កម្មវិធី "ម៉ាអេម" បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV នាំមកជូនដោយ Sabay Digital Corp.
- 2014-12-19 23:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី "ម៉ាអេម" បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV នាំមកជូនដោយ Sabay Digital Corp.
ចន្លោះមិនឃើញ
TALK Show ថ្មី បែបកំប្លុកកំប្លែង ពេញដោយសំណើចមិនចេះរីងស្ងួត នាំមកជូនដោយ Sabay Digital Corp. ត្រៀមនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV ឆាប់ៗនេះ។ កម្មវិធីជជែកកម្សាន្ត បង្កើនភាពស្រស់ស្រាយសប្បាយរីករាយនេះនឹងនាំមកនូវការជជែកពិភាក្សាកាន់តែកៀកកិតពីជីវិតសិល្បករសំណព្វចិត្តប្រិយមិត្តគ្រប់ទម្រង់សិល្បៈរាប់តាំងពីតារាសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូដ ពិធីករ ពិធីការិនី ដល់តន្ត្រីករ។
ពិធីការិនីស្រស់ស្អាតតូចច្រឡឹងពោរពេញដោយវោហារសព្ទ កញ្ញា ឈិន រីយ៉ា នឹងបង្កើតបរិយាកាសសើចក្អាកក្អាយសប្បាយរីករាយមិនជិនណាយ ដល់ពុកម៉ែបងប្អូន តាមរយៈកិច្ចសន្ទនា ជជែកកំប្លែង ចំអែចំអន់ ជាមួយតារាទាំងនោះ។ វគ្គ "សំណួរក្ដៅ" នឹងគាស់កកាយព័ត៌មានសម្ងាត់របស់តារាល្បីៗទាំងអស់ក្នុងកម្មវិធីនេះដែលអ្នកមិនធ្លាប់បានដឹង។
កម្មវិធីសន្ទនាថ្មីបែបកំប្លែង បង្កប់ដោយព័ត៌មានសម្ងាត់ស្ដីពីជីវិតលើវិថីសិល្បៈដែលមិនធ្លាប់មានពីមុនមកនេះ នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV មួយសប្ដាហ៍ម្ដង រយៈពេល៣០នាទីចាប់ពីម៉ោង ៦:៣០នាទីដល់ ម៉ោង ៧:០០យប់ រៀងរាល់ថ្ងៃ អង្គារ៍។ ប្រសិនបើខកខានមិនបានមើលការផ្សាយលើកញ្ចក់ទូរទស្សន៍ MyTV អ្នកក៏អាចទស្សនាកម្មវិធីជជែកកម្សាន្តនេះឡើងវិញ បូកបន្ថែមសកម្មភាពក្រៅឆាកផ្សេងៗរបស់ក្រុមការងារតាមរយៈ Channel Sabay TV នៅលើ Youtube (www.youtube.com/user/SabayTv ។ កម្មវិធីដ៏សម្បូរបែប ប្លែក ថ្មី "ម៉ាអេម" នេះ នឹងនាំអារម្មណ៍សប្បាយរីករាយជូនទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុក។ ការដំឡើងអក្សររត់ជាភាសាអង់គ្លេស (Subtitle)នឹងត្រូវបញ្ចូល ក្នុងវីដេអូឃ្លិប ដើម្បីជួយសម្រួលដល់ប្រិយមិត្តមិនចេះខ្មែរអាចយល់កាន់តែទូលំទូលាយ។ ចក្ខុវិស័យរបស់ Sabay គឺចង់ពង្រីកខ្លួនឲ្យក្លាយជាប្រភពជំរុញចិត្តដ៏ចម្បងសម្រាប់យុវវ័យកម្ពុជាក្នុងការស្វែងរកសុភមង្គល ហើយបេសកកម្មរបស់យើងគឺធ្វើឲ្យរាល់ទំនាក់ទំនងជាមួយ Sabay ជាបទពិសោធន៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ ឆ្លើយតបចក្ខុវិស័យរបស់ក្រុមហ៊ុន Sabay កម្មវិធីជជែកកម្សាន្ត "ម៉ាអេម" ដែលចាក់បញ្ចាំងលើបុស្ដិ៍ MyTV ឆាប់ៗខាងមុខនេះ ជាផ្នែកមួយនាំមកនូវស្នាមញញឹមដែលមិនអាចរកពីកន្លែងផ្សេងបាន។
http://youtu.be/nSkyAwSdlk0?list=PL1K6lw-gYqNh0W7PBYYwiAI386NDuB1mb
"សើចច្រើនចម្រើនអាយុ....រស់នៅដោយសុខកាយសប្បាយចិត្ត គេចផុតពីភាពសៅហ្មង ជាឫសគល់ ដុះដាលសុភមង្គល។ ទាំងនេះជាគោលដៅចម្បងដែលយើងចង់ឲ្យមនុស្សគ្រប់គ្នាទទួលបាន"។ នេះជាការលើកឡើងរបស់លោក Cham Nou (Jimmy) អ្នកដឹកនាំ និងផលិតកម្មវិធី "ម៉ាអេម"។ លោកបន្តថា កម្មវិធីដូច "ម៉ាអេម" ត្រូវតែមាន ដើម្បីបន្ថែមជូននូវរសជាតិនៃការទស្សនាកម្មវិធីទូរទស្សន៍ ប្រកបទៅដោយភាពសម្បូរបែបរបស់ប្រិយមិត្តទូរទស្សនិកជន។ ដូច្នេះ សូមកុំភ្លេចទស្សនាទាំងអស់គ្នា "ម៉ាអេម"...!!!
(តើបទពិសោធន៍ទស្សនាលើកញ្ចក់ទូរទស្សន៍របស់ទស្សនិកជនរាល់ថ្ងៃដូចម្ដេចដែរ ហើយអ្នកចង់បង្កើតអ្វីដែលប្លែកទៅដោយរបៀបណា?)