តួឯកស្រី Titanic នៅតែស្រស់ស្អាតក្នុងរឿងថ្មី "A Little Chaos”
- 2014-12-19 19:05:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកស្រី Titanic នៅតែស្រស់ស្អាតក្នុងរឿងថ្មី "A Little Chaos”
ចន្លោះមិនឃើញ
តារាសម្ដែងល្បីអង់គ្លេស Kate Winslet ដែលល្បីខ្លាំងតាមរយៈការសម្ដែងរឿង "Titanic” នឹងត្រលប់មកវិញ តាមរយៈខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មីមានចំណងជើងថា "A little Chaos” ដែលទើបតែចេញវីដេអូ Trailer ដំបូងកាលពីយប់មិញ។
ក្នុងរឿងថ្មីនេះ តារាសម្ដែងម្ចាស់ពានរង្វាន់ Oscar Kate Winslet សម្ដែងជាតួឯកស្រីឈ្មោះ Sabineដែលជាបេក្ខជនស្រីចូលរួមប្រកួតក្នុងការច្នៃម៉ូដសួនច្បារសម្រាប់រាជវាំងបារាំង Versailles របស់ស្ដេច Lois XIV ហើយក៏បានជាប់ពាក់ព័ន្ធចំណងស្នេហ៍ជាមួយអ្នកគូរប្លង់ក្នុងរាជវាំងឈ្មោះ André Le Notre (សម្ដែងដោយ Matthias Schoenaerts)។ "A Little Chaos” គឺជាស្នាដៃដឹកនាំរបស់លោក Alan Rickman ដែលបានសម្ដែងជាតួស្ដេច Louis XIV ក្នុងរឿងនេះ និងធ្លាប់សម្ដែងជាមួយ Kate Winslate ក្នុងរឿង "Sense and Sensibility" កាលពីឆ្នាំ១៩៩៥។
ខ្សែភាពយន្តនេះនឹងមានចេញបញ្ចាំងតាមរោងភាពយន្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។
នេះគឺជាស្នាដៃថ្មីរបស់ Kate Winslet បន្ទាប់ពីខ្សែភាពយន្ត "Divergent” ដែលតារាវ័យ ៣៩ឆ្នាំរូបនេះសម្ដែងបានចេញកាលពីខែមីនា ឆ្នាំ២០១៤។ អំពីជីវិតឯកជន បច្ចុប្បន្នតារារូបនេះកំពុងរស់នៅជាមួយស្វាមីទី៣ ឈ្មោះ Ned Rocknroll ដែលបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១២ និងមានកូន ៣នាក់ ប្រុសពីរនាក់ និងស្រីម្នាក់។
ទស្សនា Trailer រឿង "A Little Chaos” ខាងក្រោមនេះ៖
http://youtu.be/6ihzIGDITqE
អានអត្ថបទ៖១៧ឆ្នាំក្រោយបញ្ចាំង ចាំតួសម្ដែងក្នុងរឿង Titanic បានប៉ុន្មាន?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ comingsoon