“ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" ពី Laura Mam ចេញ​ MV ហើយ ឡូយ​អស់ទាស់!

  • 2014-12-10 21:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន តារា​ចម្រៀង​ខ្មែរ អាមេរិក Laura Mam បាន​បង្ហាញ​ឃ្លីប​វីដេអូ​ខ្លី​សម្រាប់​បទ​ចម្រៀង Cover "ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" របស់​តារា​ចម្រៀង​ជើងចាស់​លោកស្រី​​ ប៉ែនរ៉ន ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ច្រើន។ ឥលូវ​នេះ វីដេអូ​ចម្រៀង​ទាំង​មូល​បាន​ចេញ​លើ Youtube ហើយ កាល​ពី​ព្រឹក​មិញ។

 

តារា​វ័យ ២៨ឆ្នាំ​រូប​នេះ បាន​សរសេរ​លើ Facebook របស់​ខ្លួន​ថា "ខ្ញុំ​ពិត​ជា​រំភើប​រីករាយ នឹង​បង្ហាញ​អ្នក​រាល់​គ្នា​នូវ​បទ​ចម្រៀង Cover “ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" ដែល​ជា​សំនៀង​ដើម​របស់​តារា​ចម្រៀង ប៉ែនរ៉ន … នេះ​គឺ​ជា​បទ​ចម្រៀង​មួយ​បទ ក្នុង​ចំណោម​បទ​ចម្រៀង​ទសវត្ស ៦០​ជា​ច្រើន​ដែល​ខ្ញុំ​ចូលចិត្ត ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ក៏​ពេញ​ចិត្ត​បទ​ចម្រៀង Cover ថ្មី​នេះ​ដែរ"។​

 

ចង់​ដឹង​ថាពិសេស​​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​តែ​ម្ដង៖

http://youtu.be/LFOTyIdp0JU

ប្រិយមិត្ត​​អាច​ទាញ​យក​បទ​ចម្រៀង​នេះ និង​បទ​ចម្រៀង​ផ្សេង​ៗ​ពី​អាល់ប៊ុម​ថ្មី​របស់ Laura Mam បាន​ លើ iTunes ដោយ​ចុច​ត្រង់​នេះ

អានអត្ថបទ៖ឃើញ​ទេ…ស្រី​ស្អាត​​បាត់​ដំបង ទោះ​ធ្លាក់​ពី The Voice Cambodia នៅ​តែ​ក្លាយ​ជា​តារា​ចម្រៀង​អាជីព!

 

ដោយ៖ វ៉ាន់ថន ប្រភព៖ Youtube LauraMamMusic

អត្ថបទពេញនិយម