​កុំកុំ​ម៉ាស្សា​ឲ្យ​ប្រពន្ធ​​យ៉ាង​រីករាយ

  • 2014-12-19 23:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្បាច់​គុន​ហុងកុង Donnie Yen (កុំកុំ) បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ភរិយា​របស់​ខ្លួន តាម​រយៈ​រូបថត​មួយ​សន្លឹក បង្ហោះ​លើ​ Facebook របស់​ខ្លួន​​មួយ​ម៉ោង​​មុន​នេះ។

 

ក្នុង​រូប តារា​វ័យ ៥១ឆ្នាំ កំពុង​តែ​ធ្វើ​សរសៃ​ឲ្យ​ប្រពន្ធ​ Cecilia Wang ដែល​​និយាយ​ថា​នាង​មាន​អារម្មណ៍​ដូច​ជា​គេ​បញ្ចេញ​ក្បាច់​គុន​ដាក់​អីចឹង ពេល​កុំកុំ​ម៉ាស្សា​បែប​នេះ។ Donnie Yen និង​ភរិយា Cecilia Wang បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០៣ ដោយ​ឥលូវ​នេះ​ទទួល​បាន​កូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ជា​ចំណង​ដៃ។ ពួក​គេ​តែង​បណ្ដើរ​គ្នា​​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ជាមួយ​គ្នា​ជា​ញឹកញាប់ ហើយ​ក៏​ធ្លាប់​បង្ហោះ​រូប​ស្និទ្ធស្នាល​ជា​ច្រើន​ដែរ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេង​ៗ។

 

រូប​ថត​កុំកុំ​ម៉ាស្សា​ឲ្យ​ប្រពន្ធ​ដែល​ទើប​បង្ហោះ​លើ Facebook ថ្ងៃ​នេះ៖​

 

រូបថត​​កុំកុំ​ និង​ភរិយា​លើ​បណ្ដាញ Facebook កន្លង​មក៖

អានអត្ថបទ៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

ដោយ៖ វ៉ាន់ថន ប្រភព៖ Donnie Yen Facebook Page
អត្ថបទថ្មី