គ្រឿង​សម្អាង​៥​ប្រភេទ​គួរតែ​មាន​ក្នុង​កាបូប​មនុស្ស​ស្រី

  • 2014-12-26 16:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាព​នារី​​គ្រប់រូប​ ពេល​ចេញក្រៅ​ម្ដង​ៗ​មិន​ដែល​ភ្លេច​របស់​សំខាន់ៗ​មួយ​ចំនួន​​​ដាក់​ក្នុង​កាបូប​ទេ ដែល​ក្នុង​នោះ​ក៏​មាន​គ្រឿង​សម្អាង​ផង​ដែរ។ ចង់​ដឹង​គ្រឿង​សម្អាង​៥​ប្រភេទ​ណា​ខ្លះ ​ដែល​គួរ​តែ​​មាន​ក្នុង​កាបូប​មនុស្ស​ស្រី​ជានិច្ច សូម​មើល​ដូច​ខាង​ក្រោម៖

 

១. ប៊ីប៊ី​ក្រែម

មាន​ប៊ីប៊ី​ក្រែម​តែ​មួយ​មុខ​ស្មើ​នឹង​មាន​ម្សៅ​ផាត់​ និង​ម្សៅ​ទ្រនាប់​ ហើយ​វា​មាន​ផ្ទុក​ជាតិ​សំណើម​ដល់​ស្បែក​មុខ ​និង​អាច​លុប​ស្នាម​អុច​ខ្មៅ។  នេះ​ជា​ផលិតផល​តុបតែង​មុខ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ទុក​នៅ​ក្នុង​កាបូប​ជានិច្ច។

 

២. ម្សៅ​ផាត់

 

ក្នុង​កាបូប​មនុស្ស​ស្រី​ចាំបាច់​បំផុត​ត្រូវតែ​មាន​ម្សៅ​ប្រភេទ​នេះ។ ចូរ​រក្សា​វា​ទុក​ក្នុង​កាបូប​ដៃ​ជានិច្ច ​ព្រោះ​វា​ងាយស្រួល​ដើម្បី​បន្ថែម​ពន្លឺ​ដល់​ផ្ទៃ​មុខ​គ្រប់​ពេល។

 

៣. ក្រេប​លាប​បបូរមាត់

 

 

ក្រែម​ ​ជា​គ្រឿង​សម្អាង​ល្អ​បំផុត​សម្រាប់​លាក់បាំង​នូវ​បញ្ហា​មួយ​ចំនួន​លើ​បបូរមាត់​របស់សុភាពនារី ដូចជាបបូរមាត់ខ្មៅ ​និងប្រេះ ស្ងួត​ជាដើម​ហើយមាន​ភាព​ងាយស្រួល​ដាក់​តាម​ខ្លួន។

 

៤. ប្រដាប់​ពត់​រោមភ្នែក

 

 

ធុញទ្រាន់​នឹង​ការ​ដាក់​ម៉ាស្ការ៉ា​នៅ​ក្នុង​កាបូប​ឬ? មិន​ពិបាក​ទៀត​ទេ​ឥឡូវ​អ្នក​ដាក់​ប្រដាប់​ពត់​រោមភ្នែក ក្នុង​កាបូប​ជំនួស​ឲ្យ​ការ​ប្រើ​ម៉ាស្ការ៉ា​ហើយ​អត្ថប្រយោជន៍​របស់​វា​ គឺ​អាច​ធ្វើឲ្យ​រោមភ្នែក​វែង​​ដូច​ធម្មជាតិ។

 

៥. ទឹកអប់

 

 

នរណា​ៗ​ក៏​ដូចគ្នា​ដែរ​តែងតែ​ចង់បាន​ក្លិន​ប្រហើរ​ពេល​ចូលរួម​កម្មវិធី​ ឬ​ពេល​នៅ​ជិត​ដៃគូ។ ទឹកអប់​ជា​ផលិតផល​គ្រឿង​សម្អាង​មួយ​ប្រភេទ​ដ៏មានសារ​សំខាន់​ក្នុង​ការ​រក្សា​វា​ទុក​ក្នុង​កាបូប​ដោយ​មិន​អាច​ខ្វះ​បាន។

 

ចុចអាន៖ ចូល​ខែ​រងា បបូរ​មាត់​ប្រេះ​ អាច​ដោះ​ស្រាយ​បាន​ដោយ​ងាយ​ៗ​ ៥​ យ៉ាង​នេះ​

 

ចុច​អាន​អត្ថបទ​សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖ boldsky