បុរសអង់គ្លេសម្នាក់បានចំណាយប្រាក់ប្រហែល ១៥ម៉ឺនដុល្លារដើម្បីកែសម្ផស្សឲ្យមើលទៅដូចនាង Kim Kardashian តែមិននឹកស្មានថាលទ្ធផលចុងក្រោយនៃការកែសម្ផស្សនោះ ធ្វើឲ្យអ្នកឃើញហើយហួសចិត្តមិនស្ទើរ។
លោក Jordan Parke អាយុ២៣ឆ្នាំ គឺជាអ្នកតុបតែងមុខម្នាក់ បានចាត់ទុកខ្លួនឯងជាអ្នកគាំទ្រតារាម៉ូដែល
Kim Kardashian យ៉ាងពេញទំហឹង រហូតហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ទៅកែសម្ផស្សឲ្យបានមុខដូចនាង។ លោកបាននិយាយបន្ទាប់ពីបានមើលឈុតសម្ដែងរបស់នាងKimថា "ខ្ញុំស្រលាញ់អ្វីគ្រប់យ៉ាងរបស់ Kim! នាងជានារីដែលអស្ចារ្យបំផុតដែលខ្ញុំធ្លាប់បានឃើញ! ស្បែករបស់នាងក៏អស្ចារ្យ សក់របស់ និងអ្វីៗផ្សេងទៀតក៏អស្ចារ្យដែរ!”
ចុងក្រោយ លទ្ធផលនៃការវះកាត់កែសម្ផស្សឲ្យដូចតារាសំណព្វរបស់ខ្លួន បុរសជាងផាត់មុខខាងលើបានឲ្យពេទ្យធ្វើចិញ្ចើមយ៉ាងធំ ដោយលាបពណ៌ខ្មៅ ឯបបូរមាត់ ក៏ចាក់ធំជាងនាង Kim ទៅទៀត។ បុរសខាងលើបាននិយាយទៀតថា "ខ្ញុំអស់សំណើចខ្លាំងណាស់ ដែលពេលចេញដើរទៅណាមកណា មានមនុស្សជាច្រើនមកចំអកថាខ្ញុំទៅកែសម្ផស្ស មិនមែនជាសម្រស់ពិត! ហើយបើខ្ញុំទៅកែសម្ផស្សឲ្យដូចសម្រស់ធម្មជាតិដដែល ខ្ញុំចាំបាច់ទៅចំណាយប្រាក់ច្រើនបែបនេះធ្វើអី?”
សូមទស្សនារូបភាពលោក Parke តាំងពីនៅតូច មុនពេលកែសម្ផស្ស និងក្រោយពេលកែសម្ផស្សរួច៖
ព័ត៌មានផ្សេងៗទាក់ទងនឹងនាង Kim Kardashian
ដោយ៖ សុគន្ធី
ប្រភព៖ allviralposts