Miley Cyrus ត្រូវ​ម្ដាយ​មិត្ត​ប្រុស​ ចាត់​ទុក​​ជា​​ក្មេង​ព្រៃ

  • 2014-12-25 17:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី Maria Shriver ម្ដាយ​លោក Patrick Schwarzenegger បាន​​ចាត់​ទុក​តារា​សំបូរ​រឿង​អាស្រូវ Miley Cyrus ជា​មនុស្ស​ព្រៃ។ នេះ​បើ​​យោង​តាម​ចំណងជើង​សរសេរ​ធំៗ​​របស់​គេហទំព័រ Dailymail ម្សិលមិញ។

 

 

ស្ត្រី​វ័យ​៥៩​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មិន​ពេញ​ចិត្ត​ឱ្យ​កូនប្រុស​របស់​ខ្លួន​​ទាក់ទង​ជាមួយ​តារា​ស្រី​រូប​នេះ​ឡើយ ព្រោះ​អ្នកស្រី​​ព្រួយ​បារម្ភ​ថា ​អាកប្បកិរិយា​តារា​រូបនេះ​អាចជះ​ឥទ្ធិពល​អាក្រក់​មក​លើ​កូន​អ្នកស្រី។

ប្រភព​បាន​ឱ្យ​ដឹង​ថា មាន​ការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​រវាង​អ្នកស្រី Maria និង​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​នេះ។ អ្នកស្រីបាន​ប្រាប់ Patrick ថា​ ពេលណា​​កាន់​តែ​ឮរឿង​របស់ Miley អ្នកស្រី​កាន់​តែព្រួយ​​បារម្ភ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព​ផ្ទៃក្នុង​មួយ។

 

របាយការណ៍​ផ្សេង​ៗទៀត​​បង្ហាញ​ដែរថា អ្នកស្រី  Maria បាន​ហាម Miley មិន​ឱ្យ​ចូល​រួម​​កម្មវិធី​បុណ្យ​ណូអែល​ប្រចាំ​ឆ្នាំ របស់​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy ទៀត​ផង ព្រោះអ្នក​ស្រី​ ដែល​​ត្រូវ​ជា​បង​ប្អូនជីដូន​មួយ​របស់​អតីត​ប្រធានាធិបតី​រូប​នោះ​ ​មិន​ចង់​ឱ្យ​នាង​ទៅ​ទី​នោះ និង​មិន​ចង់​ឱ្យ​មាន​រឿង​រង្គោះរង្គើ​កើត​​ឡើងឡើយ។

 

ទោះបីជាយ៉ាងណា​ តារា​សម្ដែង តារាចម្រៀង និងជា​​សហគ្រិនវ័យ​​២១​ឆ្នាំ Patrick បាន​ទទូច​សុំឱ្យ ​Miley ​ចូល​រួម​ដែរ បើ​មិន​ដូច្នេះ​ទេ គេនឹង​​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ។ មក​ដល់​ពេល​នេះ Patrick និង​ Miley Cyrus បាន​ទាក់ទង​គ្នា​បាន​បី​ខែ​ហើយ៕

 

 

 
 

 

Miley Cyrus ​​មាន​សេចក្តី​សុខ​លើ​​គ្រែ​ពេញ​ទំហឹង​ជាមួយ…

 

ដឹង​អត់ មួយ​ឆ្នាំ​២០១៤​នេះ Miley Cyrus ថត​ដោះ​អាវ​ប៉ុន្មាន​ដង?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailynmail