រូបភាព​ប្លែកៗ​របស់​ Clara មុន​ចេញ​ Album ​ចម្រៀង​ "Gwiyomi Song 2”

  • 2014-12-17 16:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ច្រៀង​​ និង​ Rap នាង​ Clara​ បាន​បង្ហោះ​រូប​ភាព​ស្ទិល​សំលៀកបំពាក់​​ប្លែកៗ​ជា​ច្រើន​សន្លឹក​ ​សម្រាប់​ការ​ថត​អាល់ប៊ុម​ចម្រៀង​ “Gwiyomi Song 2” ដែល​នឹង​ចេញ​លក់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

​Clara បាន​លេង​ម៉ូដ​អាវ​មុខ​តុក្កតា​ប្លែកៗ ​និង​ពណ៌​សក់​ស្រស់​ឆើតឆាយ​ ដែល​មើល​ទៅ​មាន​លក្ខណៈ​ចម្រុះ​ពណ៌​តែ​ម្ដង។ ​អាល់ប៊ុម​ចម្រៀង​ “Gwiyomi Song 2” ​ជា​ជំនាន់​ថ្មី​បន្ទាប់​ពី​អាល់ប៊ុម​ចម្រៀង​ “Gwiyomi Song” ​ដែល​ផលិត​ឡើង​ដោយ​លោក​ Dandy ​និង​ច្រៀង​ដោយ​ Hari។ ​អាល់ប៊ុម​ចម្រៀង​ចាស់​នេះ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ​ ២០១៣​​ ​ជា​ពិសេស​ពេល​ “Gwiyomi Song” ​ចេញ​លក់​នៅ​លើ​ទីផ្សារ​ភ្លាម​ មាន​អ្នក​ទិញ​យក​ទៅ​ស្ដាប់​ច្រើន​មិន​ស្ទើរ​ទេ​ ដោយ​សារ​តែ​បទ​នេះ​មាន​សាច់ភ្លេង​ ទំនុក​ច្រៀង​ និង​កាយវិការ​សម្ដែង​ស័ក្ដិសម​បំផុត។ ​ដល់​ពេល​នេះ​ Dandy បាន​ជ្រើស​រើស​ឲ្យ​ Clara​ ជា​អ្នក​ច្រៀង​វិញ​ម្ដង​ ដែល​នាង​ពិត​ជា​មាន​ទេពកោសល្យ​សម្ដែង​ ​និង​ច្រៀង​សម្រាប់​អាល់ប៊ុម​ “Gwiyomi Song 2” ​ជំនាន់​ថ្មី​នេះ។

 

បទ​ថ្មី​នេះ​ នឹង​ផ្ដល់​រសជាតិ​ប្លែក​អារម្មណ៍​ ដល់​ទស្សនិកជន​ ដោយ​សារ​វីដេអូ​ចម្រៀង​បាន​បង្ហាញ​សកម្មភាព​រស់រវើក​ ទឹក​ដម​សំនៀង​ពីរោះ​ ហើយប្រាកដជា​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ស្ដាប់​ ​ដែល​មិន​ងាយ​នឹង​អាច​បំភ្លេច​បាន។ ​រូបភាព​មួយ​ចំនួន​របស់​ Clara ​ខាង​ក្រោម​នេះ​ ត្រូវ​បាន​គេ​ថត​ទុក​សម្រាប់​​អាល់ប៊ុម​ចម្រៀង​ថ្មី​ ដែល​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២២ ធ្នូ​ ចុង​ឆ្នាំ​នេះ៕

 

 
 
 
 

អាន​បន្ត Skrillex ​ចេញ​ MV ថ្មី​ “Dirty Vibe” សម្ដែង​ដោយ​ G-Dragon ​និង​ CL

អានបន្ត តារា​​K-Pop​​ទាំង​​១០​​ចេះ​លេង​កីឡា​ដ៏​ឆ្នើម​ ក្រៅ​ពី​អាជីព​​សិល្បៈ

 

​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ koreaboo