Neymar ​ត្រូវ​អ្នក​គាំទ្រ​ប្ដឹង​ទារ​លុយ​ជាង​មួយ​ម៉ឺន​ដុល្លារ​

  • 2014-12-18 21:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Neymar ​ត្រូវ​អ្នក​គាំទ្រ​នៅ​ប្រេស៊ីល​ម្នាក់​ឈ្មោះ​ Luciano Pereira Caparroz ​​ប្ដឹង​ទារ​សំណង​ជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ ទាក់ទង​នឹង​រឿង​ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​រូប​នេះ ផ្លាស់​ពី Santos មក​កាន់​ Barcelona។

 

 

បុរស​ដែល​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់ Santos រូប​នេះ បាន​​បញ្ជាក់​ថា​​ Neymar ​បាន​ព្រម​ចុះ​កុងត្រា​ជាមួយ​​ក្រុម​អ្នក​មាន​បុណ្យ​ Barca ​តាំង​ពី​មុន​ការ​ប្រកួត​ FIFA Club World Cup ​រវាង​ Santos និង Barca នា​ឆ្នាំ​២០១១ នោះ​មក​ម្ល៉េះ ដែល​​មាន​ន័យ​ថា​​ Neymar ​លេង​នៅ​ក្លិប Santos ​មែន​ពិត ​តែ​ចិត្ត​គេ​នៅ​ Barcelona ​បាត់​ទៅ​ហើយ។

 

រូប​ភាព​ការ​ប្រកួត​ឆ្នាំ​២០១១​នៅ​ប្រទេស​ជប៉ុន

 

បន្ថែម​ពី​លើ​នេះ​ដែរ Caparroz ​បាន​និយាយ​ថា៖ “​ខ្ញុំ​ជា​អ្នក​គាំទ្រ​ស្លាប់​រស់​របស់​ក្លិប​ Santos ។ ខ្ញុំ​តែង​តែ​ទៅ​មើល​រាល់​ការ​ប្រកួត​របស់​ក្រុម ​ទោះ​ជា​ទៅ​ដល់​ណា​ក៏​ដោយ។ តួយ៉ាង​ដូច​កាល​ FIFA Club World Cup ​ដែល​ធ្វើ​ឡើង​នៅ​ជប៉ុន​ ខ្ញុំ​ក៏​សុខ​ចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជិះ​យន្តហោះ​ទៅ​ដែរ។ ប៉ុន្តែ​ចុង​បញ្ចប់​ពួកគេ​បែរ​ជា​មក​បោក​ខ្ញុំ​ទៅ​វិញ ព្រោះ​ Neymar ​បាន​យល់​ព្រម​ថា​នឹង​ផ្ទេរ​ទៅ​លេង​ឱ្យ​ Barca ​តាំង​ពី​មុន​ប្រកួត​ទៅ​ទៀត (sign pre-contract)​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ល្ងង់​ខ្លាំង​ណាស់​ពេល​បាន​ដឹង​រឿង​នេះ”។

 

 

Luciano Pereira Caparroz ​ជា​អ្នក​គាំទ្រ​របស់​ក្លិប Santos ​ដ៏​ស្មោះ​ស្ម័គ្រ​ម្នាក់​ ហើយ​ការ​ទៅ​មើល​ការ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​នោះ​រូប​គេ​បាន​ចំណាយ​ប្រាក់​អស់​ ២០០០​ផោន (ជាង​៣​ពាន់​ដុល្លារ)។ ហើយ​លទ្ធផល​នៃ​ការ​ប្រកួត​នោះ​ដែរ​គឺ​ក្រុម​ Santos ​ចាញ់​ Barcelona ​ដល់​ទៅ​៤-០៕

  ចុចអាន៖ស្តេច​ Free Style ​ប៉ះ​ Neymar ​មួយ​ណា​​ជា​អ្នក​ខ្លាំង​ពិតប្រាកដ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖sportskeeda