ប្លែក​យ៉ាង​ហ្នឹង...!ពេជ្រ អាវីហ្សា កែ​កុន​ខ្លួន​ទៀត​ហើយ​តើ!

  • 2014-12-19 18:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវីហ្សា បាន​បង្ហាញ​មុខ​ស្លៀក​រ៉ូប​ពណ៌​លឿង​ស្រស់​ឆើត​ក្នុង​ថ្ងៃ​មង្គលការ​អ្នក​នាង ប៊ីរីយ៉ា វេលា​ដែល​នាង​បាន​ធ្លោយ​មាត់​ថា នាង​បាន​កែ​លើក​ខ្ទង់​ច្រមុះ​ទៀត​ហើយ។

 

 

ពេជ្រ អាវីហ្សា បង្ហើប​ដូច្នេះ តប​នឹង​មិត្តភ័ក្ដិ​ជុំ​វិញ​ខ្លួន​ភ្ញាក់​ផ្អើល​នឹង​សម្រស់​ផ្ទៃ​មុខ​ប្លែក​របស់​នាង។ "កែ​ច្រមុះ គឺ​ខ្ញុំ​ទើប​កែ​ច្រមុះ​ទៀត​តើ ពិត​ជា​ប្លែក មើល​អត់​ចង់​ស្គាល់​មែន​អ្ហី...!"។ អាវីហ្សា តប​នឹង​មិត្ត​ភ័ក្ដិ​រួម​ជាមួយ​អ្នក​សារព័ត៌មាន​សាក​សួរ។

 

តារា​សម្ដែង​រូប​នេះ បាន​បន្ត​ទៀត​ថា ច្រមុះ​របស់​នាង ទើប​កែ​ប្រមាណ​ជា​កន្លះ​ខែ​មុន​ទេ ក្នុង​នោះ​ទី​កន្លែង​ដែល​នាង​ជ្រើស​រើស​សម្រាប់​កែ​ប្រែ គឺ​នៅ​ប្រទេស​ថៃ។ អាវីហ្សា មិន​បង្ហើប​ពី​តម្លៃ​នៃ​ការ​កែ​សម្ផស្ស​ទេ ដោយ​នាង​គ្រាន់​តែ​បង្ហើប​ថា​អស់​ច្រើន​គួរ​សម។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ដែល​តារា​ស្រី​ដែល​ទើប​បាត់​រថយន្ត Lexus មួយ​គ្រឿង​រូប​នេះ កែ​សម្ផស្ស។ នាង​ថា កន្លង​មក​នាង​ធ្លាប់​កែ​ចំណុច​មួយ​ចំនួន​នៅ​លើ​ផ្ទៃ​មុខ​រួច​ហើយ ដូច​ជា ចាក់​ថ្ពាល់ ភ្នែក ជា​ដើម។

 

បើ​ទោះ​មាន​ការ​ផ្សព្វផ្សាយ​ខ្លះ​ៗ​ថា ការ​វះ​កាត់​កែ​សម្ផស្ស​ប្រឈម​នឹង​បញ្ហា​នា​ពេល​ក្រោយ ប៉ុន្តែ​កិច្ច​ការ​នេះ នៅ​តែ​ពេញ​និយម​មិន​ថា​សាមញ្ញ​ជន និង​សិល្បករ។ អាវីហ្សា បន្ត​ថា ទម្លាប់​កែ​សម្ផស្ស​របស់​នាង ក៏​អាច​នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ដែរ។ "មាន​អី​ទៀត តាម​មើល​បើ​ត្រូវ​កែ​ទៀត មាន​តែ​ដើម​ទ្រូង...ទៅ​ហើយ​បង ខ្ញុំ​និយាយ​លេង​ទេ...(សើច)!”។

 

ទើប​បាន​បាត់​រថយន្ត រថយន្ត​ម៉ាក​ឡិច​ស៊ីស RX300 មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ ​ទី​១៣ តុលា នៅ​មុខ​ហាង​ស៊ុប​យីហោ "ស៊ុប​គោ​៤០” ផ្លូវ​លេខ​៦៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ បន្ទាប់​ពី​នាង បាន​ចាក់សោ​ចត​នៅ​ចិញ្ចើម​ផ្លូវ ហើយ​ចូល​ទៅ​ហូប​ស៊ុប​។ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​គ្មាន​ដំណឹង។ អាវីហ្សា ប្រាប់​ថា នាង​មាន​តែ​សង្ឃឹម​លើ​ការ​ទិញ​ថ្មី​ប៉ុណ្ណោះ យ៉ាង​ណា ក្នុង​ថ្ងៃ​មង្គល​ការ​របស់ ប៊ីរីយ៉ា តារា​ស្រី​រូប​នេះ បង្ហើប​ថា នាង​មិន​ទាន់​បាន​ទិញ​នៅ​ឡើយ​ទេ៕

  តារា​ស្រី ៦ ​​ដួង​ស្លៀកពាក់​លេចធ្លោ​​ក្នុង​ខួប​កំណើត អេឡិច ចាន់ត្រា យប់មិញ! គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ធ្វើ​ដើម​ណូអែល​ពី​កញ្ច្រែង ល្អី​ខ្មែរ យុគ ចិន្តា ទប់​សរសើរ​មិន​បាន! ជួយ​មើល​​គ្នា​តិច​មើល...អាវីហ្សា​ កែ​ប៉ុណ្ណឹង​ស្អាត​អត់!

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម