ព្រឹត្តិការណ៍ពានរង្វាន់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី៩ ឆ្នាំ ២០១៥ (Hun Sen Cup 2015) បានចាប់ពូលជ្រើសរើសគូ និង កំណត់ពេលវេលា ប្រកួតរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ១៩ ធ្នូ ម្សិលមិញនេះ សម្រាប់វគ្គជម្រុះជុំដំបូង ដែលបែងចែក ៦ តំបន់ទូទាំងប្រទេស។
ពិធីចាប់ពូលម្សិលមិញ
តំបន់ភ្នំពេញ៖ ធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានក្រុមចូលរួមចំនួន ៨ ចែកជា ២ ពូល។
| ល.រ |
ពូល A |
ល.រ |
ពូល B |
| ១ |
ក្រសួងការពារជាតិ
|
១ |
គិរីវង់សុខសែនជ័យ
|
| ២ |
សាកលវិទ្យាល័យវេស្ទើន
|
២ |
អាល់ប៊ីរ៉ិចនីហ្គាតា ភ្នំពេញ
|
| ៣ |
អាកាសចរស៊ីវិល
|
៣ |
ខណ្ឌ ទួលគោក
|
| ៤ |
ខណ្ឌ ច្បារអំពៅ (ព្រែកជ័យកីឡា)
|
៤ |
ខណ្ឌ ជ្រោយចង្វារ
|
តំបន់ខាងកើត៖ ធ្វើឡើងនៅខេត្តព្រៃវែង មានក្រុមចូលរួមចំនួន ៣ គឺ ខេត្តត្បូងឃ្មុំ, ព្រៃវែង និង កណ្ដាល។
តំបន់កណ្ដាល៖ ខេត្តកំពង់ធំធ្វើជាម្ចាស់ផ្ទះ មានក្រុមចូលរួមចំនួន ៣ គឺ សៀមរាប, ឧត្តរមានជ័យ និង ម្ចាស់ផ្ទះ។
តំបន់ខាងលិច៖ ខេត្តបាត់ដំបង ឡើងដោយស្វ័យប្រវត្តិ ក្រោយខេត្តកំពង់ឆ្នាំង ដកខ្លួន។
តំបន់ខាងជើង៖ ក្រុមក្រចេះ ឡើងដោយស្វ័យប្រវត្តិ ក្រោយគ្មានក្រុមផ្សេងដាក់ពាក្យចូលប្រកួត។
តំបន់ខាងត្បូង៖ រៀបចំនៅខេត្តតាកែវ មានក្រុមខេត្តកែប, ខេត្តកំពត និង ម្ចាស់ផ្ទះតាកែវ។
វគ្គជម្រុះនេះនឹងចាប់ផ្ដើមប្រកួតតំណាលគ្នាចាប់ពីថ្ងៃទី ៨ ដល់ ១២ មករា ឆ្នាំ ២០១៥ តទៅតាមតំបន់នីមួយ។ ក្រុមខ្លាំងចំនួន ១ ក្រុមតាមតំបន់ រួមទាំងក្រុមចំណាត់ថ្នាក់ល្អនៅមណ្ឌលភ្នំពេញចំនួន ៣ ក្រុម សរុបទាំងអស់ចំនួន ៨ ក្រុម នឹងទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រជាមួយក្រុមចំណាត់ថ្នាក់លេខ ១ ដល់ ៨ នៅលីគកម្ពុជារដូវកាលឆ្នាំ ២០១៤ ដែលកំពុងតែអង្គុយចាំ។
ក្រុមដែលអង្គុយចាំមាន ភ្នំពេញក្រោន, ចម្ការកៅស៊ូបឹងកេត, ណាហ្គាខប, ស្វាយរៀង, ត្រាយអាស៊ី, អគ្គស្នងការដ្ឋាននគរបាលជាតិ, បៀលប្រាយ និង អាស៊ីអឺរ៉ុប៕
អត្ថបទ៖ ម៉ឺន រស្មី