បូនីតា ដាដេណា ទម្លាយ​រឿង​បាន​ប្ដី​ជា​សេដ្ឋី​អារ៉ាប​ក្នុង​ថ្ងៃ​ខួប

  • 2014-12-18 16:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ អ្នកស្រី បូនីតា ដាដេណា បាន​ទម្លាយ​រឿង​ស្នេហា​នៅ​ថ្ងៃ​ខួប​កំណើត​ឲ្យ Sabay ថា ខ្លួន​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​​ជា​មួយ​សេដ្ឋី​អារ៉ាប់​ល្បី​ឈ្មោះ​ម្នាក់ ដោយ​បច្ចុប្បន្ន​ ​ជ្រុល​មាន​កូន ៣ ខែ ​ជា​មួយ​គ្នា។

 

 

ទំនាក់ទំនង​របស់ អ្នកស្រី បូនីតា ដាដេណា មិន​មែន​ទើប​​តែ​កើត​ឡើង​ឡើយ គឺ​កើត​ឡើង​ជាង​២ឆ្នាំ​មក​ហើយ គ្រាន់​តែ​មិន​ធ្លាប់​ទម្លាយ​ឲ្យ​ដឹង​​ជា​សាធារណៈ​។ ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​អធិមង្គល​​និយាយ​​ប្រាប់​នៅ​ក្នុង​ខួប​កំណើត​កាល​ពី​​ថ្ងៃ​ទី ១៦ ខែធ្នូ​​ថា អ្នក​ស្រី​បាន​ស្គាល់​​​​សេដ្ឋី​អារ៉ាប់​តាម Facebook ដោយ​មាន​ការ​ណែនាំ​​ពី​មិត្តភ័ក្ដិ ហើយ​ក្រោយ​មក​ក៏​ឈាន​ដល់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា។

 

តាម​ការ​រៀបរាប់​ប្រាប់​​​ពី​សាមី​ខ្លួន ស្វាមី​របស់​អ្នក​ស្រី​ ជា​អ្នក​ជំនួញ​ធំ​មួយ​​​រូប​ មាន​វ័យ ៦៥ ឆ្នាំ ជា​ជនជាតិ​អារ៉ាប់ បច្ចុប្បន្ន​​កំពុង​តែ​រកស៊ី​លក់​រថយន្ត​នៅ​សហរដ្ឋ​អាមេរិក។ អ្នកស្រី បូនីតា ដាដេណា បាន​ឲ្យ​ដឹង​ទៀត​ថា ស្វាមី​របស់​អ្នក​ស្រី ឧស្សាហ៍​ចេញ​ចូល​ស្រុក​ខ្មែរ​ណាស់ ជា​ធម្មតា ​៣ ទៅ៤ ខែ គឺ​មក​លេង​ម្ដង។

 

ទំនាក់ទំនង​​ស្នេហា​រវាង​​អ្នកស្រី ដាដេណា និង ​សេដ្ឋី​អារ៉ាប់​ ឥឡូវ​បាន​តំណក់​ឈាម​មួយ​ទុក​ជា​ចំណងដៃ គឺ​មាន​កូន​អាយុ ៣ ខែ។

ដោយសារតែ​វ័យ​កាន់​តែ​ចាស់​រៀងៗ​ខ្លួន អ្នក​ស្រី បូនីតា ដាដេណា មិន​មាន​គម្រោង​រៀប​ការ​ឡើយ។ អ្នក​ស្រី​សង្ឃឹម​ថា ចំណង​​ស្នេហ៍​​មួយ​នេះ នឹង​ក្លាយ​ជា​ចំណង​ស្នេហា​ចុង​ក្រោយ​ក្នុង​ឆាក​ជីវិត ត្បិតអី​មុន​ឈាន​ដល់​ស្នេហា​ជា​សេដ្ឋី​អារ៉ាប់​​ម្នាក់​នេះ អ្នកស្រី​ធ្លាប់​ឆ្លង​កាត់មាន​ស្វាមី ​២ លើក ​មក​ហើយ៕

 

 

រូបថត៖ផ្ដល់ឲ្យ អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម