ចុម! ក្បាល​ពោះតារា​ស្រី Taeyeon ​ល្បី​ពេញ​កូរ៉េខាងត្បូង

  • 2014-12-21 18:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ នាង Taeyeon តារា​ចម្រៀង​ក្រុម​ Girl's Generation បាន​ធ្វើ​ឱ្យ​សាធារណជន ​ក្នុង​ប្រទេស​កូរ៉េខាត​ត្បូង​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ក្រោយនាង​ចែក​រំលែក​រូប​ក្បាលពោះមួយ​សន្លឹក​លើ Instagram។

 

 

ចំណុច​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​នោះ ដោយសារ​តារា​វ័យ​២៥​ឆ្នាំ ប្រើ​សំបក​ផ្លែឈើ​ធ្វើ​​​មុខ​មនុស្ស លើ​ក្បាល​ពោះ​ដ៏​សិចស៊ី​របស់​នាង។

 

ក្រោយ​បង្ហោះ​រូប​នេះ​ហើយ អ្នកគាំទ្រ​ប្រុស​ជាច្រើន​បាន​សួរ​ Taeyeon ថា តើ​នេះ​ជា​អ្វី? ឆ្លើយ​តប​នឹង​សំនួរនេះ​ តារា​ស្រី​រូប​ស្រស់​កើត​នៅ​ទីក្រុង Jeonju បញ្ជាក់​ថា៖ "ខ្ញុំ​គិត​ថា​ខ្ញុំ​ឡើង​ទម្ងន់។ ខ្ញុំ​​ចង់​ញ៉ាំ​ក្រូចឃ្វិច​ច្រើន​ពេក"។

 

អ្នកគាំទ្រ​មួយ​ចំនួន​បញ្ចេញ​មតិ​ថា ពោះ​របស់ Taeyeo ពិត​ជា​ស្អាត​ណាស់ ខណៈ​អ្នកខ្លះ​ទៀត​រិះគន់​ថា វា​ជា​រឿង​ចម្លែក ពេល​នរណា​ម្នាក់ បង្ហោះ​​​រូប​បែប​​នេះ​លើ Instagram។ ចំណែក​អ្នក​ផ្សេង​ទៀត​ថា តើ​នាង​ឡើង​ទម្ងន់​ដោយ​​របៀបណា?

 

Taeyeon ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន Follower ច្រើន​លើ​បណ្ដាញ Instagram ពោល​គឺ ៣លាន​នាក់។ ក្នុង​ឆ្នាំ​២០១៤​នេះ នាង​ហាក់​មាន​សកម្មភាព​ប្លែកៗ​ច្រើន លើ​បណ្ដាញ​ខាងលើ ដូចជា Unfollow មនុស្ស​ច្រើន​នាក់​រួម​ទាំង​មិត្ត​ប្រុស​របស់នាង​ឈ្មោះ Baekhyun និមិត្ត​រូប​ក្រុម EXO ចោល​ផង​ដែរ។

 

ក្នុង​ឆ្នាំ​នេះ ក្រុម Girls' Generation របស់ Taeyeon បាន​ជាប់​ជា​ក្រុមដែល​​មាន​ប្រជាប្រិយភាព​លំដាប់​លេខ​២ លើ​តារាង Gallup Korea នៅ​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​តារា​ចម្រៀង​ស្រី IU ហើយ​នៅ​ថ្ងៃ​ទី​ ៤ ខែ​មករា ឆ្នាំ​២០១៥ ក្រុម​នេះ​នឹង​​ធ្វើ​ការប្រគុំ​តន្ត្រី​នៅ​ចិន ដើម្បី​អបអរ​ខួប​លើក​ទី​៧​របស់​ពួកគេ៕

 

 

 

-អាន​អត្ថបទ៖ Cute 9! ​រូប​ថត​សមាជិក​ក្រុម Girls’ Generation គ្រប់​គ្នា​កាល​នៅ​តូច

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Kpopstarz