កោះកុងខេត្ត​ឆ្នេរ​​​​ដែន​ដី​ស្តុកស្តម្ភ​រមណីយដ្ឋាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ

  • 2015-01-17 17:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកោះកុងជាខេត្តឆ្នេរដ៏ស្រស់ស្អាតមួយរបស់ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ។ ខេត្ត​កោះកុង​កំពុង​តែ​ក្លាយ​ជា​ខេត្ត​សក្ដានុពលទេសចរ ដោយសារ​តែ​ខេត្ត​នេះ​​សំបូរ​រមណីយដ្ឋាន​​ធម្មជាតិ​និង​កែច្នៃ​​ ដែល​អាច​ទាក់ទាញ​ភ្ញៀវជាតិនិងអន្តរជាតិ​មក​ទស្សនាកម្សាន្ត។

 

តើខេត្តកោះកុងមានរមណីយដ្ឋានទេសចរណាខ្លះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាខេត្តឆ្នេរមួយនេះ?

 

រមណីយដ្ឋានចាំយាម

ចាំយាមជារមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ មានចម្ងាយ ១០ គ.ម ពីទីរួមខេត្តកោះកុង ជាប់ព្រំដែនកម្ពុជាថៃ។ រមណីយដ្ឋានចាំយាម មានលក្ខណៈប្លែកគួរឲ្យចាប់អារម្មណ៍ ដោយសារ​តំបន់​នេះ​សំបូរ​កន្លែង​កម្សាន្ត​មាន​ដូចជាសួនសត្វអន្តរជាតិ Safari World ឆ្នេរសមុទ្រមុជទឹកដ៏ល្អស្អាត​ រួម​ទាំង​កាស៊ីណូ​សម្រាប់​បម្រើ​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​និង​លំហែរ​អារម្មណ៍​។

 

 

ទឹកធ្លាក់តាតៃ

​ទឹក​ធ្លាក់​តាតៃ​មានទីតាំងស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ តាមបណ្ដោយផ្លូវជាតិលេខ ៤៨ ចម្ងាយជាង ២០ គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ភ្ញៀវ​ទេសចរ​បាន​ប្រសិទ្ធិនាម​រមណីយដ្ឋាន​តាតៃ​ជា​ឋានសួគ៌​សម្រាប់​អ្នក​ដែលចូលចិត្ត​ការ​ធ្វើ​ដំណើរកម្សាន្ត​ផ្សងព្រេង។

 

បាងកាយ៉ាក

បាងកាយ៉ាក ជាតំបន់ទេសចរណ៍ធម្មជាតិឆ្នេរសមុទ្រនៃព្រៃកោងកាង ដែលមានទីតាំងស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ អ្វីទាក់ទាញសម្រាប់​រមណីយដ្ឋាន​បាងកាយ៉ាក គឺ​ការ​ទស្សនា​សម្រស់​ព្រៃកោងកាង​ដ៏​ស្រស់ស្អាត​គ្មាន​ពីររបស់ប្រទេសកម្ពុជា ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរកម្សាន្ត​មក​​ខេត្ត​កោះកុង នឹង​មិន​រំលង​សម្រាប់​ការ​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ពិសេស​មួយនេះ។

 

មាន​រមណីយដ្ឋាន​ណា​ទៀត​នៅ​ខេត្ត​កោះកុង ដែល​ប្រិយមិត្ត​ស្គាល់​ចង់​បង្ហាញ​និង​ណែនាំ​ប្រិយមិត្ត​របស់​យើង?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី