កូរ៉េ​ខាង​ជើង​ដែល​គេ​តែង​រិះគន់​ មាន​តារា​ស្រី​ស្អាត​ៗ​ កូរ៉េ​ខាង​ត្បូង​សូម​ខ្មាស​

  • 2014-12-21 18:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មិន​សូវ​បើក​ចំហ​ប្រទេស​របស់​កូរ៉េ​ខាង​ជើង​ ធ្វើ​ឲ្យ​ពិភពលោក​ខាង​ក្រៅ​ស្គាល់​ប្រទេស​នេះ​បាន​តិច​តួច។ គេ​មិន​សូវ​ស្គាល់​សិល្បៈ​ ជា​ពិសេស​តារា​សម្ដែង​របស់​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​ទេ។ អ្នក​ខ្លះ​ធ្លាប់​ទាំង​ចោទ​សំនួរ​ថា​តើ​កូរ៉េ​ខាង​ជើង​មាន​តារា​ស្រី​ស្អាត​ៗ​ដូច​កូរ៉េ​ខាង​ត្បូង​អត់។

 

បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ China Daily កូរ៉េ​ខាង​ជើង​ក៏​មាន​តារា​ស្រី​​សម្រស់​បាន​ មិន​ចាញ់​តារា​កូរ៉េ​ខាង​ត្បូង​ប៉ុន្មាន​ទេ ជា​ពិសេសតារា​ខាង​ក្រោម​នេះ​តែ​ម្ដង៖ ​

 

តារា​ស្រី​ដែល​ល្បី​ថា​ស្អាត​ គឺ​នាង​ Cho Myung-ae បាន​បញ្ចប់​បរិញ្ញា​ពី​សាកលវិទ្យាល័យ​ Pyongyang University of Music and Dance និង​ក្លាយ​ជា​អ្នក​របាំ​របស់​កូរ៉េ​ខាង​ជើង។ នាង​ត្រូវ​បាន​អតីត​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ Kim Jung-il ផ្ដល់​រហស្សនាម​ថា​ "បុប្ផា​នៃ​សាមគ្គី​ភាព" ផង​ដែរ។ សម្រស់​ដ៏​អស្ចារ្យ​របស់​នាង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន។ នាង​ថែម​ទាំង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​សម្ដែង​ពាណិជ្ជកម្ម​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Samsung​ សម្រាប់​ម៉ូដែល​ Samsung Anycall ​ជា​មួយ​តារា​កូរ៉េ​ខាង​ត្បូង​ នាង​ Lee Hyori។ Cho Myung-ae​ គឺ​ជា​តារា​កូរ៉េ​ខាង​ជើង​ដំបូង​គេ​ដែល​លេច​មុខ​ក្នុង​ទូរទស្សន៍​ឯក​ជន​របស់​កូរ៉េ​ខាង​ត្បូង។

 

 

 

ចំណែក​នាង​ Jung Mi-hyan ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ មាន​សម្រស់​ស្រស់​ស្អាត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ។ នាង​ស្ទើរ​​តែ​កាន់​កាប់​ការ​សម្ដែង​ក្នុង​កម្មវិធី​សម្ពោធ​អ្វី​ផ្សេង​ៗ​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​ហើយ។ នាង​គឺ​ជា​ប្រធាន​អ្នក​រាំ​​គាំ​ទ្រ​កីឡា​ និង​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​កីឡាករ​កីឡា​ការិនី​ជម្រើស​ជាតិ ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ។ តែ​ទោះ​បី​យ៉ាង​ណា​ សារព័ត៌មាន​​ស្ទើរ​តែ​ទាំង​អស់​​កម្រ​បាន​ទៅ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​នាង​ណាស់។

 

 

 

ចំពោះ​នាង​ Kim Uk-hee វិញ​ គឺ​ជា​សមាជិក​នៃ​ក្រុម​របាំ​សិល្បៈ​យោធា​ប្រជាជន​កូរ៉េ​ខាង​ជើង​ និង​មាន​ឋានន្តរសក្ដិ​ជា​អនុសេនីយ៍ត្រី​ទៀត​ផង។ ក្នុង​កែវ​ភ្នែក​​របស់​ប្រជាជន​កូរ៉េ​ខាង​ជើង​ នាង​មាន​ភាព​សិចស៊ី​ និង​ប្រកប​ដោយ​ស្ទិលម៉ូដ។

 

 

 

ដោយ​ឡែក​ នាង​ Lee Jung-ran ​គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​ទៀត​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ នាង​បាន​សម្ដែង​ក្នុង​រឿង​ល្ខោន​​ ដែល​បាន​ណែនាំ​ដោយ​អតីត​ប្រមុខ​ដឹកនាំ​កូរ៉េ​ជាង​ជើង​ លោក​ Kim Jung-il ​លើ​បទ​ចម្រៀង​ បច្ចេកទេស​សម្ដែង​ ការ​ច្រៀង​ ឧបករណ៍​ភ្លេង​ និង​ការ​រាំ។

 

 

ម៉េច​ដែរ​​ប្រិយមិត្ត តារា​កូរ៉េ​ខាង​ជើង​ស្អាត​ប្រហែល​តារា​កូរ៉េ​ខាង​ត្បូង​អត់​ប៉ុណ្ណឹង?

 

 

ប្រភព៖ chinadaily 

អត្ថបទពេញនិយម