២០១៤ ​នេះគ្រាន់​តែ​មង្គលការ ខួប​កំណើត ឡើង​ផ្ទះ លាង ឧត្តម ចំណាយ​ដល់​ក!

  • 2014-12-16 18:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​រដូវ​ការ​ភ្លាម​មិន​ត្រឹម​សាមញ្ញ​ជន រហូត​ដល់​សិល្បករ​ថ្ងូរ​ដូច​គ្នា ខណៈ​លោក លាង ឧត្តម តារា​សម្ដែង​ម្នាក់ ថ្លែង​ថា​លោក​បាន​ចំណាយ​ដល់​ទៅ​ជាង ១​ពាន់​ដុល្លារ​សម្រាប់​តែ​ចង​ដៃ​មង្គល​ការ ខួប​កំណើត និង​ពិធី​ជប់​លៀង​ផ្សេង​ៗ​របស់​មិត្តភ័ក្ដិ​រួម​អាជីព។

 

“មួយ​រោង​ភាគ​ច្រើន ៣០ដុល្លារ បូក​ទាំង​កម្មវិធី​ធំៗ និង​តូច​ៗ សរុប​ចាយ​វាយ​ខ្ទង់ ១០០០​ដុល្លារ​ជាង​ណា​បង" ។ លោក ឧត្តម ថ្លែង​ថា លោក​ស្ទើរ​មិន​ចោល​ការ​អញ្ជើញ​មួយ​រោង​សោះ ក្នុង​ឆ្នាំ ២០១៤​នេះ ក្នុង​នោះ​លើក​លែង​តែ​ចំ​ពេល​រវល់​ចាំ​បាច់​បំផុត​ប៉ុណ្ណោះ។

 

 

កម្មវិធី​ភាគ​ច្រើន​បំផុត​ដែល​លោក​តែង​តែ​ចូល​រួម​មាន​ភាគ​ច្រើន ជប់​លៀង​ខួប​កំណើត ឡើង​ផ្ទះ និង​មង្គល​ការ​ជា​ដើម ក្នុង​នោះ​មង្គល​ការ​អ្នក​នាង ឈួន ស្រី​ម៉ៅ និង យុង ចាន់​កណ្ណិកា ក៏​លោក​បាន​អញ្ជើញ​ចូល​រួម​ដែរ។ កម្មវិធី​ចុង​ក្រោយ​ដែល​លោក​បាន​ចូល​រួម គឺ​ពិធី​ជប់​លៀង​មង្គល​ការ ប៊ីរីយ៉ា កាល​ពី​ថ្ងៃ​ទី ១០ ធ្នូ​កន្លង​ទៅ។

 

"បង​គេ​អញ្ជើញ គឺ​គេ​រាប់​អាន​យើង អីចឹង​ខ្ញុំ​នឹង​ទៅ​បើ​មាន​ពេល...ខ្ញុំ​ស៊ូ​ទៅ​បើ​គេ​ហៅ!"។ លោក លាង ឧត្តម បន្ថែម។ វិល​មក​ចំនួន​កម្មវិធី​ទាំង​ឡាយ​ដែល​គេ​បាន​អញ្ជើញ​វិញ តារា​សម្ដែង​ដែល​សម្ដែង​បាន​តួ​ជា​ច្រើន មាន​ឪពុក ថៅកែ អ្នក​ដឹក​នាំ​រឿង និង​កំប្លែង​នេះ ប្រាប់​ថា ចាំ​អត់​អស់​ទេ ព្រោះ​ច្រើន​ពេក។

 

“សូម​ទោស​បង ច្រើន​ពេក ហួស​ពី​ការ​ស្មាន ពិបាក​នឹង​ប្រាប់ ប៉ុន្តែ​អាច​ប្រាប់​ត្រឹម​ថា គ្រាន់​តែ​ចាប់​ផ្តើម​ចូល​ខែ​ការ​មក មាន​តែ​លើស ១០​រោង​ក្នុង១​ខែ”។

 

 លោក លាង ឧត្តម និង​បង​ប្អូន​កញ្ញា ដួង លីនដា(ស្ដាំ) ដួង លីយ៉ា(ឆ្វេង) ក្នុង​ថ្ងៃ​មង្គល​ការ​ ប៊ីរីយ៉ា

លោក លាង ឧត្តម បាន​ចូល​ប្រឡូក​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៦ បន្ទាប់​ហាត់​រៀន​នៅ​សមាគម​ស៊ីន ស៊ីសាមុត ដោយ​ចូល​សិល្បៈ​ដំបូង​លោក​ធ្វើ​ជា​តារា​ចម្រៀង។ ប្រឡូក​បាន​មួយ​រយៈ​ លោក​បាន​ប្តូរ​អាជីព​មក​ជា​តារា​សម្ដែង​វិញ ដោយ​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ចូល​រួម​សម្ដែង​ភាពយន្ត និង​ខារ៉ាអូខេ​ជា​ច្រើន។

 

ស្នាដៃ​ភាពយន្ត​ចុង​ក្រោយ​របស់​លោក លាង ឧត្តម គិត​ត្រឹម​ថ្ងៃ​ទី ១៦​ធ្នូ​នេះ មាន​រឿង "ភ្លើង" និង "លាក់​ស្នេហ៍​ក្នុង​បេះដូង"។ ឧត្តម បញ្ជាក់​ថា " ស្អែក​នេះ ចាប់​ផ្ដើម​ថត​រឿង​ថ្មី​មួយ​ទៀត តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​រឿង​អី​នៅ​ឡើយ​ទេ ខ្ញុំ​ទើប​តែ​ប្រុង​ទៅ​យក​ប៉ារ៉ូល​ថ្ងៃ​នេះ​ទេ"៕

 

អត្ថបទ៖ នាយ កុយ និង ​នាយ ក្រឹម ​លាក់​បាំង​ព័ត៌មាន​ឡើង​ស័ក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ១?

អត្ថបទ​ផ្សេង​ទៀត​ពាក់ព័ន្ធ​បញ្ហា​តារា​ជាតិ មាន​នៅ​ទី​នេះ!!!

អត្ថបទ​ផ្សេង​ទៀត​ពាក់ព័ន្ធ​ជុំវិញ​តារា​ជាតិ មាន​នៅ​ទី​នេះ!!!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី