​​​ស្ត្រី​​គ្រូ​បង្រៀន​​ខ្មែរ​​ដំបូង​គេ​​​​​ប្រជែង​​​​​​​ពាន​​រង្វាន់​​​​ពិភពលោក​​ ​​រង្វាន់​​​១​លាន​ដុល្លារ ​​​

  • 2014-12-29 23:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​ជនជាតិ​ខ្មែរ​ជា​ប្រវត្តិសាស្ត្រ​​​​ដែល​បាន​​​ចាប់​ការងារ​​ជា​​គ្រូ​បង្រៀន​​​​កុមារ​ពិការ​​ភ្នែក​​​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ឥឡូវ​នេះ​​អ្នក​ស្រី​​​ នាង ផល្លា ​បាន​ជាប់​ក្នុង​បញ្ជី​ Finalist ​​ជាមួយ​គ្រូ​បង្រៀន​​មក​ពី​ប្រទេស​ផ្សេងៗ​​​៤៩​នាក់​ទៀត ​​ប្រជែង​​​គ្នា​​​យក​ពាន​រង្វាន់ ​Global Teacher Prize ​​នៅ​ទីក្រុង​ឌូបៃ​ដែល​មាន​ប្រាក់​រង្វាន់​ដល់​ទៅ​​១​លាន​​ដុល្លារ។

 

មុន​​​​​​វិល​មក​កម្ពុជា​​​​បង្រៀន​ និង​បង្កើត​ឲ្យ​មាន​​​អក្សរ​​​ជន​ពិការ​​ភ្នែក​​ដល់​កុមារ​កម្ពុជា​​នៅ​ឆ្នាំ​១៩៩៣ អ្នក​ស្រី​​​​​មាន​ប្រវត្តិ​​ធ្លាប់​ជា​នាយិកា​​​សាលា​​មួយ​របស់​​អង្គការ​សហប្រជាជាតិ​​​នៅ​ជំរំ​​ជន​ភៀស​ខ្លួន​លើ​ដី​ថៃ​តាំង​ពី​ឆ្នាំ​១៩៨៦។ ទី​នោះ​​​អ្នក​​ស្រី​​​ នាង ផល្លា ដែល​​ត្រួសត្រាយ​ឲ្យ​មាន​កម្មវិធី​សិក្សា​សម្រាប់​ជន​ពិការ​​​និង​​ឥឡូវ​​បាន​ក្លាយ​ជា​​​នាយិកា​​​​សាលា​​កុមារ​ពិការ​ភ្នែក​ភ្នំពេញ​ថ្មី  និង​ជា​​​​​មន្ត្រី​គ្រប់គ្រង​កម្មវិធី​សិក្សា​​​កុមារ​ពិការ​​ភ្នែក​និង​ថ្លង់​គ​​​ប្រចាំ​​អង្គការ​​គ្រួសារ​ថ្មី​ទូទាំង​ប្រទេស​​​ បាន​​​ធ្វើ​ការ​​ពាក់​នឹង​ការ​អប់រំ​កុមារ​ពិការ​​ភ្នែក​​នៃ​គ្រួសារ​ជន​ភៀស​ខ្លួន​ខ្មែរ​​​។

 

 

និយាយ​ពី  Global Teacher Prize វិញ​ពេល​នេះ​​​​អ្នក​ស្រី នាង ផល្លា ស្ត្រី​​ខ្មែរ​​ដំបូង​​​ដែល​ជាប់​​ក្នុង​ការ​ជ្រើសរើស​ស្វែង​​​រក​​​គ្រូ​បង្រៀន​ជើង​​​ឯក​ថ្នាក់​ពិភពលោក​នេះ បាន​​ស្ថិត​​នៅ​បញ្ជី​៥០​នាក់​ចុង​ក្រោយ​។ ដំណាក់​កាល​បន្ទាប់​ គឺ​ការ​​​វាយ​តម្លៃ​​​ជម្រុះ​ទុក​​១០​នាក់​ចុង​ក្រោយ ដែល​នឹង​ប្រកាស​នៅ​​​ពាក់​កណ្ដាល​ខែ​កុម្ភៈ​២០១៥។

 

​ឯ​ជយលាភី​​ពាន​រង្វាន់​ ១​លាន​ដុល្លារ​នេះ​នឹង​ប្រកាស​ក្នុង​សន្និបាត The Global Education  and Skill Forum ​នៅ​ ឌូបៃ​ថ្ងៃ​ទី​១៦​មីនា​២០១៥៕

 

 

 

​ប្រែ​សម្រូល៖ ខ្វាន់ ប្រភព៖ globalteacherprize

អត្ថបទថ្មី