អាហារូបករណ៍​​​​​កម្រិត​មធ្យម​សិក្សា​អន្តរជាតិ​រយៈ​ពេល​ ៥ ឆ្នាំ ​​ទៅ​​សិក្សា​នៅ​សិង្ហបុរី​

  • 2014-12-16 22:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ថ្មីៗ​នេះ​ សមាជិក​នៃ​ចលនា​សហព័ន្ធ​វិទ្យាល័យ​ពិភពលោក​ UWCSEA ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី​ បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​​រយៈ​ពេល​៥ឆ្នាំ​ពេញ​ ​ដល់​សិស្សានុសិស្ស​កម្ពុជា​ចំនួន ​៣ ​រូប ​ដែល​រៀន​ពូកែ​ ឲ្យ​ទៅ​សិក្សា​ក្នុង​កម្រិត​មធ្យម​សិក្សា​អន្តរជាតិ។

 

​ថ្លៃ​ការ​សិក្សា ការ​ហូបចុក ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​សិក្សា ថ្លៃ​ធ្វើ​ដំណើរ​ទៅ​មក​ និង​កន្លែង​ស្នាក់​នៅ​ ខាងសាលា​​ UWCSEA ជា​អ្នក​រ៉ាប់​រង​ទាំង​អស់។

 

ចំពោះ​លក្ខខណ្ឌ​ និង​ កាល​បរិច្ឆេទ​​ត្រូវ​ប្រឡង​ជ្រើស​រើស​ សូម​អាន​ព័ត៌មាន​ខាង​ក្រោម​បន្ថែម ឬ​ទាក់​ទង​​​ផ្ទាល់​ទៅ​កាន់​លេខ​ទូរសព្ទៈ 012 59 44 69 ឬ 099 64 06 64 ៕

 

ចុច​ត្រង់​នេះ​ ចូល​ទៅ​កាន់​ទំព័រ​ដើម​ UWCSEA

 

 

 

អត្ថបទ៖ យិន សំបូរ​​​

អត្ថបទថ្មី