កីឡា ១៣ ប្រភេទ​ចាប់​បង្ហាញ​ឫទ្ធិ​​​ក្នុង​បុណ្យ​សមុទ្រ​នៅ​កោះកុង​រយៈ​ពេល ៣ ថ្ងៃ​

  • 2014-12-12 21:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​កីឡា​ចំនួន ១៣ ប្រភេទ​នឹង​បង្ហាញ​ឫទ្ធិ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ ២០១៤ នេះ​រៀបចំ​នៅ​ខេត្ត​កោះកុង ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ខែ ធ្នូ ចុង​ឆ្នាំ ២០១៤ នេះ​​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។    

   

រៀបចំ​ប្រណាំងកង់​នៅ​ព្រឹក​មិញ

  ១) ប្រដាល់​សេរី៖ ប្រកួត​នៅ​សួន​ច្បារ​សាលា​ខេត្ត​ថ្មី រៀងរាល់​ល្ងាច ក្នុង​នោះ​មាន កីឡាករ​កម្ពុជា ប្រកួត​ជាមួយ​កម្ពុជា ៣ គូ និង កីឡាករ​​កម្ពុជា​ប្រកួត​ជាមួយ ថៃ ៣ គូ។   ២) ប្រណាំង​កង់ (ចម្ងាយ ៤០ គីឡូម៉ែត្រ)៖ ចេញ​ដំណើរ​​ពី​សួន​ច្បារ​មុខ​សាលា​ខេត្ត​​ថ្មី នៅ​ម៉ោង ៦ ដល់ ៩ ព្រឹក​ថ្ងៃ​ទី ១២ ធ្នូ ឆ្នាំ ២០១៤ ដោយ​មាន​កីឡាករ​កម្ពុជា​ចំនួន ៥០ នាក់ និង ថៃ ២០ នាក់​ចូលរួម។   ៣) វាយ​កូនគោល៖ ប្រកួត​នៅ​កោះស្ដេច នៅ​ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៤ ចាប់​ពី​ម៉ោ ១ រសៀល​តទៅ​ ដោយ​មាន​ថ្នាក់​ដឹកនាំ​ខេត្ត​ត្រាត របស់​ថៃ​ចូលរួម​ផង​ដែរ។   ៤) កីឡា​អុក​ចត្រង្គ​៖ ប្រកួត​នៅ​មហោស្រព​កោះកុង ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៣ ធ្នូ ដោយ​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលរួម។   ៥) កីឡា​រត់​ប្រណាំង (៣ និង ៥ គីឡូម៉ែត្រ)៖  ចេញ​ដំណើរ​ពី​សួនច្បារ​មុខ​សាលា​ខេត្ត​ថ្មី ចាប់​ពី​ម៉ោង ៦ ដល់ ៩ ព្រឹក​ថ្ងៃ​ទី ១៣ ធ្នូ ឆ្នាំ ២០១៤ ដោយ​មាន​សិស្ស និស្សិត ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលរួម។   ៦) ជិះ​កង់​ទេសចរណ៍​កម្សាន្ត៖ ចេញ​ដំណើរ​ពី​សួន​ច្បារ​មុខ​សាលា​ខេត្ត​ថ្មី ចាប់​ពី​ម៉ោង ៩:៣០ ដល់ ១១:៣០ នាទី​ព្រឹក មាន​ប្រជាពលរដ្ឋ និង កម្ពុជា​ប្រមាណ​ជា ៩៩៩ នាក់​ចូលរួម។   ៧) ប្រណាំង​ទូក៖ ទល់​មុខ​សួនច្បារ​សាលា​ខេត្ត​ថ្មី ចាប់​ពី​ម៉ោង​​៩:៣០ នាទី​ដល់ ១១:៣០ នាទី​ព្រឹក​ថ្ងៃ​ទី ១៣ ធ្នូ ឆ្នាំ ២០១៤ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលរួម។   ៨) កីឡា​ហោះហើរ៖ ហោះហើរ​នៅ​ពី​លើ​បរិវេណ​សួន​ច្បារ​សាលា​ខេត្ត​ថ្មី នៅ​ថ្ងៃ​ទី ១២/១៣ ធ្នូ ឆ្នាំ ២០១៤ ដោយ​មាន​កីឡាករ ថៃ និង កម្ពុជា ចូលរួម​ជាមួយ​គ្នា។   ៩) កីឡា​ម៉ូតូ​ទឹក៖ ធ្វើ​ឡើង​នៅ​មុខ​សួនច្បារ​សាលា​ខេត្ត​ថ្មី នៅ​ថ្ងៃ​ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៤ ចាប់​ពី​ម៉ោង ២ រសៀល​ដល់​ ៥ ល្ងាច។   ១០) កីឡា​ហែល​ទឹក (៥ គីឡូម៉ែត្រ)៖ នៅ​សណ្ឋាគារ​កោះកុង ក្នុង​ថ្ងៃ​ទី ១៤ ធ្នូ ចាប់​ពី​ម៉ោង ៨ ដល់ ៩ ព្រឹក​តទៅ។   ១១) កីឡា​ទ្រីយ៉ាត្លុង៖ នៅ​សណ្ឋាគារ​កោះកុង ចាប់​ពី​ម៉ោង ៧ ព្រឹក នៅ​សណ្ឋាគារ​កោះកុង។   ១២) កីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់៖ នៅ​សណ្ឋាគារ​កោះកុង ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ១៤ ធ្នូ ដោយ​មាន​ក្រុម​មក​ពី​ប្រទេស​ថៃ ចូលរួម​ដែរ។   ១៣) កីឡា​ប៉េតង់៖ រៀបចំ​នៅ​ទី​រួម​ខេត្ត ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ធ្នូ ឆ្នាំ ២០១៤ ដោយ​មាន​ការ​ចូលរួម​ប្រកួត​ពី​សំណាក់​ប្រជាពលរដ្ឋ​​តាម​ភូមិ ឃុំ ក្នុង​ខេត្ត។

 

 

បុណ្យ​សមុទ្រ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍ នៃ​ឆ្នេរ​សមុទ្រ​​របស់​កម្ពុជា​ដែល​បាន​ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្អាត​បំផុត​នៅ​លើ​សកលលោក។ ពិធី​នេះ​បាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ ២០១២ ឯ​ខេត្ត​ព្រះសីហនុ និង​លើក​ទី ២ នៅ​ឆ្នាំ ២០១៣ ក្នុង​ខេត្ត​កែប៕

 

 

អត្ថបទ៖ ម៉ឺន រស្មី