រូប​២​សន្លឹក បង្ហាញ​ថា​សៀងហៃ​ប្រែប្រួល​ខ្លាំង​ត្រឹម​២៦ឆ្នាំ

  • 2014-12-12 23:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀងហៃ​ជា​ទីក្រុង​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ​បើ​គិត​លើ​ចំនួន​ប្រជាជន។ ទីក្រុង​នេះ​មាន​ប្រជាជន​​ដល់​ទៅ​២៤លាន​នាក់ លើស​ប្រជាជន​នៃ​ប្រទេស​ជា​ច្រើន។

 

 

ទន្លេ Yangtze គឺជា​​កំពង់ផែ​ដែល​មាន​កប៉ាល់​ដឹក​កុងតឺន័រ​ដ៏​មមាញឹក​បំផុត​ក្នុង​លោក។ ​ទីក្រុង​នេះ​ ​មាន​​សំណង់​​អគារ​ខ្ពស់ៗ​​ជា​ច្រើន ដូច​ជា Shanghai Tower, Shanghai World Financial Center, Jin Mao Tower និងOriental Pearl Tower ជាដើម។

 

រូប​ភាព​២​សន្លឹក​ដែល​ថត​កន្លែង​តែ​មួយ ក្នុង​ឆ្នាំ​១៩៨៧ និង​២០១៣​ នឹង​បង្ហាញ​​ឲ្យ​ប្រិយមិត្ត​ដឹង​ថា​ទីក្រុង​មួយ​នេះ ប្រែប្រួល​យ៉ាង​ណា​ក្នុង​រយៈ​ពេល​​ពេល​មិន​ដល់​៣០ឆ្នាំ​ផង​នោះ។

 

ចង់​ដឹង​ថា​សៀងហៃ ប្រែ​មុខមាត់​យ៉ាង​ណា សូម​មើល​រូប​ភាព​ទាំង​២​សន្លឹក​នោះ ដូច​ខាង​ក្រោម៖

 

សៀងហៃ ឆ្នាំ ១៩៨៧

 

សៀងហៃ ឆ្នាំ​២០១៣

 

ដោយ៖ ទ្រី រ៉ាវី

ប្រភព៖ metro