Jessica បង្ហាញសារឈឺចាប់ ក្រោយត្រូវបណ្ដេញចេញពីក្រុម Girls' Generation ជាផ្លូវការ
- 2014-10-01 21:06:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jessica បង្ហាញសារឈឺចាប់ ក្រោយត្រូវបណ្ដេញចេញពីក្រុម Girls' Generation ជាផ្លូវការ
ចន្លោះមិនឃើញ
ក្រោយពីផលិតកម្ម SM Entertainment បានចេញសេចក្ដីថ្លែងការ ផ្លូវការអំពីការដកហូតតំណែងរបស់ខ្លួន ពីក្រុម Girls' Generation កាលពីម្សិលមិញ តារាចម្រៀង Jessica ក៏បានបង្ហាញអារម្មណ៍ឈឺចាប់របស់ខ្លួន តាមរយៈសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនមួយនៅលើគេហទំព័ររបស់នាង។
Jessica បានបន្តថា “ខ្ញុំខូចចិត្តយ៉ាងខ្លាំង និងមិនអាចលាក់បាំងអារម្មណ៍ឈឺចាប់បានឡើយ ដែលត្រូវបានផលិតកម្ម និងមិត្តរួមក្រុម ដែលខ្ញុំបានចំណាយពេល និងខិតខំប្រឹងប្រែងជាមួយគ្នារយៈពេល ១៥ឆ្នាំមកនេះ សុំឲ្យខ្ញុំចាកចេញដោយសារតែមូលហេតុ ដែលខ្ញុំចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួន”។
នេះគឺជាការបកស្រាយខុសស្រឡះពីសេចក្ដីថ្លែងការណ៍របស់ផលិតកម្ម SM ដែលអះអាងថា Jessica ជាអ្នកសុំឈប់ពីក្រុមដោយខ្លួនឯង។
ក្រៅពីការមមាញឹកនឹងមុខជំនួញ នៅមានរឿងមួយទៀតដែលគេសង្ស័យថាជាមូលហេតុដែលនាំឲ្យ Jessica ត្រូវបណ្ដេញចេញពីក្រុម គឺដោយសារនាងបានប្រឆាំងផលិតកម្ម រឿងរៀបការជាមួយបុរសអ្នកមានម្នាក់ឈ្មោះ Tyler Kwon។ ក៏ប៉ុន្តែទាំងផលិតកម្ម SM និង Jessica សុទ្ធតែមិននិយាយពីបញ្ហានេះដូចគ្នា លើកលែងតែ Tyler Kwon ដែលបានបញ្ជាក់លើបណ្ដាញ weibo របស់ខ្លួនម្សិលមិញថា គេមិនមានគម្រោងរៀបការជាមួយ Jessica នោះឡើយ។
Jessica នឹងនៅតែជាតារារបស់ផលិតកម្ម SM ដដែលប៉ុន្តែនាងបន្តសកម្មភាពជាតារាទោល។ ចំណែកក្រុម Girls' Generation ពីពេលនេះទៅគឺមានសមាជិកតែ ៨នាក់គត់ ៕
អានអត្ថបទ៖ Jessica ត្រូវបណ្ដេញចេញពីក្រុម Girls’ Generation ហើយមែនទេ?
អានអត្ថបទ៖ Girls’ Generation បន្តកុងត្រាជាមួយផលិតកម្ម SM ទាំងអស់គ្នា
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop ,mwave