ជនជាតិខ្មែរ ៩ រូបជាប់ឈ្មោះក្នុងបញ្ជីអាជ្ញាកណ្ដាលលំដាប់ FIFA ឆ្នាំ ២០១៥
- 2014-12-21 15:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិខ្មែរ ៩ រូបជាប់ឈ្មោះក្នុងបញ្ជីអាជ្ញាកណ្ដាលលំដាប់ FIFA ឆ្នាំ ២០១៥
ចន្លោះមិនឃើញ
អាជ្ញាកណ្ដាលបាល់ទាត់ផ្នែកបុរស ខ្មែរល្បីៗ ចំនួន ៣ រូបរួមមាន លោក លឹម ប៊ុនធឿន, លោក ទុយ វិច្ឆិកា និង លោក ថោង ច័ន្ទកិត្យា និង ៦ នាក់ផ្សេងទៀតត្រៀមជាប់ឈ្មោះក្នុងបញ្ជីអាជ្ញាកណ្ដាលកម្រិតអន្តរជាតិសម្រាប់ឆ្នាំ ២០១៥ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
លោក ទុយ វិច្ឆិកា ទទួលប្រាក់រង្វាន់តំណាង កាលពីលីករដូវកាល ២០១៤
ដំណាលគ្នានេះដែរ វេបសាយផ្លូវការសម្រាប់អាជ្ញាកណ្ដាលបាល់ទាត់អន្តរជាតិ The 3rd Team បានបញ្ចេញបញ្ជីឈ្មោះអាជ្ញាកណ្ដាលតាមប្រទេសទាំងអស់ ក្នុងទ្វីបនីមួយៗ ជា ៦ តំបន់ផ្សេងៗគ្នា កាលពីថ្ងៃ សុក្រ ទី ១៩ ធ្នូ ថ្មីៗ នេះ។ សម្រាប់អាជ្ញាកណ្ដាល FIFA របស់កម្ពុជានៅឆ្នាំ ២០១៤ ក៏មានបេក្ខភាពចំនួន ៩ រូប ដូចក្នុងបញ្ជីសម្រាប់ឆ្នាំ ២០១៥ ដែរដោយគ្រាន់តែដំណែងជំនួយការអាជ្ញាកណ្ដាល លោក ជី សុភាព ជំនួសលោក សរ ជួបវាសនា តែប៉ុណ្ណោះ។
|
បញ្ជីអាជ្ញាកណ្ដាល FIFA របស់កម្ពុជា |
|||
|
ល.រ |
ឈ្មោះ |
តួរនាទី |
អាយុ |
|
១ |
លឹម ប៊ុនធឿន |
អាជ្ញាកណ្ដាល |
៣៣ ឆ្នាំ |
|
២ |
ថោង ច័ន្ទកិត្យា |
អាជ្ញាកណ្ដាល |
៣៣ ឆ្នាំ |
|
៣ |
ទុយ វិច្ឆិកា |
អាជ្ញាកណ្ដាល |
៣៥ ឆ្នាំ |
|
៤ |
ចេង ចាន់ដារ៉ា |
ជំនួយការអាជ្ញាកណ្ដាល |
៣០ ឆ្នាំ |
|
៥ |
ជី សុភាព |
ជំនួយការអាជ្ញាកណ្ដាល |
២៩ ឆ្នាំ |
|
៦ |
គឹម ស៊ីពិសាល |
ជំនួយការអាជ្ញាកណ្ដាល |
៣១ ឆ្នាំ |
|
៧ |
អឿន សំរឹទ្ធ |
ជំនួយការអាជ្ញាកណ្ដាល |
២៩ ឆ្នាំ |
|
៨ |
ស៊ាន សុភ័ក្រ |
ជំនួយការអាជ្ញាកណ្ដាល |
២៧ ឆ្នាំ |
|
៩ |
សាំង សុភ័ក្រ |
អាជ្ញាកណ្ដាលហ្វូតសាល |
៣៣ ឆ្នាំ |