៣សំនួរសាមញ្ញនឹងអ្នកជំនាញ តែមានប្រយោជន៍ខ្ពស់សម្រាប់សុខភាពមាត់ធ្មេញ
- 2014-12-16 13:30:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣សំនួរសាមញ្ញនឹងអ្នកជំនាញ តែមានប្រយោជន៍ខ្ពស់សម្រាប់សុខភាពមាត់ធ្មេញ
ចន្លោះមិនឃើញ
Sabay បានធ្វើបទសម្ភាសន៍ជាមួយលោកស្រីទន្តបណ្ឌិត អេង លីគង់ ប្រធាន «មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ»ជុំវិញរបៀបថែរក្សាសុខភាពមាត់ធ្មេញ។ លោកស្រីបានប្រាប់ថា អនាម័យមាត់ធ្មេញស្អាតជាប្រចាំជាថ្ងៃជាកាដូដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានសម្រាប់ជីវិតមនុស្សគ្រប់រូប។ ផ្ទុយទៅវិញប្រសិនបើលោកអ្នកធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ថែរក្សាមាត់ធ្មេញទេនោះ លោកអ្នកអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោកស្រីបានផ្តល់គំនិតសាមញ្ញៗ ប៉ុន្តែមានអត្ថប្រយោជន៍ខ្ពស់សម្រាប់មនុស្សគ្រប់រូប។
Sabay៖ តាំងពីតូចមកអត់ធ្លាប់បានពិនិត្យសុខភាពធ្មេញ ឬមិនបានសំអាតធ្មេញសោះ តើអាចមានបញ្ហាប្រឈម ឬគ្រោះថ្នាក់យ៉ាងណានៅពេលខាងមុខ? អេង លីគង់៖ ការមិនបានដុះធ្មេញ ឬគ្មានអនាម័យមាត់ធ្មេញធ្វើឲ្យមានបញ្ហាជាច្រើនទាក់ទង នឹងសុខភាពមាត់ផ្ទាល់ផង និង សុខភាពទូទៅផង។ សុខភាពមាត់ធ្មេញមានសារសំខាន់ ជួយដល់មុខងារទំពាអាហារ ការនិយាយ បញ្ចេញសំឡេងបាត់បង់ភាពជឿជាក់ ប៉ះពាល់ដល់គុណភាពជីវិត និងមានបញ្ហាសោភ័ណភាព»។
កាលណាមិនបានសំអាត ធ្វើឲ្យមានក្លិនមាត់ រលាកអញ្ចាញ កើតជាកំណកកំបោរ ជាប្រភពនៃមេរោគ។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា កំណកំបោរ ឬជំងឺរាក់ស៊ីធ្មេញអាចបណ្តាលឲ្យមានជំងឺ ទឹកនោមផ្អែម ឬជំងឺហាបេះដូង។ លើសពីនេះ ការមិនសំអាតធ្មេញធ្វើឲ្យធ្មេញពុក ដែលជាមូលហេតុនៃជំងឺរលាកបណ្តូលធ្មេញ នាំឲ្យឈឺចាប់ខ្លាំង។ បើនិយាយពី កុមារវិញ ពួកគេឈឺធ្មេញមិនអាចទទួលទានគ្រប់គ្រាន់ក៏ជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ និង មិនអាចទៅរៀនបាន។ Sabay៖ តើរយៈពេលប៉ុន្មានដែលអាចទទួលរងផលប៉ះពាល់នាពេលខាងមុខ សម្រាប់អ្នកមិនបានសំអាតធ្មេញសោះ? អេង លីគង់៖ ទាក់ទងនឹងពេលវេលាថាពេលណាវាអាចប៉ះពាល់នោះ គឺវាអាស្រ័យលើការខូចខាត ធ្មេញ និងទៅតាមបុគ្គលម្នាក់ៗ។ អ្នកខ្លះអាចមានបញ្ហាក្នុងរយៈពេល២ទៅ៣ឆ្នាំ ឬយូរជាងនេះ។ ប៉ុន្តែតាមការណែនាំរបស់ទន្តបណ្ឌិត គឺយ៉ាងហោចត្រូវមកពិនិត្យ និងសំអាតធ្មេញរាងរាល់មួយឆ្នាំម្តង។ Sabay៖ សូមលោកស្រីទន្តបណ្ឌិតផ្ដល់ជាដំបូន្មានខ្លះថាតើគួរទៅសំអាត ឬពិនិត្យធ្មេញយ៉ាងម៉េចដែរ? អេង លីគង់៖ ដើម្បីឲ្យធ្មេញនៅគង់វង្សល្អ និងជាប់បានយូរ សូមដុសធ្មេញនឹងថ្នាំដុសធ្មេញដែលមានជាតិ ភ្លុយអរ(fouride tooth past) យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ និង និងអញ្ជើញទៅពិនិត្យ និងសំអាតធ្មេញឲ្យបាន១ដងក្នុងមួយឆ្នាំ។ គ្លីនិក Master Care Dental Clinic ស្ថិតនៅផ្ទះលេខ៦៩១ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរសព្ទ៖ ០២៣ ៩៩៣ ៩៣៦ ឬ ០១៦ ៨២០ ០៨១៕ អត្ថបទ៖ ជាន ចាន់រ៉ា