ទៅផ្លូវ​ទេពផនប្រយ័ត្ន​ ស្ទះ​ចរាចរណ៍​

  • 2014-12-13 02:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជា​​ ១៥ នាទី​មុន​នេះ មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​បណ្ដោយ​ផ្លូវ​ទេពផន។

 

លោក រីទ្ធ សុវណ្ណ អ្នក​រត់​ម៉ូតូ​ឌុប ដែល​​បាន​ជាប់​ស្ទះចរាចរណ៍​នៅ​ម្ដុំ​ស្ដុប​ផ្សារ​ដេប៉ូ ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ទេពផន បាន​និយាយ​ប្រាប់​​ Sabay នៅ​មុន​នេះ​ថា ស្ថានភាព​ផ្លូវ​បាន​ជាប់​គាំង​ ហើយ​លោក​​មិន​អាច​ទៅ​ណា​អស់​រយៈពេល​ជិត ២០ នាទី ព្រោះ​តែ​ស្ថានភាព​ផ្លូវ​កកស្ទះ​ដោយ​ម៉ូតូ និង រថយន្ដ។

 

លោក​បាន​រៀបរាប់​ពី​មូលហេតុ​ថា "ខ្ញុំ​បាន​ឃើញ​រថយន្ដ​ខ្លះសម្រុក​បត់ និង ម៉ូតូ​ខ្លះ​បញ្ជ្រៀត​គ្នា ដោយ​ពុំ​សូវ​មាន​ការ​យោគយល់គ្នា ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍"។ លោក រីទ្ធ សុវណ្ណ និយាយ។

 

លោក​ វុធ បុគ្គលិក​ក្រុម​ហ៊ុន​មួយ ដែល​កំពុង​បើកបរ​ម៉ូតូ បាន​ឆ្លៀត​ប្រាប់ Sabay នៅ​គ្រា​ដែល​កំពុង​ស្ទះចរាចរណ៍​ថា ការ​កកស្ទះ​ចរាចរណ៍​អាច​បណ្ដាល​មក​ពី​​បុគ្គលិក​មន្រ្តី​រាជការ បុគ្គលិក​ក្រុម​ហ៊ុន និង សិស្សនិស្សិត​មួយ​ចំនួន​បាន​សម្រុក​ចេញ​ពី​ធ្វើ​ការ​ ឬ រៀន​ផ្សេងៗ ដែល​ស្រប​ពេល​តែ​មួយ​ដែល​ធ្វើ​ឲ្យ​ម៉ូតូ ឡាន មាន​ចំនួន​ច្រើន ទើប​ស្ទះ​បែប​នេះ។ "មួយ​ទៀត​ខ្ញុំ​យល់​ថា ប៉ុន្មាន​ថ្ងៃ​នេះ មាន​​រោងបុណ្យ​ និង​ ការ​ច្រើន ហើយ​មួយ​ទៀត​សម្បូរ​កន្លែង​ធ្វើ​ការដ្ឋាន​ទើប​ជាហេតុ​ធ្វើ​ឲ្យ​​​អ្នក​បើក​បរ​គេច​កន្លែង​ទាំង​នោះ ហើយ​សម្រុក​មក​ផ្លូវ​ធំៗ ទើប​មាន​ការ​កកស្ទះ"។ លោក វុធ និយាយ៕

 

ចុះផ្លូវ​ណា​ទៀត​ស្ទះ​ចរាចរណ៍​ នៅ​ល្ងាច​មិញ​នេះ? ប្រិយមិត្ត​ទាំង​អស់​ កុំភ្លេច​ចូលរួម​ផ្ដល់​យោបល់​ផងណា៎!

 

 

 

 

រូបថត​៖ ទូរសព្ទដៃ

អត្ថបទថ្មី