ជើងហោះហើរ QZ8501៖​​ រក​ឃើញ​សព​ជន​រង​គ្រោះ​​៤០​នាក់​ហើយ

  • 2014-12-30 23:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៤:៤០៖ គិត​មក​ដល់​ត្រឹម​ពេលនេះ​ សាក​សព​មនុស្ស ៤០​នាក់​ហើយ ដែល​ត្រូវ​គេ​រក​ឃើញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​នាវិក​ឥណ្ឌូណេស៊ី ដែល​កំពុង​ដុត​ដៃ​ដុត​ជើង​ស្វែង​រក​សព​ជន​រង​គ្រោះ​បន្ថែម។ មុន​នេះ ពុំ​មាន​ការ​អះអាង​ច្បាស់​ថា តើ​យន្តហោះ​នោះ​ពិត​ជា​ត្រូវ​ជួប​គ្រោះ​ថ្នាក់​មែន ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​សាកសព​មាន​ការ​កើន​ឡើង​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​គេអាច​សន្និដ្ឋាន​កាន់​តែ​ច្បាស់​ថា​ ជា​សព​​នៃ​ជន​រង​គ្រោះ​​លើ​ជើង​ហោះហើរ QZ8501។

 

 រូប​ភាព​បង្ហាញ​ពី​នាវា និង​កប៉ាល់​ជួយ​សង្គ្រោះ នៅ​តំបន់​រុក​រក

 

៤:១៥៖ ទី​បំផុត ការ​ទន្ទឹង​រង់ចាំ​រយៈពេល​ជិត ៣​ថ្ងៃ​របស់​គ្រួសារ​ជនរងគ្រោះ កាន់​តែ​បង្ក​នូវ​ភាព​រន្ធត់​ភ័យ​ខ្លាច ខណៈ​សាក​សព​​មនុស្ស ៦នាក់ ត្រូវ​គេ​ប្រទះ​ឃើញ ដោយ​សង្ស័យ​ថា​ជា​សព​អ្នក​ដំណើរ​លើ​ជើង​ហោះ​ហើរ QZ8501 ។

 

 

៤:០០៖ សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ឥណ្ឌូណេស៊ី​ថា សាក​សព​មនុស្ស ៦​នាក់​ហើយ ដែល​ត្រូវ​គេ​រក​ឃើញ ក្នុង​នោះ ៣​នាក់​ត្រូវ​គេ​ស្រង់​បាន ក្នុង​ប្រតិបត្តិការ​រុក​រក​យន្តហោះ​របស់​ក្រុមហ៊ុន AirAsia ជើង​ហោះ​ហើរ QZ8501។ ទោះ​មិន​ទាន់​ច្បាស់​ថា​នេះ ជា​សព​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​នោះ​ក៏​ពិត​មែន ប៉ុន្តែ​មន្ត្រី​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា​ស្ទើរ​តែ ១០០​ភាគរយ​ហើយ ដែល​គេ​សន្និដ្ឋាន​ថា​នោះ​ជា​សព​អ្នក​ដំណើរ​លើ QZ8501។

 

គ្រួសារ​ជន​រង​គ្រោះ​ទ្រហោរ​យំ ​ក្រោយ​លឺ​ព័ត៌មាន​ដ៏​រន្ធត់​នៃ​ការ​រក​ឃើញ​សព​

 

២:០០៖ កាល​ពី​មុន​នេះ​បន្តិច មន្ត្រី​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ឃើញ​បំបែក​យន្តហោះ​មួយ​ចំនួន ដែល​ក្នុង​រួម​មាន​ទ្វារ និង​បំណែក​ផ្សេង​ៗ​ទៀត ហើយ​គេ​សន្និដ្ឋាន ៩៥​ភាគ​រយ ថា​ជា​បំណែក​របស់ ជើង​ហោះ​ហើរ QZ8501។ ពេល​នេះ ពួក​គេ​កំពុង​រៀប​ចំ​ថង់​ច្រក​សាកសព ដើម្បី​ទទួល​ជន​រងគ្រោះ ប្រសិន​បើ​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​ចំពោះ​ពួក​គេ​មែន។

 

មន្ត្រី​ឥណ្ឌូណេស៊ី រៀប​ចំសម្ភារៈទៅ​ទទួល​សាកសព​ជនរង​គ្រោះ

 

ជើង​ហោះ​ហើរ ​QZ8501 របស់​ក្រុមហ៊ុន AirAsia ដែល​ដឹក​មនុស្ស​ទាំង​អស់ ១៦២​នាក់ បាន​បាត់​ពី​រ៉ាដា​ពេល​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី ឆ្ពោះ​ទៅ​សិង្ហបុរី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ រហូត​មក​ដល់​ពេល​នេះ ការ​រុករក​នៅ​តែ​បន្ត​ធ្វើ​រហូត ខណៈ​ប្រភព​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា យន្តហោះ​នេះ​អាច​លិច​បាត់​ទៅ​ក្រោម​បាត​សមុទ្រ៕ ​​​​

អត្ថបទថ្មី