ការ​ភ័យខ្លាច​ពីរ​យ៉ាង​ដែល​ប្រុសៗ​ភាគច្រើន​មាន​ដូចគ្នា​

  • 2014-10-01 15:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពួកគេ​នឹង​នរ មិន​សូវ​និយាយ មិន​សូវ​ស្តី មិន​សូវ​ស្លៀកពាក់​រៀបរយ ហើយ​គេ​ជា​កូន​ប្រុស។ តែ​មិន​មែន​ថា​កូនប្រុស​គ្មាន​ភាព​ភ័យ​ខ្លាច​នោះ​ទេ។

 

Sabay មាន​អាថ៌កំបាំង​ពីរ​នៃ​ការ​ភ័យ​បារម្ភ​របស់​បុរស​ៗ ដែល​ស្រីៗ​អាច​ថា អាន​ចប់​កាលណា​នឹង​មាន​ការ​ភ្ញាក់ផ្អើល​។

 

រូបតំណាង

 

ការ​ភ័យ​ខ្លាច​ទី​១ គឺ​ចំណង់​​ផ្លូវ​ភេទ

 

បុរស​តែង​គិត​ពី​ប្រធាន​បទ​នៃ​ការ​រួមភេទ​ជាមួយ​នារីៗ​ចម្លែកៗ​ដែល​មិនមែន​ជា​សង្សារ​ ឬ​ទើប​តែ​ឃើញ​នាង​ដើរ​កាត់​ពី​មុខ។ គេ​ផ្តល់​សេរីភាព​ឲ្យ​ខ្លួន​គេ​តាម​ចិត្ត​ចង់​ក្នុង​ការ​គិត​ពី​វិធី​រួមភេទ​ប្លែកៗ​តាម​ភាពយន្ត​វីដេអូ​អាសអាភាស ឬ​តាម​ដែល​គំនិត​គេ​គិត​វា​ឡើង​ដោយ​ខ្លួន​ឯង​។ ចំណង់​ផ្លូវ​ភេទ​របស់​បុរស​ជា​រឿង​ធម្មតា ​សឹង​ថា​វា​មាន​សង្វាក់​ស្មើ​នឹង​ការ​ដក​ដង្ហើម​ចេញ​ចូល​របស់​គេ​។ សូម្បី​ពេល​កំពុង​ធ្វើ​អ្វី​មួយ ​ធ្វើការ មើល​​ខ្សែ​ភាពយន្ត ​ហាត់​ប្រាណ ស្តាប់​ភ្លេង​ គេ​អាច​ឆ្លៀត​គិត​ពី​រឿង​នោះ​បាន​គ្រប់​ពេល​ ទោះ​បី​គេ​ជា​អ្នកណា ជា​សាស្ត្រាចារ្យ ជា​កីឡាករ ជា​ប្រធាន​ក្រុមហ៊ុន ជា​អ្នក​ច្បាប់​ ជា​អ្វី​ក៏​ដោយ​​ ដូច្នេះ​ហើយ​បុរស​តែងតែ​មាន​សំណួរ​ចំពោះ​ខ្លួន​ឯង​ថា​ «​ខ្ញុំ​មាន​បញ្ហា​រឿង​ផ្លូវ​ភេទ​ឬ​យ៉ាង​ណា? ខ្ញុំ​ជា​មនុស្ស​ល្មោភ​កាម? តើ​អ្នក​ដទៃ​ដឹង​ពី​ទម្លាប់​គិត​ដ៏​កខ្វក់​របស់​ខ្ញុំ​អត់?»

 

វា​ជា​រឿង​ធម្មជាតិ​របស់​បុរស​ប៉ុណ្ណោះ។​ អ្វីៗ​គ្រាន់​តែ​ជា​ការ​គិត។ បុរស​គ្រប់គ្នា​បាន​គិត​ហើយ​វា​បញ្ចប់​ទៅ​ជាមួយ​ការ​គិត​ដដែល​ ចំណែក​ថា​គេ​យក​ការ​គិត​នោះ​មក​ធ្វើ​ជា​ការ​ពិត​ ឬ​អត់ វា​អាស្រ័យ​ទៅ​លើ​ប្រភេទ​មនុស្ស​ និង​វិធី​គ្រប់គ្រង​ខ្លួន​ឯង​ម្នាក់ៗ។

 

ទោះ​យ៉ាងណា ​បុរស​នៅ​តែ​ភ័យ​ថា គេ​មិន​ប្រក្រតី​លើ​ករណី​នេះ​។

 

ការ​ភ័យ​ខ្លាច​ទី២​ គឺ​សមត្ថភាព​សង្គម

 

បុរស​តែងតែ​តូច​ចិត្ត ​ប្រសិន​គេ​មាន​ចំណូល​ ឬ​មាន​ឋានៈ​សង្គម​តិច​ជាង​ស្រី​ដែល​គេ​ស្រលាញ់។ ​អ្វី​ដែល​គេ​ខ្លាច​បំផុត​គឺ​ខ្លាច​បាត់បង់​ការ​គោរព​ឲ្យ​តម្លៃ។

 

គេ​ខ្លាច​មនុស្ស​ដែល​គេ​ត្រូវ​រស់​នៅ​ជាមួយ​មួយ​ជីវិត​នោះ មើល​ងាយ​គ្រួសារ​គេ​ ឪពុកម្ដាយ​គេ គេ​ខ្លាច​ថ្ងៃ​ណា​មួយ​នាង​និយាយ​ថា «​ប្រាក់​ខែ​បង​ឯង មិន​បាន​ទាំង​ទិញ​ខោ​អាវ​អូន​ពីរ​កំប្លេ​ផង» «ប្រាក់​ខែ​បង​ឯង​ស្មើ​នឹង​១០​ភាគរយ​នៃ​ចំណូល​ប្តី​អ្នក​ជិត​ខាង​យើង​» «បង​ឯង​ជា​ប្រុស​ដែល​គ្មាន​សមត្ថភាព​ចិញ្ចឹម​ប្រពន្ធ​កូន​មិន​រស់។ល។»

 

ទាំង​នេះ​ជា​អ្វី​ដែល​បុរសៗ​គិត​បារម្ភ​ជា​ជានិច្ច​ក្នុង​ជីវិត​នៅ​លីវ​របស់​គេ​ អញ្ចឹង​ហើយ​ស្រី​ដែល​ឆ្លាត​អាច​ជួយ​គេ​ឲ្យ​​ចាកចេញ​ពី​ការ​បារម្ភ​ទាំង​នេះ​បាន ​នឹង​ក្លាយ​ជា​នារី​ដែល​គេ​ខ្វះ​មិន​បាន​៕

 

អាន​អត្ថបទ៖ ៦​យ៉ាង​ដែល​ស្រីៗ​គិត ពេល​ឃើញ​ប្រុសៗ​ដំបូង

 

ដោយ៖ សុផាត