ភ្នំពេញត្រៀមរុះរើដាក់ស្តុបទំនើប១០០កន្លែង ចំពេលចរាចរណ៍កំពុងបង្កការវិលមុខ
- 2014-12-15 18:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញត្រៀមរុះរើដាក់ស្តុបទំនើប១០០កន្លែង ចំពេលចរាចរណ៍កំពុងបង្កការវិលមុខ
ចន្លោះមិនឃើញ
គម្រោងឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នឹងបើកឲ្យមានការរុះរើ ប្ដូរភ្លើងស្តុបទំនើបត្រូវស្ដង់ដា រួមទាំងបំពាក់កាមេរ៉ាសុវត្ថិភាព ១០០កន្លែង ក្នុង រាជធានីភ្នំពេញ។
ភ្លើងស្តុបថ្មី ត្រូវគេអះអាងថាមានបទដ្ឋានត្រឹមត្រូវជឿនលឿន និងបញ្ជាសេរ៉េឲ្យលោតភ្លើងលឿនឬយឺត ដោយប្រព័ន្ធអេឡិចត្រូនិក ដែលអាចសម្រួលបានច្រើនដល់លំហូរចរាចរណ៍ឲ្យបត់បែនរត់បានលឿន កុំឲ្យកកស្ទះខ្លាំងតាមស្តុប។ រីឯកាម៉េរ៉ាសុវត្ថិភាពវិញ នឹងដើរតួចាប់រូបភាពជាភស្តុតាងពេលកើតគ្រោះថ្នាក់ចរាចរណ៍ ឬចោរកម្ម ជាដើម។
វិទ្យុអាស៊ីសេរីដកស្រង់សម្ដី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ពីស្ថានភាពភ្លើងស្តុបចាស់ៗ និងជុំវិញគម្រោងរុះរើភ្លើងស្តុបយ៉ាងដូច្នេះ៖ «បានសេចក្តីថា ភ្លើងស្តុបខ្លះយើងទិញនៅចិនទៅ ភ្លើងស្តុបខ្លះយើងទិញនៅកន្លែងនេះកន្លែងនោះ វាខុសគ្នា។ អ៊ីចឹងយើងវាអត់ដូចគ្នាទេ អ៊ីចឹងគេទិញប្រព័ន្ធគេធ្វើភ្លើងស្តុបថ្មីឲ្យយើងដែលប្រព័ន្ធ ទាំងអស់ហ្នឹងវាស៊ីសង្វាក់គ្នាតែម្តង ដែលគេបញ្ជាបានស្រួលនៅពេលមានការកកស្ទះ នៅពេលដែលមានបញ្ហាស្អីៗទាំងអស់ហ្នឹង គេធ្វើឲ្យយើង ១០០ទីតាំង»។
លោក សៅ សឿន ប្រជាពលរដ្ឋនៅរាជធានី ភ្នំពេញ រីករាយនឹងគម្រោងខាងលើ។ លោកថាដោយសារប្រព័ន្ធភ្លើងស្តុបមិនសូវទំនើប តាមស្តុបមួយចំនួនសព្វថ្ងៃនេះកកស្ទះណាស់។ «យើងមើលអាស្តុបខ្លះហ្នឹងវាដើរយូរពេក។ ជួនអីយើងភ្លើងក្រហម តែអាភ្លើងខៀវអត់អ្នកជិះផង វាលោតចោល។ អីចឹងបើវាទំនើបគេចុចសេរ៉េលឿនបត់បែនតាមហ្នឹង វាមិនចាល់ អាណាឡានម៉ូតូច្រើនឲ្យវាលោតយូរ អាណាស្រឡះឲ្យវាលោតលឿនទៅ»។
គម្រោងផ្លាស់ប្ដូរដាក់ភ្លើងស្តុបថ្មីនេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០១៥ខាងមុខ ខណៈប្រជាពលរដ្ឋនៅ ភ្នំពេញ រអ៊ូរទាំថា ស្ថានភាពចរាចរណ៍នៅ ភ្នំពេញ មួយរយៈចុងក្រោយនេះចាប់ផ្ដើមអាក្រក់បន្តិចម្ដងៗ ពិសេសពេលព្រឹក និងល្ងាច៕
មានគេរអ៊ូថា អ្នកជិះឡានថ្លៃខ្លះ តែគំនិតយ៉ាប់ៗដល់ក
អត្ថបទ៖ ប៉ែន សុផាន់ណា