​មហាសេដ្ឋី​បច្ចេកវិទ្យា​​វ័យ​ក្មេង​ទាំង​ ៧​ នា​ពេល​បច្ចុប្បន្ន

  • 2014-12-19 13:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ពេល​កន្លង​ទៅ​យើង​ធ្លាប់​តែ​បាន​លឺ​និង​ស្គាល់​ពី​មហាសេដ្ឋី​បច្ចេកវិទ្យា​ជា​វ័យ​ចំណាស់​ៗ។ ​ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ​ដែល​យើង​ងាក​មក​មើល​មហាសេដ្ឋី​បច្ចេកវិទ្យា​វ័យ​ក្មេង​ទាំង​ ៧ នាក់​នេះ​វិញ​ម្ដង​ ថា​តើ​ពួក​គេ​ជា​អ្នក​ណា​ និង មាន​តួនាទី​ជា​អ្វី​ដែរ?  

១. Andrew Gower​  

 

សហគ្រិន​ជោគជ័យ​វ័យ​ ៣៦ ឆ្នាំ លោក​ Andrew Christopher Gower ​គឺ​ជា​អ្នក​បង្កើត​វីដេអូ​ហ្គេម​ និង ជា​សហ​ស្ថាបនិក​ជន​ជាតិ​អង់គ្លេស​​មួយ​រូប​ដែល​បាន​បង្កើត​​ Jagex Games Studio។​ ថ្មីៗ​នេះ​លោក​គឺ​កំពុង​តែ​បង្កើត​​ហ្គេម​អនឡាញ​​ថ្មី​មួយ​មាន​ឈ្មោះ​ថា Solstrike។ ទ្រព្យសម្បត្តិ​​របស់​Andrew Gower មាន​ ៦៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។  

២. Chad Hurley​  

 

Chad Meredith Hurley មាន​វ័យ​ ៣៧ ឆ្នាំ​​ជន​ជាតិ​អាមេរិក​ ជា​​សហ​ស្ថាបនិក​ និង ជា​អតីត​​នាយកប្រតិបត្តិ​គេហទំព័រ​តន្ត្រី​​ដ៏​ល្បី​ល្បាញ​ Youtube។ បច្ចុប្បន្ន​លោក​ជា​ម្ចាស់​សេវាកម្ម​ចែក​រំលែក​វីដេអូ MixBit ​​។ លោក​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ៣៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។  

៣. Andrew Michael​  

 

Andrew Michael គឺ​ជា​ស្ថាបនិក​ និង​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Fasthosts​ Internet Ltd ដែល​ជា​ក្រុមហ៊ុន​​មួយ​​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ ​​ web hosting និង សេវា​បង្កើត Domain name ​​​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ទី​ក្រុង​ Gloucester ប្រទេស​អង់គ្លេស។​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​គាត់​មាន​ ១៩៥​ លាន​ដុល្លារ​​សហរដ្ឋអាមេរិក។​  

៤. Blake Ross​  

 

Blake Aaron Ross គឺ​ជា​​វិស្វករ​ Software ​​​វ័យ​ ២៩ ឆ្នាំ​ដែល​​ត្រូវ​បាន​គេ​ស្គាល់​វា​ជា​​​បិតា​ស្ថាបនិក​​​​ Browser ដ៏​មាន​ប្រជាប្រិយ​​​ Mozila​ Firefox ។ លោក​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ១៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​  

​៥. Angelo Sotira​  

 

Angelo Sotira ​ គឺ​ជា​សហគ្រិន​​ជនជាតិ​អាមេរិក​​​​​​​វ័យ​ ៣៣ឆ្នាំនិង​ជា​សហ​ស្ថាបនិក​​មួយ​រូប​​ដែល​បាន​បង្កើត​ក្រុមហ៊ុន DeviantArt ដែល​ជា​ក្រុមហ៊ុន​ល្បី​មួយ​​សម្រាប់​ផ្សព្វផ្សាយ​​​ស្នាដៃ​​ក្រាហ្វ្រិក​​​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​ បច្ចុប្បន្ន​នេះ​ Angelo Sotira មាន​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ ៧៥ លាន​ដុល្លារ​​សហរដ្ឋអាមេរិក។  

៦. John Vechey​  

 

John Vechey​ ​គឺ​ជា​សហ​ស្ថាបនិក​មួយ​រូប​ដែល​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​​ PopCap Games ហើយ​លោក​ក៏​ជា​អនុប្រធាន​ផ្នែក​ Corporate Strategy​ & ​Development ​និង​ ធ្លាប់​ជា​នាយក​ដែរ។​ លោក​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ ៦០ ​លាន​ដុល្លារ​​សហរដ្ឋអាមេរិក។  

៧.​ Matt Mullenweg​  

 

Matt Mullenweg ​មាន​អាយុ​ ៣០ ឆ្នាំ​​មាន​ទី​លំនៅ​ទី​ក្រុង​San Francisco ​រដ្ឋ​ California សហរដ្ឋអាមេរិក​។ មិន​ត្រឹម​តែ​​ជា​​​នាយក​​​ប្រតិបត្តិ​ក្រុមហ៊ុន Automattic​ ប៉ុណ្ណោះ​ទេ​ Matt Mullenweg ​​​ក៏​​ជា​​​ស្ថាបនិក​ Domain Web Software ​ដ៏ល្បីល្បាញ​គឺ​ WordPress ​ផង​ដែរ។ លោក​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ ៤០​ លាន​ដុល្លារ​​សហរដ្ឋអាមេរិក៕​

 

អាន៖ មេដឹកនាំ​​ពិភពលោក​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ចូលចិត្ត​​ប្រើ​ Laptop ​ម៉ាក​អ្វី?

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ therichest

អត្ថបទថ្មី