CNN​ បង្ហាញ​ហើយ​តើ​ អ្នក​ Search តាម​ Google ចង់​​រក​មើល​អ្វី​ខ្លះ​​​ក្នុង​ឆ្នាំ​២០១៤​

  • 2014-12-21 16:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ពិភព​លោក​​របស់​អាមេរិក​ CNN​ បាន​ចេញ​របាយ​ការណ៍​ចុង​ឆ្នាំ​ បង្ហាញ​ពី​រឿង​កំពូល​ទាំង​១០​ ដែល​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចូល​ស្រាវជ្រាវ​តាម​ Google។ រឿង​កំពូល​ទាំង​១០​នោះរួម​​មាន៖ ​

 

១) តួ​ Robin Williams ​តារា​ហូលីវូដ​អាម៉េរិកាំង​ មាន​គេ​ Google​ ច្រើន​ជាង​គេ​បង្អស់​ ដោយ​ចង់​ដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​រូប​​លោក​ ក្រោយ​ពេល​ទទួល​មរណភាព​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៤​នេះ។

 

 

២) ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ World Cup​ គឺ​ជា​ប្រធាន​បទ​ដែល​ចូល​បើក​រក​មើល​តាម​ Google លំដាប់​កំពូល​ទី​ពីរ។  

 

 

៣) ជំងឺ​អេបូឡា​គឺ​ជា​បញ្ហា​ទី​បី​ដែល​មាន​គេ​ចូល​បើក​មើល​តាម​​គេហទំព័រ​ Search ​Google​ ច្រើន។

 

 

 

៤) ចំណែក​គោល​បំណង​ធំ​ទី​៤​នៃ​ការ​ Search ​តាម​ Google ​គឺ​រក​មើល​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​យន្ត​ហោះ​ម៉ាឡេស៊ី​ MH​ ៣៧០។

 

 

 

៥) ឯ​​រឿង​លំដាប់​ទី​៥ ​ដែល​គេ​ឧស្សាហ៍​​បើក​រុករក​មើល​គឺ​ ចង់​ដឹង​អំពី​ការ​លេង​ល្បែង​ចាក់​ទឹក​ត្រាំ​ទឹក​កក​ ឬ “Ice Bucket Challenge"។

 

 

 

៦) ហ្គេម​ Flappy Bird ​ក៏​បាន​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​លំដាប់​កំពូល​ទី​៦​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ Google។

 

 

 

៧) រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​គេ​ចូល​បើក​មើលតាម​​ Google​ លំដាប់​ទី​៧​នោះ​ គឺ​ចង់​ដឹង​អំពី​អ្នក​សិល្បៈ​ តែង​ខ្លួន​ជា​ស្រី​ ប៉ុន្តែ​ទុក​ពុក​មាត់​ Conchita Wurst។

 

 

៨) ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​លើ​ពួក​ ISIS ​ក៏​ជា​ចំណុច​ចាប់​អារម្មណ៍​ មាន​គេ​ចូល​បើក​រុក​រក​មើល​តាម​ Google​ ជាប់​លំដាប់​កំពូល​ទី​៨។

 

 

 

៩) ដោយ​ឡែក​ រឿង​តុក្កតា​ “Frozen”​ ក៏​មាន​គេ​ចាប់​អារម្មណ៍​ចង់​ដឹង​ចង់​ឮ​ ចូល​ស្រាវជ្រាវ​តាម​ Google​ ច្រើន​រហូត​ឈរ​​លេខ​រៀង​កំពូល​ទី​៩​ សម្រាប់​ឆ្នាំ​២០១៤​នេះ។

 

 

 

១០) ចំពោះ​គោល​បំណង​អ្នក​ប្រើប្រាស់​ Google ច្រើន​​លំដាប់​ទី​១០​វិញ​ គឺ​ការ​ចង់​ដឹង​អំពី​ព្រឹត្តិការណ៍​កីឡា​ 2014 Sochi Winter Olympics។

 

 

ចុះ​ប្រិយមិត្ត​វិញ​ ​ស្រាវជ្រាវ​តាម​ Google ​មើល​អ្វី​ដែរ​សម្រាប់​ឆ្នាំ​២០១៤​នេះ?

 

-អាន​អត្ថបទ៖ Google គ្រោង​​​​​បង្កើត​ Platform ​Android ​ដោយ​ផ្ទាល់​នៅ​លើ​តាបឡូ​ឡាន

 

ប្រភព៖ CNN

​​​

អត្ថបទថ្មី