ​​តារា​កំប្លែង​​ហុងកុង​លោក​ Stephen Chow (ទិនហ្វី​) យ៉ាង​សប្បាយ​រីក​រាយ​​​​ក្នុង​កម្មវិធី​បង្ហាញ​ពី​សិល្បៈ​ប្រយុទ្ធ​​បែប​បុរាណ​មួយ​នេះ​​នៅ​ក្នុង​សាកលវិទ្យាល័យ​​ទំនាក់ទំនង​នៃ​ប្រទេសស​ចិន​  ក្នុង​ទី​ក្រុង​ប៉េកាំង​ ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៣​កន្លង​​ទៅ។

 

២. ចូល​ចិត្ត​សម្ដែង​​​នៅ​លើ​ឆាក

 

 

កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា​ ឆ្នាំ​ ២០០៩​ ក្នុង​ពី​ធី​ជប់​លៀង​​គម្រប់​ខួប​ ​១០ ​ឆ្នាំ​របស់​ក្រុមហ៊ុន​លោក​នៅ​ក្នុង​ទី​ក្រុង​ Gangzhou ភាគ​ខាង​លិច​ប្រទេស​ចិន​ លោក​ Ma បាន​តុប​តែ​ខ្លួន​ចម្លែក​ដូច​​តារា​ចម្រៀង​រ៉ុក​អ៊ីស្លង់​​ Bjork កាល​ពី​នាង​អាយុ​ ២០​ឆ្នាំ​​សម្ដែង​ក្នុង​កម្មវិធី​ Wiccan​ អញ្ចឹង។

 

៣. ​អ្នក​គាំ​ទ្រ​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ "​​Terminator ​" សម្ដែងដោយ​ Arnold ​ដែរ

 

 

កាល​ពី​​ឆ្នាំ ​២០១០ ​លោក​​បាន​ជួប​ជា​មួយ​​​អតីត​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា និង​ជា​តារាសម្ដែងលោក​ Arnold Schwarzenegger ​ដោយ​ពាក់​​អាវ​ធំ​ធ្វើ​ពី​ស្បែក​ និង វ៉ែន​តា​​ពណ៌​ខ្មៅ​​ដូច​តួអង្គ​ Arnold ​ក្នុង​រឿង​ "Terminator" ​​​ ​ដែល​កាល​ណោះ ​តារា​សម្ដែង​អាមេរិក​ល្បី​ខាង​វាយតប់​ បាញ់​ប្រហារ​ធ្វើ​​ដំណើរ​ទស្សនៈ​កិច្ច​​​ទៅ​ចិន​​ក្នុង​នាម​ជា​អ្នក​តំណាង​សំលៀកបំពាក់​ដែល​លោក​ស្លៀក​ក្នុង​រឿង​ "Terminator”។​ ​បើ​កាល​ណោះ ​​​លោក​Ma បាន​ដឹង​ថា​ក្រុម​ហ៊ុន​របស់​លោក​នឹង​ហក់​​ចូល​​​​​​ទី​ផ្សារ​មូល​ប័ត្រ​អាមេរិក​​​​នៅ​បួន​ឆ្នាំ​បន្ទាប់​​ លោក​ប្រហែល​ជា​អាច​​និយាយ​​ទៅ​កាន់​ Arnold ថា​​ "​ចាំ​ជួប​គ្នា​ម្ដង​ទៀត​នៅ​អាមេរិក​” មិន​ខាន។

 

៤. ធ្វើ​រឿង​ប្លែក​ពេល​សម្ពោធ​​​ផលិត​ផល​​​ថ្មី

 

 

លោក Ma ​ និង ​អនុប្រធាន​របស់​ Alibaba លោក​ Oliver Wang បានលើក​ដៃ​​​​ប៉ះ​ទៅ​​បាល់​គ្រីស្តាល់​ដូច​ត្បូង​វេទមន្ត​របស់​មេធ្មប់ ​ពេល​សម្ពោធ​ក្រុមហ៊ុន​ Software ​ឈ្មោះ​ថា​​ ​ALISOFT ​ ក្នុង​សន្និសីទ​កាល​ពី​ឆ្នាំ​​​២០០៧​​ នៅ​​ទី​ក្រុង​សៀងហៃ​ប្រទេស​ចិន។ ​ការ​លើក​ដៃ​ប៉ះ​ត្បូង​គ្រីស្តាល់​ដូច​មេធ្មប់​ជប់​អ្វី​មួយ​នេះ​​ ចំពោះ​ Ma ​ជា​​វិធី​ដ៏​ល្អ​ក្នុង​ការ​​ណែនាំ​ឲ្យ​ស្គាល់​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​លោក។

 

៥. ចូល​ចិត្ត​​ច្រៀង​​​

 

 

ក្នុង​ការ​សំដែង​នៅ​លើ​ឆាក​ក្នុង​ពិធី​គម្រប់​ខួប​លើក​ទី​១០​​នៃ​ផ្សារ​លក់​ទំនិញ​​អនឡាញ​​ Taobao ​​​​​លោក​ Ma បាន​ស្លៀក​សំលៀក​បំពាក់​​​អាវ​ធំ​ពណ៌​ទឹកប្រាក់​ ​និង​វែនតា​ស្រែក​ច្រៀង​មិន​ខុស​ពី​តារា​បង្ហាញ​ម៉ូដ​​​ឲ្យ​ក្រុមហ៊ុន​ផលិត​​សំលៀកបំពាក់ Kangol ឡើយ៕

 

អាន៖ កំពូល​ ​Smartphone ​របស់​​ក្រុមហ៊ុន​​ធំ​​ៗ​​ទាំង​​១១​ ​ប្រចាំ​ឆ្នាំ ២០១៤

 

ប្រែ​សម្រួល​៖​ សំនៀង ប្រភព៖ time