ខោ​មិន​ខោ​អាវ​មិន​អាវ​មែន ​តែ​ច្រៀង​ល្បី​ដល់​​​អាមេរិក​

  • 2014-12-11 13:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roland “Bunot” ​Abante ​ជា​ឈ្មោះ​​តារា​ដែល​ទើប​នឹង​រះ​​ថ្មី​នៅ​លើ​​ Youtube ​​ក្រោយ​ពេល​បុរស​ម្នាក់​នេះ​​ដោះអាវ​​ច្រៀង​បទ​​​ល្បី​របស់​តារា​ ចម្រៀង​​ Michael Bolton ​”To Love Somebody” ​ពីរោះ​​មិន​ចាញ់​ម្ចាស់​ដើម។

 

​Abante ​បាន​អង្គុយ​ច្រៀង​លេង​ជា​​លក្ខណៈ​គ្រួសារ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ពេល​នោះ​​​មិត្តភ័ក្ដិ​ម្នាក់​ឈ្មោះ​ Tricia Mendoza ​បាន​ថត​ជា​វីដេអូ​ ហើយ​បង្ហោះ​ចូល​ក្នុង​ Youtube។ ​​មិន​បាន​ប៉ុន្មាន​ផង ​​​សំនៀង​ដ៏​ពីរោះ​រណ្ដំ​របស់​លោក​ត្រូវ​បាន​​គេ​ជជែក​វែក​ញែក​ និង​ចែកចាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ជា​ច្រើន។ ​​កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ ​បើ​តាម​​សម្ដី​របស់​មិត្តភ័ក្ដិ​ Abante ​ខាង​លើ​ក្នុង​​បទ​សម្ភាស​មួយ​​ឲ្យ​ដឹង​ថា ​​ពិធី​ការិនី ​និង​ផលិតករ​កម្មវិធី​ទូរទស្សន៍​ល្បី​របស់​អាមេរិក​គឺ​ ​លោក​ស្រី Ellen DeGeneres ​​ក៏​បាន​អញ្ជើញ​​ Abante ​ឲ្យ​ចូលរួម​បញ្ចេញ​សំនៀង​ក្នុង​កម្មវិធី​ Ellen Show ​ទៀត​ផង។ ​

 

Abante កំពុង​ច្រៀង​បទ​ "To Love Somebody"

 

​ទោះ​ជា​មាន​ការ​បញ្ជាក់​បែប​នេះ​ក្ដី​ ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ឃើញ​វត្តមាន​របស់​ Abante ​ក្នុង​កម្មវិធី​ល្បី​របស់​ Hollywood ​​មួយ​នេះ​នៅ​ឡើយ។ ​ប្រហែល​​ Ellen​​​ ​កំពុង​រត់ការ​នាំ​យក​រូប​គេ​ទៅ​ផង​ក៏​មិន​ដឹង។ ​

 

​បើ​ Abante ​​មាន​ឱកាស​ទៅ​សម្ដែង​នៅ​អាមេរិក​មែន ​វា​ក៏​មិន​មែន​ជា​លើក​ទី​ ១​ដែរ​ ដែល​លោកស្រី​ Ellen ​អញ្ជើញ​​តារា​ចម្រៀង​ល្បី​តាម ​Youtube ​ចូលរួម​​កម្មវិធី​របស់​លោកស្រី​ ព្រោះ​កន្លង​មក​តារា​ល្បី​ក្នុង​ Youtube ​ជនជាតិ​ហ្វីលីពីន​ដូចជា​​ កុមារា ​Aldrich Lloyd ​និង​​កុមារី Charice ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​​ឱកាស​នេះ​ដូចគ្នា។ ​

 
 

ពិធីការិនី​ Ellen កំពុង​រាំ​ជាមួយ​ស្ត្រី​ទីមួយ​អាមេរិក​លោក​ស្រី Michelle Obama

 

ឈប់​រៀបរាប់​ច្រើន ​ស្ដាប់​​​ការ​បង្ហើរ​សំនៀង​ដ៏​មាន​ទឹកដម​របស់​ Abante ​វិញ៖

 

http://youtu.be/K0pxSmzz9V8

អាន៖ “ខ្ញុំ​មិន​សុខ​ចិត្ត​ទេ” ពី Laura Mam ចេញ​ MV ហើយ ឡូយ​អស់ទាស់!

 

ប្រែ​សម្រួល៖​​ សីហា ប្រភព៖ ​philnews

អត្ថបទពេញនិយម