ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង ៨ ដែលមានស្រ្តីបម្រើការយ៉ាងគគ្រឹកគគ្រេង
- 2014-12-17 13:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង ៨ ដែលមានស្រ្តីបម្រើការយ៉ាងគគ្រឹកគគ្រេង
ចន្លោះមិនឃើញ
បច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនជុំវិញពិភពលោក (ដូចជា Microsoft, Apple, Google,...) បានជួលបុគ្គលិកឆ្នើមៗនិងមានទេពកោសល្យរាប់ម៉ឺននាក់មកបម្រើការ ដែលបុគ្គលិកភាគច្រើនគឺជាបុរស។ ទោះបីជាស្ត្រីនិងបុរសមានសិទ្ធស្មើគ្នាក៏ពិតមែន តែភាគរយរវាងបុគ្គលិកទាំងពីរភេទ (ស្ត្រីនិងបុរស) នៅក្នុងវិស័យបច្ចេកវិទ្យានៅមានគម្លាតឆ្ងាយពីគ្នានៅឡើយ។ ទោះជាយ៉ាងណាបច្ចុប្បន្នមានក្រុមហ៊ុនអេឡិចត្រូនិកធំៗជាច្រើនជុំវិញពិភពលោក កំពុងតែលើកកម្ពស់ស្ត្រីឲ្យមកបម្រើការក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ តាមរយៈការផ្ដល់រង្វាន់លើកទឹកចិត្តផ្សេងៗជាដើម។ ខាងក្រោមគឺភាគរយនៃស្ត្រីបម្រើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង ៨ ដែលក្នុងនោះក្រុមហ៊ុនលក់ទំនិញ Online eBay ឈរលេខមួយ ដោយមានស្ត្រីបម្រើការច្រើនជាងគេរហូតដល់ ៤២ភាគរយ (ទិន្នន័យក្នុងឆ្នាំ ២០១៤)៖
១. ក្រុមហ៊ុន eBay
បុគ្គលិកសរុប ៣៣០០០នាក់ បុរស៖ ៥៨ភាគរយ ស្ត្រី៖ ៤២ភាគរយ
២. ក្រុមហ៊ុន Amazon
បុគ្គលិកសរុប ១៣ ២៦០០នាក់ បុរស៖ ៦៣ភាគរយ ស្ត្រី៖ ៣៧ភាគរយ
៣. ក្រុមហ៊ុន Yahoo
បុគ្គលិកសរុប ១២២០០នាក់ បុរស៖ ៦៣ភាគរយ ស្ត្រី៖ ៣៧ភាគរយ
៤. ក្រុមហ៊ុន Facebook
បុគ្គលិកសរុប ៨៣៤៨ នាក់ បុរស៖ ៦៩ភាគរយ ស្ត្រី៖ ៣១ភាគរយ
៥. ក្រុមហ៊ុន Apple
បុគ្គលិកសរុប ៩៨ ០០០នាក់ បុរស៖ ៧០ភាគរយ ស្ត្រី៖ ៣០ភាគរយ
៦. ក្រុមហ៊ុន Microsoft
បុគ្គលិកសរុប ១២៨ ០៧៦នាក់ បុរស៖ ៧១ភាគរយ ស្ត្រី៖ ២៩ភាគរយ
៧. ក្រុមហ៊ុន Twitter
បុគ្គលិកសរុប ៣៣០០នាក់ បុរស៖ ៧០ភាគរយ ស្ត្រី៖ ៣០ភាគរយ
៨. ក្រុមហ៊ុន Google
បុគ្គលិកសរុប ៥៥០៣០នាក់ បុរស៖ ៧០ភាគរយ ស្ត្រី៖ ៣០ភាគរយ
*បញ្ជាក់៖ Sabay លើកយកតែទិន្នន័យដែលក្រុមហ៊ុនទាំង ៨ខាងលើបានបង្ហាញជាផ្លូវការក្នុងឆ្នាំ ២០១៤ នេះតែប៉ុណ្ណោះ រីឯក្រុមហ៊ុនផ្សេងទៀតពុំបានបង្ហាញទិន្នន័យរបស់ខ្លួនឡើយ៕
អានព័ត៌មានបច្ចេកវិទ្យាសំខាន់ចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ wikipedia, theverge, rainbowpush